ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេងៗ! ម្ចាស់ឆ្នាំទាំង៥ ខែ​មុន​បំណុល​ពេញ​ខ្លួន ខែ​នេះ​លុយ​ពេញ​ឃ្លាំង

1 ខែ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំកុរ បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំកុរ ក្នុង​ខែ​នេះ នឹង​អាច​ទទួល​បាន​ឱកាស​ចំណេញ​បាន​ប្រាក់​ក្រាស់​ច្រើន​ណាស់​។ ជា​ពិសេស ក៏​អាច​ឈ្នះ​បាន​រង្វាន់​ធំ​មក​ពី​គ្រប់​ទិស​ទី​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំកុរ

បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំកុរ ក្នុង​ខែ​នេះ នឹង​អាច​ទទួល​បាន​ឱកាស​ចំណេញ​បាន​ប្រាក់​ក្រាស់​ច្រើន​ណាស់​។ ជា​ពិសេស ក៏​អាច​ឈ្នះ​បាន​រង្វាន់​ធំ​មក​ពី​គ្រប់​ទិស​ទី​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​បណ្តាក់ទុន​នឹង​អាច​ទទួល​បាន​ផល​ដែល​នឹក​ស្មាន​មិន​ដល់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ចំណូល​ប្រចាំខែ​នេះ​គឺ​កើន​លេខ​ខ្លាំង​តែ​ម្តង​។

ឆ្នាំឆ្លូវ

អ្នក​ដែល​កើត​ក្នុង​ឆ្នាំឆ្លូវ អត្រា​ខ្ពស់​ណាស់​ក្នុង​ការ​ចំណេញ​បាន​ប្រាក់​ធំ​ក្នុង​ខែ​នេះ​។ ជា​ពិសេស មិន​ថា​ផែនការ​អ្វី​ទេ​គឺ​អាច​សម្រេច​បាន​ទាំងអស់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​ក៏​អាច​សងបំណុល​បាន​អស់​ផង​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​រស់នៅ​បាន​យ៉ាង​ធូ​ល​ខ្លួន​ខ្លាំង​តែ​ម្តង​។ ដូចនេះ អ្នក​នឹង​រាប់​លុយ​ឡើង​ទន់​ដៃ​តែ​ម្តង​។

ឆ្នាំវក

មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំវក នឹង​មាន​អ្នក​តាម​ជួយ​ច្រើន​ណាស់​ក្នុង​ខែ​នេះ​។ ជា​ពិសេស ក៏​អាច​ឡើង​ទាំង​ឋានៈ និង​ប្រាក់ខែ​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​សហការ​ទាំងឡាយ​ក៏​អាច​ទទួល​បាន​ផល​ដែល​នឹក​ស្មាន​មិន​ដល់​ផង​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ទទួល​បាន​សុទ្ធតែ​ក្រដាសប្រាក់​ដែល​ក្រាស់​ខ្លាំង​ណាស់​។

ឆ្នាំខាល

បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំខាល ក្នុង​ខែ​នេះ នឹង​មិន​ព្រួយ​រឿង​ខ្វះខាត​ទៀត​ទេ ព្រោះ​ចូល​ច្រើន​ណាស់​។ ជា​ពិសេស ក៏​អាច​គេច​ផុត​ពី​សំណាងអាក្រក់​ទាំងអស់​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​ក៏​អាច​ទទួល​បាន​លាភ​ធំ​ៗ​ផង​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ឃ្លាំង​ទ្រព្យ​របស់​អ្នក​ណែន​ជា​ខ្លាំង​។ ដូចនេះ អ្នក​នឹង​មិន​រស់នៅ​ដោយ​មើល​ទឹកមុខ​នរណា​ទៀត​ទេ​។

ឆ្នាំច

អ្នក​ដែល​កើត​ក្នុង​ឆ្នាំច ក្នុង​ខែ​នេះ នឹង​មាន​អ្នក​តាម​ជួយ​មក​ជា​ហូរហែរ​។ ជា​ពិសេស ក៏​អាច​គេច​ផុត​ពី​រឿង​ចង្រៃ​ទាំងឡាយ​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​នឹង​អាច​ទទួល​បានការ​ថែរក្សា​ខ្ពស់​ពី​ទេវតា​ទ្រព្យ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ទ្រព្យ​ដែល​ប្រមូល​បាន​នឹង​មិន​ចេះ​តិច​នោះ​ទេ​។ ដូចនេះ អ្នក​នឹង​មិន​ជួបនឹង​បញ្ហា​សេដ្ឋកិច្ច​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ