ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របស់​៥​នេះ ត្រូវ​បោះចោល ទុក​កាន់តែ​ច្រើន​ក្នុងផ្ទះ នឹង​កាន់តែ​ក្រ

2 ខែ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របស់​ដែល​អ្នក​ត្រូវ​តែ​បោះចោល ទើប​អាច​នាំ​ទ្រព្យ​ធំ​ចូល​ផ្ទះ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ? ប្រសិនជា​មាន​ចាន​បែក ឬ​ប្រេះ អ្នក​មិន​គួរ​ទុក​ក្នុងផ្ទះ​ទេ ដោយ​គួរតែ​បោះចោល​។ នៅ​ពេល​ដែល​អ្នក​មិន​បោះចោល នឹង​ធ្វើ​ឲ្យ​ទ្រព្យ​ហូរ​ចេញពី​ក្នុងផ្ទះ​អស់…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របស់​ដែល​អ្នក​ត្រូវ​តែ​បោះចោល ទើប​អាច​នាំ​ទ្រព្យ​ធំ​ចូល​ផ្ទះ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ?

ប្រសិនជា​មាន​ចាន​បែក ឬ​ប្រេះ អ្នក​មិន​គួរ​ទុក​ក្នុងផ្ទះ​ទេ ដោយ​គួរតែ​បោះចោល​។ នៅ​ពេល​ដែល​អ្នក​មិន​បោះចោល នឹង​ធ្វើ​ឲ្យ​ទ្រព្យ​ហូរ​ចេញពី​ក្នុងផ្ទះ​អស់ ហើយ​មិន​ចូល​មក​វិញ​ឡើយ​។

នៅ​ពេល​ដែល​ស្បែកជើង​អ្នក​ខូច ឬ​រហែក អ្នក​គួរតែ​បោះចោល ព្រោះ​បើ​ទុក​ក្នុងផ្ទះ នឹង​ធ្វើ​ឲ្យ​ទេវតា​ទ្រព្យ​មិន​ចូល​មក​ក្នុងផ្ទះ​អ្នក​ឡើយ​។ ដូចនេះ អ្នក​នឹង​អាច​ខ្វះ​លុយ​ចាយ​ជា​មិន​ខាន​ឡើយ​។

កៅអី​ដែល​បាក់​ហើយ គួរតែ​បោះចោល​ភ្លាម ព្រោះ​បើ​ទុក​យូរ​ក្នុងផ្ទះ នឹង​ធ្វើ​ឲ្យ​សំណាងអាក្រក់​មិន​ចេញពីផ្ទះ​អ្នក​ឡើយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​សំណាងល្អ​មិន​អាច​ចូល​មក​ក្នុងផ្ទះ​អ្នក​បាន​នោះ​ទេ​។

ខោអាវ​ដែល​រហែក ត្រូវ​តែ​បោះចោល​ភ្លាម ព្រោះ​បើ​មាន​ក្នុងផ្ទះ​យូរ នឹង​ធ្វើ​ឲ្យ​លាភ​ល្អ​រត់​ចោល​អ្នក​អស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ទ្រព្យ​ទាំងឡាយ​មិន​អាច​ចូល​មក​ក្នុងផ្ទះ​របស់​អ្នក​បាន​យ៉ាង​រលូន​ឡើយ​៕



អត្ថបទសរសេរ ដោយ

កែសម្រួលដោយ