ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀម​ប្រឌិត​​រឿង​ថ្មី អាប់​ភី​ស៊ី​ត​​ប្រកាស​​ថា​​បុរស​​ជនជាតិ​​កម្ពុជា​​ដែល​​ជាប់​ចោទ​រត់​គេច​​ខ្លួន​បាត់​​ហើយ

12 ឆ្នាំ មុន

​សៀម​ពេលនេះ​បាន​ប្រឌិត​​រឿងថ្មីមួយទៀត​ជុំវិញ​ព័ត៌មាន​​ថា បុរស​ជនជាតិ​​ខ្មែរ​ម្នាក់​​ដែល​​​​​ចាប់ខ្លួន​​​ពី​បទ​ធ្វើចារ​កម្ម​​ឈ្មោះអ៊ុង ​​គីម​តៃ ​បាន​​រត់​គេចខ្លួន​បាត់ហើយ​។​ ​ទោះបីជា​​បែបណា ​​លោកកុយ​ គួង អ្នកនាំ ពាក្យ​​ក្រសួង​ការបរទេស ​និង​សហប្រតិបត្តិការ​​អន្តរជាតិ បានមានប្រសាសន៍​​កាលពីល្ងាច​ថ្ងៃទី​​១៦ មិថុនា ​​ថា

​សៀម​ពេលនេះ​បាន​ប្រឌិត​​រឿងថ្មីមួយទៀត​ជុំវិញ​ព័ត៌មាន​​ថា បុរស​ជនជាតិ​​ខ្មែរ​ម្នាក់​​ដែល​​​​​ចាប់ខ្លួន​​​ពី​បទ​ធ្វើចារ​កម្ម​​ឈ្មោះអ៊ុង ​​គីម​តៃ ​បាន​​រត់​គេចខ្លួន​បាត់ហើយ​។​ ​ទោះបីជា​​បែបណា ​​លោកកុយ​ គួង អ្នកនាំ ពាក្យ​​ក្រសួង​ការបរទេស ​និង​សហប្រតិបត្តិការ​​អន្តរជាតិ បានមានប្រសាសន៍​​កាលពីល្ងាច​ថ្ងៃទី​​១៦ មិថុនា ​​ថា លោកបានដឹង​​ពីព័ត៌មាន​នេះ​ តែ​លោក​​មិន​ច្បាស់​​ទេថា ​​លោកអាប់ភីស៊ីត ​​និយាយ​ទៅ​​​លើ​នរណា ​តែ​បើ​​​និយាយ​សំដៅ​​ទៅ​លើ​ឈ្មោះ​​អ៊ុង ​គីមតៃ​ ​ដែលបាន​ចាប់ខ្លួន​​កាលពី​ថ្ងៃទី​​​៧ មិថុនា ​នោះ​ គឺ​មិនពិត​​ទេ​។​
លោកមានប្រសាសន៍​ថា ​​ពេលនេះ​​លោក​អ៊ុង គីមតៃ​ ស្ថិតនៅ​​ក្នុង​​​មន្ទីរ​​ឃុំឃាំង ហើយ​អគ្គកុងស៊ុល​កម្ពុជា​​​ក៏ទើបតែ​​បានជួប​នៅថ្ងៃ​នេះ ​ដែរ ​ដូច្នេះ​​​លោកមិន​យល់​​ថា តើ​លោកអាប់ភី​ស៊ីត និយាយ​សំដៅ​​ទៅលើ​​ជនណាមួយ​ដែល​បាន​​ចាប់ខ្លួន​នោះ។​

គេហទំព័រ​ MCOT របស់ថៃ​​​ជាភាសា​អង់​គ្លេស​នៅថ្ងៃទី​​​១៦ មិថុនា ​ចេញផ្សាយ​​​ដោយដក​ស្រង់​​សម្តីនាយករដ្ឋមន្ត្រី​​​​ចាំផ្ទះសៀម​ លោក​​អាប់​ភី​ស៊ីត វ៉េ​ចាជីវ៉ា ​ដែលថ្លែង​​​នៅថ្ងៃទី​​​១៦ មិថុនា ​​នោះ​ថា លោក​បានទទួលរបាយការណ៍​មួយ​ថា បុរស​​​ម្នាក់ក្នុងចំណោម​​បុរស​​៣នាក់​ដែល​​​ត្រូវ​ចាប់ខ្លួន​​​ពីបទ​​​ចោទប្រកាន់​​ធ្វើ​​ចារ​កម្ម​​​ឱ្យ​កម្ពុជា​​បាន​រត់​​គេចខ្លួន​​​បាត់​ហើយ ​​​ដូច្នេះ​​ការ​រត់​គេចខ្លួន​របស់​បុរស​នោះ​​​​បញ្ជាក់​ថា ថៃ​​មិនបាន​​ប្រឌិត​​រឿង​​​​​ចារ​កម្មនោះឡើយ​។​

​លោកអាប់ភីស៊ីត​​ ថ្លែង​ថា​ ​លោកអាច​អះ​អាង​បញ្ជាក់​ថា​ ​បុរសដែល​​រត់គេចខ្លួន​​នោះ គឺជន​ជាតិ​​​ខ្មែរ​ ជាមន្ត្រី​​យោធា ​។ បុរស​​៣នាក់​​​ដែល​ថៃ​អះអាង​ថា ត្រូវ​ចាប់​ខ្លួន​ពីបទចោទប្រកាន់​​ធ្វើ​​ចារ​កម្ម​​​ មានជនជាតិ​សៀមខ្លួន​ឯង​​​ ​ជនជាតិវៀត​ណាម និង​ជនជា​តិខ្មែរ​។ ពួកគេ​ត្រូវ​ចាប់ខ្លួន​​នៅ​តំបន់​​​ព្រំ​ដែន​រវាងប្រទេស​កម្ពុជា និង​ប្រទេស​ថៃ កាលពី​​ថ្ងៃទី​​​៧ មិថុនា ​កន្ល​ងមក ​ដោយថៃ​ចោទ​ប្រកាន់​​ថា បុរស​​​​ទាំង​​៣នាក់​នេះ​ជិះ​រថយន្ត​​ប្រភេទ​​ភីក​​អាប់​មួយ​គ្រឿង​ក្រឡឹង​​ខេត្តស៊ី​សា​កេត ដើម្បី​​ធ្វើ​ចារ​កម្ម​​​​អំពីទីតាំង​​​ឈរជើង​​យោធា និង​លេណ​ដ្ឋាន​​របស់ខ្លួន ។ ​​ទោះបីជា​បែបណា ​ការ​​អះអាង​​​របស់លោកអាប់ភីស៊ីត អំពីការ​រត់​គេច​ខ្លួន​​នោះ​ប្រហែល​ជា​មិនមែនជា​​រឿង​ត្រឹម​ត្រូវ​​​ឡើយ ព្រោះ​ថៃ​​​ជាប្រទេស​​មានច្បាប់​ ដូច្នេះ​​​អ្នកដែល​ត្រូវ​​ប្រទេស​នេះ​​ចាប់ខ្លួន​មិនអាច​រត់​​រួច​​ដោយ​ងាយ​​ស្រួលនោះ​​​ទេ ឬហោចណាស់​​​ក៏ត្រូវ​​​ឃុំខ្លួន​ដើម្បី​​​វិនិច្ឆ័យ​ទោស​​សិនដែរ ។ ​​ម្យ៉ា​ងវិញ​ទៀត ​​ការអះអាង​​របស់​នាយករដ្ឋមន្ត្រី​​​​ចាំផ្ទះ​ ​រូប​​នេះ​គឺ​គ្រាន់តែ​​ចង់​បញ្ជាក់​ថា ករណី​ចាប់​​ខ្លួន​ពី​បទ​ចោទ​​ប្រកាន់​​ធ្វើ​ចារ​កម្ម​នោះ ​មិន​មែន​ជា​រឿង​ប្រឌិត​ប៉ុណ្ណោះ​​ ។ ​ប្រមុខរាជ​រដ្ឋា​ភិបាល​​កម្ពុជា ​តាម​រយៈ​​ក្រសួង​ការ​បរទេស​​បាន​ច្រាន​​ចោល​​រួច​ហើយ​​​នូវ​ការ​ចោទ​ប្រកាន់​​នោះ​ដោយ​អាជ្ញា​ធរ​​ថៃ និង​រដ្ឋា​ភិបាល​​ថៃ ហើយ​ចាត់​ទុក​ថា ​ថៃ​បាន​ប្រឌិត​​រឿង​នេះឡើង ដើម្បី​​យក​ធ្វើ​ជា​លេស​បន្ត​ការ​ឈ្លាន​ពាន​កម្ពុជា​ ។

លោក​អាប់ភី​ស៊ីត​ បាន​បដិសេធ​​ចំ​ពោះ​ការ​ចោទ​​ប្រកាន់​​របស់​កម្ពុជា​ដែល​​ថា ថៃ​បាន​ប្រឌិត​​ករណី​ចារ​កម្ម​នេះ​ឡើង​ ដោយ​​​ថ្លែងថា ​ថៃ​មិន​ដែល​ចាប់​ខ្លួន​​ជន​​ស្លូត​​ត្រង់​​​នោះទេ (sic)។ ​គេហ​ទំព័រ MCOT បាន​ដក​ស្រង់​​សំដី​លោក​អាប់​ភី​ស៊ីត ​ដែល​ថ្លែង​​ទៀតថា ​ថៃ​នឹង​បង្ហាញ​​ពី ករណី​ចារ​កម្ម​​នេះ​ដល់​សហ​​គមន៍​អន្តរជាតិ​ ។ ​មន្ត្រី​​ផ្លូវ​ការ​កម្ពុជា​ ​មិន​ទាន់​​ធ្វើ​​អត្ថា​ធិប្បាយ​នៅ​ឡើយ​ទេ ជុំ​វិញ​ការ​ថ្លែង​​ចោទ​​​ប្រកាន់​​រប​ស់​លោក​អាប់​ភី​ស៊ីត ​អំពី​ការ​ត់​គេច​ខ្លួន​របស់​បុរស​​ជន​ជាតិ​ខ្មែរ ​ដែល​ត្រូវចាប់ខ្លួន​​​នោះ ។

​ជា​មួយគ្នា​​នេះ​ទាក់​ទិន​នឹង​បញ្ហាគ្រប់​គ្រង​ និង​អភិ​រក្ស​​ប្រាសាទ​ព្រះវិហារ​​ដែល​ជា​បេតិកភណ្ឌ​​ពិភព​លោក​ លោក​អាប់​ភីស៊ីត ​​អះអាង​បញ្ជាក់​ជា​ថ្មីថា ថៃ​នៅ​តែ​ប្រកាន់​​គោល​ជំហ​​រ​របស់​ខ្លួន​​ទាម​ទារ​​ឱ្យ​គណៈ​កម្មាធិ​ការ​​បេតិក​ភណ្ឌ​ពិភព​លោក​​ ពន្យារ​ពេល​​ពិចារណា​​លើ​ផែន​ការ​គ្រប់​គ្រង​​ដែល​​ស្នើ​ដោយ​កម្ពុជា​ ក្នុង​កិច្ច​ប្រជុំ​​ដែល​នឹង​រៀប​ចំ​​ឡើង​ក្នុង​ទី​ក្រុង​​​ប៉ារីស ​ប្រទេស​បារាំង ​ចាប់​ពី​ថ្ងៃ​​ទី១៩ ដល់​ថ្ងៃទី​២៩ មិថុនា ខាងមុខ​នេះ។ ​លោក​អាប់ភីស៊ីត ​ថ្លែង​ដូច្នេះ​​ក្នុង​កិច្ច​ប្រជុំ​​គណៈ​រដ្ឋ​មន្ត្រី​​ពិសេស​មួយ កាល​ពី​​ថ្ងៃទី​១៥ មិថុនា ​កន្លង​មក ។ ថ្លែង​​ទៅកាន់​​​អ្នក​កាសែត​ក្រោយ​ពី​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នោះ ​លោក​អាប់​ភីស៊ីត ​ពោល​​ថា ​គោល​ជំហ​ររ​បស់​ថៃ​គឺ​ចង់​ឱ្យ​ការពិចារណា​​លើ​ផែន​ការ​គ្រប់​គ្រង​​ និង​អភិ​រក្ស​​ប្រាសាទ​ព្រះ​វិហារ​ត្រូវ​ពន្យា​រ​ពេល ។

ការ​បង្កើត​រឿង​​ចារ​កម្ម​​ប្រឆាំងកម្ពុជា​ អាច​នាំ​​ឱ្យ​​អាប់​ភី​ស៊ីត​ចាញ់​​ឆ្នោត​​នៅ​​ពេល​ខាង​មុខ

ការប្រឌិតនូវបញ្ហាដ៏ធំជាបន្តបន្ទាប់របស់រដ្ឋា​ភិ​បាលអាប់ភីស៊ីតដូចជាការចោទប្រកាន់ប្រជា​​ពលរដ្ឋខ្មែរពីបទចារកម្ម ការបដិសេធថា ថៃពុំបានបាញ់ប្រាសាទព្រះវិហារ ការគេចវេះ​មិនព្រមទទួលអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីទៅ​កាន់តំបន់ជម្លោះព្រំដែននៃប្រទេសទាំងពីរ ទាំង​នេះគឺជាចេតនាបង្កសង្គ្រាមជាថ្មីប្រឆាំងកម្ពុជា ដែលគេអាចគិតថា ល្បែងនយោបាយទុច្ចរិត​បែប​នេះរដ្ឋាភិបាលអាប់ភីស៊ីតអាចនឹងចាញ់​ឆ្នោត​នៅពេលខាងមុខ ។

ការធ្វើនយោបាយដោយពុំមានសុចរិតភាព ការភូតភរកុហកសាធារណមតិជាតិ និងអន្តរ​ជាតិ រួមជាមួយនឹងអំពើសោកនាដកម្មនានាដែលបានកើតឡើងក្រោមការគ្រប់គ្រងនៃ
អំណាចរបស់ខ្លួនបណ្តាលឱ្យពលរដ្ឋថៃជាច្រើន​​នាក់ស្លាប់ និងរបួសរាប់ពាន់នាក់នាពេល​កន្លងមក និងការបាញ់ប្រហារដោយកាំភ្លើងធំ​រំលោភលើដែនអធិបតេយ្យភាព​កម្ពុជា​បណ្តាល​ឱ្យខ្ទេចខ្ទីប្រាសាទព្រះវិហារ វត្តអារាម ភូមិករ​អ្នក​ស្រុក ក៏ដូចជាពលរដ្ឋកម្ពុជាជាច្រើន​នាក់​ស្លាប់ និងរបួស នេះគឺជាអំពើអមនុស្សធម៌ដែល​រំលោភ​ទៅលើច្បាប់​អន្តរជាតិ ។ រដ្ឋាភិបាល​ថៃមិន​ត្រឹមតែបង្កសង្គ្រាមប្រឆាំងកម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំងបានប្រឌិតរឿងដែលមិនពិតជា​ច្រើនក្នុងចេតនាទម្លាក់កំហុសមកលើកម្ពុជាដើម្បីបំរើ​ផល​ប្រយោជន៍នយោបាយរបស់ខ្លួន​ថែមទៀត មានជាអាទិ៍ការបង្កើតរឿងចោទ​ខ្មែរពីបទចារកម្មត្រូវបានសម្តេចតេជោហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជាប្រតិកម្មតបតដោយ​បញ្ជាក់ថា «មិនដែលមានការធ្វើចារកម្មណា​ម្តងបី​ប្រទេស​នោះទេ» ។​ សម្តេចក៏បានបញ្ជាក់​ផងដែរថា «កុំ​មក​បង្ករឿងច្រើនពេកជា​មួយ​កម្ពុជា នៅពេល​មាន​ការបំភ្លឺពីការពិត​ប្រយ័ត្ន​របូតសន្លឹកឆ្នោត»។

ជាមួយនឹងការដាស់តឿនឱ្យប្រជាពលរដ្ឋខ្មែរប្រយ័ត្នប្រយែងក្នុងការធ្វើដំណើរចូលទៅប្រទេសថៃ បើទោះណាជាមានលិខិតឆ្លងដែន​ត្រឹមត្រូវក៏ដោយប្រយ័ត្នថៃចាប់ខ្លួន និងចោទ​ប្រកាន់​ពីបទចារកម្មទៀតនោះ សម្តេចតេជោ សង្កត់ធ្ងន់ថា «ទង្វើរបស់រដ្ឋាភិបាល​ថៃបង្កើត​រឿងបែបនេះ និងធ្វើឱ្យអន្តរាយដល់ជំនឿទុក​ចិត្តរបស់ប្រជាជនកម្ពុជា​ចំពោះមេដឹកនាំថៃបច្ចុប្បន្ន» ។ បន្ទាប់ពីមានការចាប់ខ្លួនពលរដ្ឋ​កម្ពុជាម្នាក់រួចមកត្រូវបាននាយករដ្ឋមន្ត្រីថៃអប់​ភីស៊ីត និងលោកកាស៊ីត ភិរម្យ រដ្ឋមន្ត្រីការបរ​ទេសថៃធ្វើ​ការចោទប្រកាន់មុនតុលាការរួចស្រាច់ទៅហើយថាជាអ្នកប្រព្រឹត្តចារកម្ម។ ឆ្លើយ​តបនឹងការលើកឡើងដ៏ខុសឆ្គងបែបនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «សួរថា រដ្ឋមន្ត្រីការបរទេសថៃ ចេះច្បាប់ដែរ​ឬ​អត់?… ដរាបណាតុលាការមិនទាន់កាត់ទោស អ្នកនោះនៅតែមិនទាន់មានទោស» ដូច្នេះគ្មាន​ហេតុផលណាមក​ដោះដូរជនជាតិ​ថៃពីរនាក់ដែលប្រព្រឹត្តបទល្មើសជាក់ស្តែងនៅកម្ពុជាឡើយ ។

សម្តេចតេជោបានដាស់តឿនទៅរដ្ឋាភិ​បាល​អាប់​ភីស៊ីតថា «ទុកឲ្យតុលាការថៃធ្វើការសិន ។ តើអ្នកឯងគោរពឯករាជ្យភាពរបស់តុលាការដែររឺទេ? អ្នកឯងមកបំពានទាំង​តុលាការថៃ​ មក​បំពាន​ដល់កម្ពុជាទៀត»។ យោងតាមការចេញមកអះអាងរបស់ថ្នាក់ដឹកនាំថៃដោយបំភ្លៃការពិតជាច្រើនបែបនេះ គេអាចទាញសេចក្តីសន្និដ្ឋានបានថា រដ្ឋាភិបាល​ថៃបច្ចុប្បន្នពុំមានលទ្ធភាពធ្វើជាមេដឹកនាំរដ្ឋាភិបាលនាពេលអនាគតបានឡើយ ។ អំពើ​ភូតកុហក គឺជាការរំលោភលើឆន្ទៈរបស់ប្រជា​ពល​រដ្ឋថៃ និងក៏ជាការរុញ​ច្រាន​កិត្យា​នុភាព​ប្រទេសថៃឱ្យធ្លាក់ចុះដោយសារនាយករដ្ឋមន្ត្រីអាប់ភីស៊ីតមិនទំលាក់ចោលនូវកលល្បិចបោក​ប្រាស់ប្រជាជនខ្លួនឯង និងអំពើឈ្លានពានមក​លើ​ប្រទេសដទៃ ជាពិសេសកម្ពុជា។​ ពិភពលោកនេះ​បានដឹងថា រដ្ឋាភិបាលថៃបាន​ប្រើប្រាស់ផែន​ទី​ចោរសម្ងាត់គូសជាឯកតោភាគីពុំមានអន្តរជាតិទទួលស្គាល់​យក​មក​អនុវត្តដើម្បីឈ្លានពាន​ទន្រ្ទានចង់បានទឹកដីកម្ពុជា ។ ទោះជាយ៉ាង​ណារដ្ឋាភិបាលកម្ពុជាប្តេជ្ញាការពារអធិបតេយ្យរបស់ខ្លួនស្របទៅតាមឯកសារគតិយុត្តិដែលអន្តរជាតិវិនិច្ឆ័យទុកឱ្យ ក្នុងនោះ​មានសាលដីកា​តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ ផែនទីដងរែកឧបសម្ព័ន្ធI អនុសញ្ញាឆ្នាំ១៩០៤ សន្ធិសញ្ញា១៩០៧ និង​លិខិត​តូប​ករណ៍ច្បាប់នានាដែលកម្ពុជាបាន​និង​កំពុងតទល់នៅលើវេទិកាអន្តរជាតិ ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ បើយោងតាម​ការស្ទង់មតិនាពេលថ្មីៗនេះបានបង្ហាញថា គណ​បក្សភឿថៃមានការនាំមុខគណបក្សរបស់​លោក អាប់ភីស៊ីត ដូច្នេះក្តីសង្ឃឹមសម្រាប់អាប់ភីស៊ីត​ជា​នាយករដ្ឋមន្ត្រីបន្ត គឺនៅឆ្ងាយណាស់ ៕