សិស្សវិទ្យាល័យបាក់ទូកបង្ហាញខ្លួនក្នុងពិភពសិល្បៈសម្តែង
រាជធានីភ្នំពេញ ៖ កញ្ញាឡេង ស៊ុនលី ហៅស្រីណុចក្នុងវ័យ១៨ឆ្នាំ ជាសិស្សវិទ្យាល័យបាក់ទូតម្នាក់ដែលកំពុងខិតខំសិក្សារៀនសូត្រ តែដោយសារមាននិស្ស័យស្រឡាញ់ចូលចិត្តសិល្បៈសម្តែងពីក្មេងមកមិន អាចកាត់ផ្តាច់បាន នៅឆ្នាំ២០០៩ នាងបានឆ្លៀតពេលចូលហ្វឹកហាត់រៀនសម្តែងនៅក្នុងក្លឹបសិល្បៈមួយ បន្ទាប់មកចូលប្រឡងជាកញ្ញាឯកទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ តែនាងមិនបានជាប់ចំណាត់ថ្នាក់ទេ។
កញ្ញាឡេង ស៊ុនលី ហៅស្រីណុចឱ្យដឹងថា ទោះជាមិនជាប់ចំណាត់ថ្នាក់ជាកញ្ញាឯកក៏ដោយក្រោយពីប្រឡងរួចនាង ត្រូវផលិតកម្មក្រៅស្រុក និងក្នុងស្រុកមួយចំនួនផ្តល់ឱកាសឱ្យនាងបានចូលរួមសម្តែង កាយវិការខារ៉ាអូខេ ដូចជាផលិតកម្មM ផលិតកម្មរស្មីហង្សមាស សាន់ដេ និងផលិតកម្ម SL ជាពិសេសនោះកន្លងមកនាងធ្លាប់ចូលរួមសម្តែងភាពយន្តភាគឱ្យ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្នុងរឿង ល្មមហើយលោកប្តី និងរឿងនាងឈូកស ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រួចមកហើយ។
ចែករំលែកព័តមាននេះ