ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សិ​ល្បៈ​​.រិះ.គ.ន់តា​ប៊ុ​យ ក្រោយ​ប្រើ​ពាក្យ​មិន​សមរម្យ​លើ​ចំណង​ស្នេហ៍​​សុ​ភ័​ក្រ កុ​សុ​ម៉ា

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នក​សិ​ល្បៈជា​បន្តបន្ទាប់​​ បាន​ចេញ​មក​រិះគន់​ទៅ​លើ​ពិធីករ​លោក​តា​ប៊ុ​យ បន្ទាប់​តារា​ប្រុស​រូប​នេះ ​បាន​ប្រើប្រាស់​ពាក្យ​សម្តី​ហាក់​មិន​ស​ម្យ និង​ជា​សាធារណៈ​ដោយ​ភ្ជាប់​ជាមួយនឹង​រូបភាព​ថត​មុន​​អាពាហ៍ពិពាហ៍​របស់ សុ​ភ័​ក្រ កុ​សុ​ម៉ា និង​អនាគត​ស្វាមី​របស់​នាង​​។…

រាជធានីភ្នំពេញ ៖ អ្នក​សិ​ល្បៈជា​បន្តបន្ទាប់​​ បាន​ចេញ​មក​រិះគន់​ទៅ​លើ​ពិធីករ​លោក​តា​ប៊ុ​យ បន្ទាប់​តារា​ប្រុស​រូប​នេះ ​បាន​ប្រើប្រាស់​ពាក្យ​សម្តី​ហាក់​មិន​ស​ម្យ និង​ជា​សាធារណៈ​ដោយ​ភ្ជាប់​ជាមួយនឹង​រូបភាព​ថត​មុន​​អាពាហ៍ពិពាហ៍​របស់ សុ​ភ័​ក្រ កុ​សុ​ម៉ា និង​អនាគត​ស្វាមី​របស់​នាង​​។

ការ​ចេញ​មុខ​រិះគន់​ពី​អ្នក​សិ​ល្បៈនា​ពេល​នេះ ​បាន​ធ្វើ​ឡើង បន្ទាប់​តា​ប៊ុ​យ ​​ធ្វើការ​ចែកចាយ​រូបភាព​ថត Pre Wedding របស់​សុ​ភ័​ក្រ កុ​សុ​ម៉ា និង​អនាគត​ស្វាមី ដោយ​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា «តាម​ពិត​កូន​ក​ម្លោះ​សន្សំ​លុយ​មិន​ទាន់​គ្រប់ តែ​ខាង​កូនក្រមុំ​ថែមលុយ​ការ​ប្តី» ។

តាម​រយៈសំ​ណេ​រ​ខាងលើ​នេះ ​គេ​ក៏​បានឃើញ សុ​ភ័​ក្រ កុ​សុ​ម៉ា ក៏​បាន​ធ្វើការ​ឆ្លើយ​តប​ដោយ​ភាព​មិន​សប្បាយចិត្ត​ថា ឯង (​តា​ប៊ុ​យ​) លេង​យូរ​ៗ​ទៅ​ដូច​មិន​អោយ​តម្លៃ​ខ្ញុំ​ទាំង​ពីរ​នាក់​សោះ ។ នាង​បញ្ជាក់​ថា សំ​ណេ​រ​នេះ​សរសេរ​មក ​គឺ​អ្នក​មិនដឹង​គេ​ប្រាកដជា​មិន​ងាយ​ទៅ​ដណ្តឹង​ខ្ញុំ ហើយ​មួយទៀត​គេ​បន្ទាប​តម្លៃ​ខ្ញុំ​ជា​ស្ត្រី» ។

ដោយឡែក ​ទន្ទឹម​គ្នា​នេះ​ដែរ ក៏​មាន​អ្នក​សិ​ល្បៈមួយ​ចំនួន​ក៏​បាន​ចេញ​មុខ​មក​ធ្វើការ​រិះគន់​ទៅ​លើ​តា​ប៊ុ​យ ចំពោះ​កា​រ​ប្រើប្រាស់​ពាក្យ​សម្តី​ទាំង​អស់នេះ​មក​លើ​សុ​ភ័​ក្រ កុ​សុ​ម៉ា ដែរ បើ​ទោះបីជា​ពាក្យ​សម្តី​របស់​លោក​នា​ពេល​នេះ ​គ្រាន់​ជា​ការ​លេងសើច​ក៏​ដោយ ។

តារាចម្រៀង​អ្នក​នាង ហង្ស សុជាតា ក៏​បាន​បញ្ចេញ​សំ​ណេ​រ​ខ្លី​មួយ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា ពេល​ខ្លះ​សម្ដី​ដែល​និយាយ​ហើយ​មិន​គួរ​គប្បី ​គួរ​កុំ​មិន​និយាយ​ធ្វើ​អី​ល្អ​ជាង វា​អាច​ស​​បញ្ជាក់​ពី​ខ្លួនអែង​ខ្លាំង​..៕

ពិធីករ​លោក ជា វ​ណ្ណា​រិ​ទ្ធ ក៏​បាន​បង្ហោះ​សំ​ណេ​រលើ​បណ្តាញ​សង្គម​ដែរ​ថា ជីវិត​គូរ ដែល​សម​ប្រកបដោយ​សុភមង្គល យល់ចិត្ត​ពិតប្រាកដ មិន​សំដៅ មាន​ក្រ ល្អ អាក្រក់​នោះ​ទេ សំខាន់​មនុស្ស​ពីរ​នាក់​យល់​ពី​គ្នា ស្រលាញ់​អត់ឱន​យោគយល់ ស្មោះត្រង់​នឹង​គ្នា កម្រិត​ណា ។

លោក​បញ្ជាក់​ថា ការ​ចាប់ផ្តើម​ជីវិត​គូរ មាន​ឡើង​មាន​ចុះ តែ​មិន​អាច​បោះបង់​គ្នា​នោះ​ទេ ពាក្យ​លេងសើច​ដែល​ខ្វះ​ការ​ពិចារណា អាច​បក​ប្រហារ​ខ្លួនឯង​បាន​ដោយ​មិនដឹង​ខ្លួន សោកស្តាយ​ផង​Bro ។

ចំណែក​តារា​សម្តែង​លោក សេង មង្គល ក៏​បាន​បញ្ចេញ​សំ​ណេ​រ​របស់​ខ្លួន​ដែរ​ថា បែងចែក​ឱ្យ​ដាច់​រវាងនិយាយ​លេង និង និយាយ​មិន​ចេះ​គិត ។

ពិធី​ការិនី​នាង ពេជ្រ សេរី​រ័​ត្ន ក៏​បាន​បញ្ចេញ​ជា​គំនិត​យោបល់​ផ្ទាល់ខ្លួន​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ដែរ​ថា ក្តី​សុខ​ពិត​ប្រក​ដ នៃ​ជីវិត​គូ គឺ​ការ​ព្រម​ទទួល ការ​មិន​គិត​ចាញ់​ឈ្នះ ទទួលយក​ទាំង​ចំនុច​ល្អ និង​ចំនុច​អាក្រក់ ការ​ផ្តល់​នូវ​អារម្មណ៍​សុ​វត្តិភាព ការ​ផ្តល់​តំលៃ​និង​កិត្តិយស​រវាង​គ្នា​និង​គ្នា វា​សំខាន់​លើស​ពី​ទឹកប្រាក់​ទ្រព្យធន មនុស្ស​មានកំណើត លុយ​ច្បាស់​ជា​កើត​តាម​ក្រោយ​ជាក់​ជា​មិន​ខាន​សូម​អោយ​ប្អូន​ទាំង​ពីរ​មាន​ក្តី​សុខ​បំផុត ។

ចំណែក​ពិធីករ​លោក យា​រ៉ូ ក៏​បាន​លើក​ឡើង​ថា អាង​តែ​ខុស​សុំ​ទោស ខុស​សុំ​ទោស មួយ​ដង? បើ​មួយ​ដង​មិន​អី​ទេ ខុស​ហើយ​កែ ប៉ុន្តែ​ច្រើន​ដង​នៅ​តែ​ធ្វើ​រឿង​ដរ​ដែល​ៗ​ជា​អ្វី​វិញ? យក​លេស​សុំ​ទោស​មក​ដរ​ដែល​ៗ​? លេស​ឬ​ជា​អ្វី?  បង្ហាញ​ខ្លួនឯង​ជា​មនុស្ស​បែប​ណា? ចេតនា​អ្វី​ឲ្យ​ប្រាកដ? ស្មោះត្រង់​ជាមួយ​ខ្លួនឯង​មើល​ថា ជា​អ្វី? សម័យនេះ​ហើយ ខុស​ត្រូវ​សរ​ខ្មៅ​លាក់បាំង​មិន​បាន​ឡើយ ។

ដោយឡែក​សម្រាប់​អនាគត​ស្វាមី សុ​ភ័​ក្រ កុ​សុ​ម៉ា វិញ​ក៏​បាន​បញ្ចេញ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ដែរ​ថា មនុស្ស​ម្នាក់​ៗ​តែងតែ​ចង់បាន​នូវ​ដៃគូ​ជីវិត​ដែល​សមប្រកប ហើយ​ប្រសិនបើ​យើង​បាន​ជួប​ហើយ​គ្មាន​ឡើយ​ពាក្យ​ថា​មាន​ក្រ ល្អ​អាក្រក់ តូច​ទាប ។​ល​។

លោក​បញ្ជាក់​ថា រាល់​ពាក្យ​សម្តី​ដែល​និយាយ​ទៅ​កាន់​នរណា​ម្នាក់ គួរ​ណាស់​តែ​ពិចារណា វាចារ​ទៅ​លើ​សេចក្តីសុខ​ឯកជន ជា​ជាង​ពាក្យ​ចង់បាន​ល្បី​និយាយ​មិន​ផ្តល់​តម្លៃ ។

ជា​ការ​កត់សម្គាល់ ក្រោយ​ឃើញ​មានការ​ប្រតិកម្ម​ពី សុ័​ក្រ កុ​សុ​ម៉ា និង​ការ​រិះគន់​ពី​អ្នក​សិ​ល្បះ​ដូច​គ្នា​ខាងលើ​នេះ តា​ប៊ុ​យ ក៏​បាន​ចេញ​មុខ​សុំ​ទោស សុ​ភ័​ក្រ កុ​សុ​ម៉ា ជា​សាធារណៈ​ចំពោះ​រឿងរ៉ាវ​មួយ​នេះ ដោយ​លោក​ចាត់​ទុក​ថា អ្វី​ដែល​លោក​បាន​ស​សេរ​នេះ​គឺ​គ្មាន​គោលបំណង​អាក្រក់​អ្វី​នោះ​ឡើយ ពោល​ជា​ការ​លេងសើច ខ​ណះ​ពេល​ដែល​លោក​ក៏​មាន​គម្រោង​ថត​ឡើង​វិញ​នូវ​កម្មវិធី«ពេញចិត្ត​ឬ​អត់​»ជាមួយនឹង សុ​ភ័​ក្រ កុ​សុ​ម៉ា ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ