ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករលក់ដូរនៅតំបន់​ផ្សារ​ចាស់កំពុងត្អូញត្អែរ​គ្មាន​អ្នកទិញ​ដូចពីមុន

5 ថ្ងៃ មុន
  • សៀមរាប

​​​ខេត្ត​សៀម​រា​ប ៖ អាជីវករលក់ដូរនៅតំបន់​ផ្សារ​ចាស់ ដូច​ជាវត្ថុអអនុស្សាវរីយ៍ សម្លៀក​បំពាក់ និង គ្រឿងអលង្ការគ្រប់​ប្រភេទ នាំ​គ្នាត្អូញត្អែរគ្មាន​អ្នកទិញ ខណៈ​ភ្ញៀវ​ទេសចរធ្លាក់​ចុះ បានត្រឹមតែដើរ…

​​​ខេត្ត​សៀម​រា​ប ៖ អាជីវករលក់ដូរនៅតំបន់​ផ្សារ​ចាស់ ដូច​ជាវត្ថុអអនុស្សាវរីយ៍ សម្លៀក​បំពាក់ និង គ្រឿងអលង្ការគ្រប់​ប្រភេទ នាំ​គ្នាត្អូញត្អែរគ្មាន​អ្នកទិញ ខណៈ​ភ្ញៀវ​ទេសចរធ្លាក់​ចុះ បានត្រឹមតែដើរ មើលប៉ុណ្ណោះ​។

បើ​តាមស្ត្រីម្នាក់លក់​វត្ថុ​អនុស្សាវរីយ៍សុំ​មិន​បញ្ចេញ​ឈ្មោះ រស់នៅ​ក្នុងភូមិស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប បាន​រៀបរាប់​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៤ ​ថា សព្វថ្ងៃអ្នកស្រីចេញពីផ្ទះមក​រៀបចំ​ឥ​វ៉ា​ន់លក់ដូរនៅ​ចន្លោះ​ម៉ោង៧ ទៅ​ម៉ោង៨​យប់ រហូត​ដល់​ម៉ោង១១យប់ ជួនកាលលក់​បានត្រឹម តែ​១០ដុល្លារក្នុង​មួយ​ថ្ងៃ ជួនកាលក្នុង​មួយ​ថ្ងៃ មិន​បាន១ ដុល្លារក៏​គ្មាន ។

អ្នកស្រីបន្តថា ការ​លក់ធ្លាក់​ចុះ​នេះ តាំងពីខែ៤ រហូត​ដល់ខែ៩ឆ្នាំ​២០២៤ ណាមួយភ្លៀង​ធ្លាក់​ខ្លាំង​ផង ទើប​លក់មិនសូវ​ដាច់ ​។ ចំណែកប្អូនប្រុសឈ្មោះ វិចិត្រ លក់គ្រឿងអលង្ការ មាន​ទីលំនៅក្នុងភូមិស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប បានរៀបរាប់ ប្រហាក់ប្រហែល និងអ្នកស្រី ខាងលើ ដែរ សព្វថ្ងៃមានភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិដើរមកលេង​ក្នុង​តំបន់​ផ្សារ​ចាស់ និងផាប់​ស្ទ្រី​ត គ្រាន់តែនាំ​គ្នាចូល​មើលសំលឹងឥ​វ៉ា​ន់ទាំង​អស់នោះ ប៉ុន្តែមិន​ទិញ​។

រីឯប្អូនស្រីអ្នកលក់​សម្លៀក​បំពាក់បានរៀបរាប់ ប្រាប់​ភ្នា​ក់ងារ​កោះសន្តិភាពយើង​ថា បច្ចុប្បន្ន ការ​លក់ដូរនៅ​តំបន់​ផ្សារ​ចាស់ អ្នកលក់ទាំងអស់​លក់​បាន​ខ្លះ​ៗមួយ​ចំនួន ប៉ុន្តែភាគច្រើន គឺមិន​ដាច់ ស្ទើរគ្រប់តូបតាំងពីខែមីនា ឆ្នាំ២០២៤ រហូតមក​ដល់ដើម ខែកញ្ញា ឆ្នាំ​២០២៤ មក​ម្ល៉េះ ខ្លះអំពាវនាវ លក់​ដីធ្លី ក៏​មិន​ដាច់ ខ្លះជួល​តូបគេ​លក់​។

ចំណែកប្អូនប្រុសហៅ ពូ ម៉ៅ លក់ វត្ថុ​អនុស្សាវរីយ៍ ផ្នែក រូបភាព ដែលជា​ជាងគំនូរ និង​ចម្លាក់ ដោយ ខ្លួនឯងនោះ មាន​ទីលំនៅ ក្នុងភូមិ​លាងដៃ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប បាន​រៀបរាប់​ប្រាប់​ថា កាលពីមុនរូប​ខ្ញុំ លក់ រូបភាព ដែលខ្ញុំ គូរ និងចម្លាក់ ដោយ​ខ្លួនឯង​នេះ បាន ក្នុង​មួយ​ថ្ងៃមិន​ក្រោម​ពី២០ផ្ទាំង ទៅ៥០ផ្ទាំង​ទេ ។ ចាប់ផ្ដើម តាំងពី ខែ៤ រហូតដល់​ខែ៩ ឆ្នាំ​២០២៤ នេះ​មក ជួន​បាន ជួនអត់ ។

​ហើយ ក្នុងរូបភាពប្រាសាទអង្គរវត្ត លក់ឱ្យភ្ញៀវ​ខ្មែរក្នុងមួយ​ផ្ទាំង​ធំ តម្លៃ៨០ដុល្លារ ។​ ​ចំណែកក្នុង រូបភាព ប្រាសាទ អង្គរវត្ត លក់ឱ្យ ភ្ញៀវ​បរទេស ក្នុង មួយ​ផ្ទាំង​ធំ តម្លៃ១០០ដុល្លារ ។ ក្នុងការ​លក់​នេះ មានលក់ ចាប់ពី១ដុល្លារ រហូត​ដល់១០០ដុល្លារ គ្រប់រូបភាពទាំងអស់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ