ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលស្រុកលំផាត់ ឱ្យពលរដ្ឋនៅតាមដងអូរ ដងទន្លេស្រែពក ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ខណៈភ្លៀងបន្តធ្លាក់ជាប់ៗគ្នា

1 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ លោក នូ ថេរ អភិបាលស្រុក​លំ​ផាត់ បាន​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​មាត់​អូរ​ព្រែក​ទំនាប និង​តាម​ដង​ទន្លេស្រែពក អោយ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ខណៈ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ជាប់​ៗ​គ្នា​ទាំង​យប់​ទាំង​ថ្ងៃ ។…

ខេត្តរតនគិរី ៖ លោក នូ ថេរ អភិបាលស្រុក​លំ​ផាត់ បាន​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​មាត់​អូរ​ព្រែក​ទំនាប និង​តាម​ដង​ទន្លេស្រែពក អោយ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ខណៈ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ជាប់​ៗ​គ្នា​ទាំង​យប់​ទាំង​ថ្ងៃ ។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង នៅ​ក្នុង​ឱកាសលោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​តំបន់​មួយ​ចំនួន នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​លំ​ផាត់ ដែល​រង​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​តាម​ដងអូរ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ ២០២៤ ។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តរតនគិរី បានបង្ហោះ ។

លោក​បន្ត​ថា បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា អស់​រយៈពេល​១១​ថ្ងៃ​កន្លង​មកនេះ លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​វា​.​យ​តម្លៃ​ផល​ប៉ះពាល់​ដែល​ជំនន់​ទឹកភ្លៀង​បាន​លិចលង់​ទៅ​លើ​ផលដំណាំ​ប្រជាពលរដ្ឋ មាន​ឃុំ និង​ភូមិ​មួយ​ចំនួន​ក្នុង​នោះ មាន​ឃុំ​ចំនួន​៥ គឺ​ឃុំ​ល្បាំ​ង​១ ឃុំ​កា​ឡែ​ង ឃុំ​ជ័យ​ឧត្តម ឃុំ​សេ​ដា និង​ឃុំ​បា​តាង ។ ហើយ​ការ​ចុះ​ពិនិត្យ​ស្រង់​ស្ថិតិ​ចំនួន​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៤ នេះ​ផល​ប៉ះពាល់​ដោយ
សារ​ជំនន់​ទឹកភ្លៀង​មាន ៖

  • ឃុំ​កា​ឡែ​ង ប៉ះពាល់​ចំនួន​៣​ភូមិ គឺ​ភូមិ​សា​យ៉ស់ ភូមិ​កា​ឡែ​ង​និង​ភូមិ​កា​ណា​ង​កេ​ត ។
  • ឃុំ​សេ​ដា ប៉ះពាល់​ចំនួន​៧​ភូមិ ភូមិ​សមុទ្រ​ក្រោម ភូមិ​សមុទ្រ​លើ ភូមិ​កែង​សាន់ ភូមិ​បំណង​ហៃ ភូមិ​ប៉ាត​ត់ ភូមិ​ពម និង​ភូមិ​ថ្មី​។
  • ឃុំ​ជ័យ​ឧត្តម ប៉ះពាល់​ភូមិ​ចំនួន​២ គឺ​ភូមិ​ថ្មី​ជ័យ​ឧត្តម និង​ភូមិ​ដី​ឡូ​តិ៍​។
  • ឃុំ​ល្បង​១ ប៉ះពាល់​ចំនួន​២​ភូមិ រឿង​ភូមិ​កាំ​ផ្លិ​ញ និង​ភូមិ​អូរ​កា​ទឹង​។

លោក អភិបាលស្រុក បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ការ​រង​ផល​ប៉ះពាល់​ទៅ​លើ​ផលដំណាំ​ផ្ទះ​ប្រជាពលរដ្ឋ​ខាងលើ​នេះ គឺ​មិន​មាន​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ ព្រោះ​នេះ​ជា​ជំនន់​ទឹកភ្លៀង មាន​រយៈពេល​ខ្លី ។ ហើយ​ចំពោះ​ភ្លៀង​ជាប់​ៗ​គ្នា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​រៀនសូត្រ ដល់​សិស្ស​នៅ​សាលា​បឋម​សិក្សា​ភូមិ​ថ្មី ស្ថិត​ក្នុង​ឃុំ​សេ​ដា ដោយ​ទឹកភ្លៀង​បាន​ជន់​លិច​នៅ​ទីធ្លា​សាលារៀន និង​ផ្លូវលំ​មួយ​ចំនួន​អាជ្ញាធរ​បាន​ពិនិត្យ និង​ផ្អាក​អោយ​សិស្ស​ឈប់​រៀន​មួយ​ថ្ងៃ គឺ​ក្នុង​ថ្ងៃ​ទី​២២ ម្សិលមិញ ។ ដោយឡែក នៅ​ថ្ងៃ​ទី​២៣​នេះ សិស្សសាលា​បាន​ទៅ​រៀន​ជា​ធម្មតា​ឡើង​វិញ​ហើយ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ លោក​អភិបាលស្រុក​ក៏​បាន​អំពាវនាវ​ទៅ​ដល់​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​កងកម្លាំង​ទាំងអស់​ត្រូវ​ត្រៀមលក្ខណៈ​សម្រាប់​ការ​ជួយ​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កើតឡើង នៅ​ពេល​យប់​ព្រលប់ ឬ​ការ​កើតឡើង​ជាយថាហេតុ ដោយ​គ្រោះ​ធម្មជាតិ​នេះ ពិសេស​សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​ដងអូរ​ដង​ទន្លេស្រែពក ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពេល​យប់​ព្រលប់ ។

លោក​អភិបាលស្រុក​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៤​នេះ សម្រាប់​ទឹកទន្លេ​ស្រែ​ពណ៌ គឺ​ឡើង​ខ្ពស់​ជាង​ថ្ងៃ​ទី​២២ គិត​ត្រឹម​ម៉ោង​៨:០០​នាទី ព្រឹក​ថ្ងៃ​ទី​២៣ កម្ពស់​ទឹក​នៅ​ស្ថានីយ៍​មុខ​វត្តមាន​កម្ពស់​៨​ម៉ែត្រ ២០ ខណៈ​កម្រិត​ប្រកាស​កម្ពស់​ទឹក​ប្រកាស​អាសន្ន​១២​ម៉ែត្រ ៥០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ