ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាងណាស់! ទេវតា​ទ្រព្យ​តែងតែ​នៅ​ក្នុងផ្ទះ​ឆ្នាំជូត មមី និង​រោង

1 ខែ មុន

ផ្ទះ​របស់​ឆ្នាំ​ទាំង​៣​ខាងលើ ជា​កន្លែង​ដែល​ទេវតា​ទ្រព្យ​តែងតែ​នៅ​ជា​និច្ច​។ ហេតុ​អ្វី​បានជា​បែប​នេះ​ទៅ? ឆ្នាំជូត អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ ជា​មនុស្ស​ដែល​មាន​ខួរក្បាល​ឆ្លាត​វៃ ថែម​ទាំង​ចេះ​ក្តោប​ក្តាប់​ឱកាស​គ្រប់យ៉ាង​។ ម្យ៉ាងទៀត បើ​គេ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ គេ​នឹង​តស៊ូ​ដល់ទី​បញ្ចប់​។…

ផ្ទះ​របស់​ឆ្នាំ​ទាំង​៣​ខាងលើ ជា​កន្លែង​ដែល​ទេវតា​ទ្រព្យ​តែងតែ​នៅ​ជា​និច្ច​។ ហេតុ​អ្វី​បានជា​បែប​នេះ​ទៅ?

ឆ្នាំជូត

អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ ជា​មនុស្ស​ដែល​មាន​ខួរក្បាល​ឆ្លាត​វៃ ថែម​ទាំង​ចេះ​ក្តោប​ក្តាប់​ឱកាស​គ្រប់យ៉ាង​។ ម្យ៉ាងទៀត បើ​គេ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ គេ​នឹង​តស៊ូ​ដល់ទី​បញ្ចប់​។ ដូចនេះ ទេវតា​ទ្រព្យ​នឹង​តាម​ថែរក្សា​គេ ឲ្យ​ចំណេញ​បានទ្រព្យ​មួយ​ផ្នែក​ធំ​ចូល​ផ្ទះ​យ៉ាង​ងាយ​។

ឆ្នាំមមី

អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ ជា​មនុស្ស​ដែល​មានគំនិត​ច្នៃប្រឌិត​ខ្ពស់ ដោយ​មិន​ងាយ​ដើរ​ថយក្រោយ​ឡើយ​។ ដោយសារ​តែ​ស្មារតី​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ទេវតា​ទ្រព្យ​ស្រឡាញ់ ហើយ​នាំ​ទ្រព្យ​ជា​ច្រើន​មក​ឲ្យ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ផ្ទះ​របស់​គេ​មិន​ខ្វះ​លុយ​ចាយ​ឡើយ​។ ដូចនេះ ការ​រស់នៅ​ប្រកបដោយ​សុភមង្គល​តែ​ម្តង​។

ឆ្នាំរោង

នៅ​ពេល​ដែល​មានឱកាស​ចំណេញ គេ​នឹង​មិន​មើល​រំលង​ឡើយ​។ ម្យ៉ាងទៀត គេ​ក៏​មាន​អ្នក​តាម​ជួយ​ច្រើន​ដែរ ដោយ​ធ្វើ​ឲ្យ​គេ​អាច​ចំណេញ​បាន​ប្រាក់​ចូល​មក​យ៉ាង​ងាយ​។ មិន​ថា​លាភ​ក្នុង ឬ​ក្រៅ​ទេ សុទ្ធតែ​ចូល​មក​ទាំងអស់​តែ​ម្តង​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ទ្រព្យ​ដែល​ហូរ​ចូល​មក​នឹង​មិន​ចេះ​តិច​នោះ​ទេ​។ ដូចនេះ ការ​រស់នៅ​នឹង​មិន​ចេះ​ខ្វះខាត​ដូច​ពី​មុន​ទៀត​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ