ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមអ្នកដើររ៉ៃអង្គាសលុយ១១អង្គ/នាក់ និងព្រះសង្ឃ៣អង្គត្រូវបាននាំធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាព

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​វិធានការ​ចំពោះ​ក្រុម​អ្នក​ដើរ​រ៉ៃ​អង្គាស​លុយ​២​ក្រុម​ចំនួន​១១​អង្គ​/​នាក់ និង​ព្រះសង្ឃ​៣​អង្គ​ត្រូវ​បាន​នាំ​ធ្វើ​កិច្ចសន្យា​អោយ​បញ្ឈប់​សកម្មភាព កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៤ ស្ថិត​ក្រុង​ប៉ោយ​ប៉ែ​ត​។ មន្ត្រី​ការិយាល័យ​ធម្មការ និង​សាសនា​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា…

បន្ទាយ​មាន​ជ័យ ៖ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​វិធានការ​ចំពោះ​ក្រុម​អ្នក​ដើរ​រ៉ៃ​អង្គាស​លុយ​២​ក្រុម​ចំនួន​១១​អង្គ​/​នាក់ និង​ព្រះសង្ឃ​៣​អង្គ​ត្រូវ​បាន​នាំ​ធ្វើ​កិច្ចសន្យា​អោយ​បញ្ឈប់​សកម្មភាព កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៤ ស្ថិត​ក្រុង​ប៉ោយ​ប៉ែ​ត​។

មន្ត្រី​ការិយាល័យ​ធម្មការ និង​សាសនា​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ៖​ជា​ការ​ណែនាំ​ពី​ប្រធាន​មន្ទី​ធម្មការ និង​សាសនា​ខេត្តបន្ទាយមានជ័យ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត និង​ការិយាល័យ​ជំនាញ​បាន​ហៅ​ក្រុម​អ្នក​ដែល​ដើរ​រ៉ៃ​អង្គាស​លុយ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ចំនួន​២​ក្រុម មាន​ចំនួន​១១​អង្គ​/​នាក់ ក្នុង​នោះ​មាន​ព្រះសង្ឃ​៣​អង្គ និង​មាន​គណៈកម្មការ និង​អាចារ្យវត្ត​យាយជី ចំនួន​៨​នាក់ និង​រថយន្ត​ឆ្នៃ​ចំនួន​២​គ្រឿង មាន​មេក្រូ​២​ឈុត ដែល​កំពុង​ដើរ​រ៉ៃ​អង្គាស​លុយ​តាម​ដងផ្លូវ ទីប្រជុំជន​ក្រុង​ប៉ោយ​ប៉ែ​ត ។

មន្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា ៖ នៅ​ពេល​ដែល​មន្ត្រី​ជំនាញ​នាំ​ខ្លួន​ព្រះសង្ឃ និង​គណៈកម្មការ​តា​អាចារ្យវត្ត​យាយជី ចំនួន​១១​អង្គ​/​នាក់ មក​ធ្វើ​កិច្ចសន្យា គឺ​បាន​ធ្វើ​សកម្មភាព​មាន​រថយន្ត​២​គ្រឿង និង​មេក្រូ​បំពង់​សំឡេង​ដើរ​រ៉ៃ​អង្គាស​លុយ​ពី​ប្រជាពលរដ្ឋ នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ធ្វើ​អោយ​ប៉ះពាល់​វិស័យ​សាសនា ដែល​ជា​សាសនា​រដ្ឋ​ដែល​ប្រជាពលរដ្ឋ​គោរព​ប្រតិបត្តិ​គ្រប់​ៗ​គ្នា​ធ្វើ​អោយ​ប៉ះពាល់​តម្លៃ​សាសនា​ទើប​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​មាន​ការិយាល័យ​ធម្មការ និង​សាសនា​ក្រុង​ប៉ោយ​ប៉ែ​ត នាំ​មក​ធ្វើ​កិច្ចសន្យា​អោយ​បញ្ឈប់​សកម្មភាព​ការ​ដើរ ឬ​និមន្ត​រ៉ៃ​អង្គាស​លុយ​ពី​ប្រជាពលរដ្ឋ ។

មន្ត្រី​ធម្មការ និង​សាសនា​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បញ្ជាក់​ថា ៖ លើក​នេះ​ត្រឹមតែ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ចំពោះ​ក្រុម​អ្នក​ដែល​ដើរ​រ៉ៃ​អង្គាស​លុយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បើ​មាន​លើក​ក្រោយ និង​មាន​វិធានការ​តាម​ច្បាប់​សាសនា ដោយ​មិន​លើកលែង​ឡើយ ដើម្បី​ចូលរួម​ការពារ​វិស័យ​សាសនា​ដែល​ជា​សាសនា​រដ្ឋ ដែល​ប្រជាពលរដ្ឋ​គោរព និង​ប្រតិបត្តិ​គ្រប់​គ្នា​ទូរ​ទាំង​ប្រទេស ត្រូវ​ចូលរួម​ការពារ​វិស័យ​សាសនា​អោយ​បាន​ល្អ​ផូរផង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ