តារាសម្ដែង Kim Ji Won បានសម្រកគីឡូ ដើម្បីសម្តែងក្នុងរឿង “Queen Of Tears”។ Kim Ji Won បានសម្តែងជាមួយ Kim Soo Hyun ក្នុងនាមជាអ្នកស្នងមរតកដ៏មានឥទ្ធិពល។
ក្នុងអំឡុងពេលបង្ហាញមុខក្នុងកម្មវិធី YouTube Salon Drip តារាសម្ដែង Kim Ji Won ត្រូវបានសួរអំពីរបបអាហាររបស់នាង។ ពិធីករធ្លាប់បានលឺថា តារាស្រីរូបនេះបានកាត់បន្ថយអាហារដើម្បីសុខភាពរបស់នាង។ Kim Ji Won បានពន្យល់ថា របបអាហារគឺសម្រាប់ថែទាំសុខភាពរបស់នាង ប៉ុន្តែក៏ដោយសារតែចរិតលក្ខណៈតួអង្គនៅក្នុងសាច់រឿងរបស់នាងត្រូវការស្លៀកពាក់ស្ទាយជាច្រើន។
នាងបានចៀសវាងអាហារខ្លះៗក្នុងអំឡុងពេលថត និងមិនញ៉ាំអាហារចិនអស់រយៈពេលពេញមួយឆ្នាំ។ នៅពេលដែលការថតរឿង និងការបញ្ជាំងបានបញ្ចប់ តារាសម្ដែង Kim Ji Won គ្រោងនឹងមិនតឹងរ៉ឹងចំពោះរបបអាហាររបស់នាងទៀតទេ។
២. តារាសម្ដែង Park Min Young
តារាសម្ដែង Park Min Young បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាមួយនឹងការសម្រកទម្ងន់យ៉ាងខ្លាំងរបស់នាងដើម្បីសម្ដែងរឿង “Marry My Husband” ត្រង់ឈុតដែលនាងត្រូវដើរតួជាអ្នកជម្ងឺមហារីក ហើយនាងទទួលបានឱកាសទីពីរក្នុងជីវិត។ ដោយនាងបានត្រឡប់ទៅកាន់កាលពី ១០ឆ្នាំមុន នាងបានសម្រេចចិត្តឆ្លៀតយកប្រយោជន៍នេះ ដោយសងសឹកប្តីរបស់នាង និងមិត្តភក្ដិរបស់នាងដែលលួចចាក់ពីក្រោយខ្នង។ តារាសម្ដែង Park Min Young ត្រូវបានសម្រក់ទម្ងន់ចុះមកត្រឹម ៣៧ គីឡូក្រាម សម្រាប់តួអង្គរបស់ខ្លួន។
ចែករំលែកព័តមាននេះ