ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​ពូន មី​ដា​ដា ប្រាប់ សឿ សុធា​រ៉ា ​ថែរក្សា​សុខ​ភាព​​​​​ឱ្យ​បាន​រឹង​មាំ​

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀង​លោក សា​ពូន មី​ដា​ដា បាន​បង្ហោះ​សារ​លើកទឹកចិត្ត​ដល់​អតីត​ភរិយា ​គឺ​អ្នក​នាង សឿ សុធា​រ៉ា ឲ្យ​មានការ​រឹង​មាំ…

រាជធានីភ្នំពេញ ៖ តារាចម្រៀង​លោក សា​ពូន មី​ដា​ដា បាន​បង្ហោះ​សារ​លើកទឹកចិត្ត​ដល់​អតីត​ភរិយា ​គឺ​អ្នក​នាង សឿ សុធា​រ៉ា ឲ្យ​មានការ​រឹង​មាំ ថែរក្សា​សុខភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត ដើម្បី​ខ្លួនឯង និង​បន្ត​ការ​មើលថែ​កូនប្រុស​កូន​ស្រី​ដែល​កំពុង​រស់នៅ​ជាមួយ បន្ទាប់​ពី​នាង​កំពុង​មានទុក្ខ​ធំ ដោយ​សារបងស្រី​បង្កើត​បាន​ទទួលមរណភាព​ដោយសារ​ជំងឺ ។

ដោយសារ​ឃើញ​ជួប​ទុក្ខ​ធំ​ផ្ទួន​ៗ​ ដោយ​ទើបតែ​បាត់បង់​ឪពុក ម្តាយ និង​បងស្រី​ម្នាក់​ទៀត​នា​ពេល​នេះ ក្នុង​នាម ​ជា​អតីត​ស្វាមី និង​ក្នុង​នាម​ការ​ស្រឡាញ់​រាប់អាន​ជា​ប្អូនស្រី​ម្នាក់​នោះ លោក សា​ពូន មី​ដា​ដា ក៏​បាន​បញ្ចេញ​សារ​បង្ហោះ​លើ​តាម​បណ្តាញ​សង្គម​ទៅ​កាន់ អ្នក​នាង សឿ សុធា​រ៉ា ថា បង​ស្រី​បង្កើត​ដ៏​ស្និទ្ធស្នាល​បំផុត​របស់​ប្អូនស្រី​ក្នុង​ចំណោម​បងប្អូន​ទាំងអស់ គាត់​បាន​លាចាក​លោក​នេះ​ទៅ​បដិសន្ធិ​នា​ឋានសួគ៌​ហើយ ។

លោក​បញ្ជាក់​ថា ប្អូនស្រី សឿ សុធា​រ៉ា ជាទី​អាណិត​កំសត់​បំផុត អម្នឹះតទៅ​ប្អូនស្រី​ត្រូវ​តែ​ខំ​ថែ
រក្សា​សុខភាព​ទាំង​ផ្លូវ​កាយ​ទាំង​ផ្លូវចិត្ត​ឲ្យ​រឹង​មាំ ប្អូន​នៅ​មាន​ខ្លួនឯង​និង​កូនស្រី​ប្រុស​ជាទី​អាណិត​ស្រលាញ់​ទាំង​ពីរ ទោះជា​យើង​បែក​ក្លាយជា​ទីទៃ​ និង​គ្នា​ជា​យូរ​មក​ក៏​ដោយ ក៏​យើង​នៅ​តែ​ដឹង​សុខទុក្ខ​ពី​គ្នា និង​រិ​ត​តែ​ប្រឹង​ចិញ្ចឹម​បីបាច់​កូន​ៗ​ទាំង​ពីរ​ដែល​ជា​ដំណក់ឈាម​រួម​គ្នា ឲ្យ​មាន​ស្នាមញញឹម​ក្នុង​ដំណើរ​ជីវិត​នេះ​តទៅ ។

ជា​ការ​កត់សម្គាល់ អតីត​តារា​សម្តែង​អ្នក​នាង សឿ សុធា​រ៉ា បាន​ប្រកាស​ពី​មរណភាព​របស់​បងស្រី​បង្កើត​របស់​ខ្លួន នៅ​លើ​បណ្តាញ​សង្គម ដោយ​នាង​បាន​គូសបញ្ជាក់​ថា បងស្រី​ជាទី​អ​ភ្វ័​ព​របស់​នាង​ខ្ញុំ ប្អូន​ខំ​ទន្ទឹង​រង​ចាំ​គេង​អង្គុយ​ដើម្បី​ចាំ​បងស្រី​ទទួល​ការ​វះកាត់​របស់​លោកគ្រូ​ពេទ្យ​អ្នកគ្រូ​ពេទ្យ​ជំនាញ​ខាង​ជំងឺ​បងស្រី​របស់​នាង​ខ្ញុំ​ដោយ​យកចិត្តទុកដាក់ តែ​អ​កុស​ល្យ​កម្ម​អ្វី​គ្រាន់តែ​ចូល​ដល់​កន្លែង​បូមទឹក​ក្នុង​សួត​ចេញ​ទើប​លោកគ្រូ​ពេទ្យ​និង​អ្នកគ្រូ​ពេទ្យ​ងាយស្រួល​ក្នុង​ការ​ដាក់​ថ្នាំ​សណ្តំ​ដើម្បី​ធ្វើការ​វះកាត់​ដុំ​គីស​នៅ​ឆ្អឹង​.ក​សុធា​រី​បាន​ដោយ​សុ​វត្តិភាព​, ប៉ុន្តែ​គ្នា​គ្រាន់តែ​ឃើញ​ម្ជុល​បូម​យក​ទឹក​ក្នុង​សួត​ចេញ​ប្រវែងមួយ​​ច​ង្អា​ម​គ្នា​ភ័យ​បេះដូង​ឡើង​ដល់160 ហើយ​គាំងបេះដូង​ស្លាប់​តែ
​ម្តង​។

ខ្ញុំ​ថា​ រឿង​នេះ​គឺជា​មហា​កម្មក្រាស់​របស់ខ្ញុំ​តែ​ម្តង​. ខ្ញុំ​ខ្លាច​ណាស់​2​ឆ្នាំ​ត្រូវ​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​​ដឹងគុណ​អស់​៣​នាក់​. តើ​នរណា​ទទួលយក​បាន​ទៅ បងប្អូន​ទាំងអស់​គ្នា​ជួយ​ពន្យល់​ប្រាប់​នាង​ខ្ញុំ​ផង ។

ដោយឡែក ​មុន​មរណភាព​បងស្រី​បង្កើត​នា​ពេល​នេះ សឿ សុធា​រ៉ា ធ្លាប់​បាន​ប្រាប់​ពី​ស្ថានភាព​របស់​​បងស្រី​របស់​នាង​ថា ពីរ​ខែ​ជាង​កន្លង​មកនេះ​បងស្រី​របស់​នាង​ឈ្មោះ សុធា​រី បាន​ខិតខំ​ទ្រាំ​ឈឺចាប់​ពេញ​រាង​កាយរ​ហូតស្វិតដៃ​មួយ​ចំហៀង ហើយ​ចំណាយ​ថវិកាអស់​ច្រើន​គួរសម​ដែរ តែ​នៅ​មិន​បាន​ធូរស្បើយ ។

នាង​បញ្ជាក់​ថា បងស្រី​របស់​ខ្លួន​មាន​អាកា​រៈ​ពិបាក​ដកដង្ហើម ហើយ​នាង​ក៏​សម្រេចចិត្ត​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​ជាតិ តេ​ជោ​សន្តិភាព ដោយ​លោកគ្រូ​ពេទ្យ​និង​អ្នកគ្រូ​ពេទ្យ​គាត់​ថត​អេកូរ​ឃើញ​ថា សួត​បងស្រី​នាង​មាន​ដុំ​សាច់​គីស ហើយ​ដុះ​មួយ​កន្លែង​ទៀត​នៅ​កញ្ចឹងក តម្រូវ​ឲ្យ​មានការ​វះកាត់​ជា​ចាំបាច់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ