ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស្រី​ហារីស​សន្យា​ថា​នឹង​ដណ្ដើម​ជ័យ​ជម្នះ​ក្នុ​ងការ​បោះ​ឆ្នោត​បន្ទាប់​ពី​លោក​បៃដិន​ដក​ខ្លួន​ថយ

1 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ស្រី​ហារីស ដែល​បច្ចុប្បន្ន​ជា​អនុ​ប្រធានា​ធិបតី​អាមេរិក​​ បាន​ថ្លែង​ថា​លោក​ស្រី​មាន​គម្រោង​ដាក់​ពាក្យ​ស្នើ​សុំ​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ប្រធានា​ធិ​បតី​នៅ​អាណត្តិ​ថ្មី​។ ការ​ថ្លែង​ដូច្នេះ​​បន្ទាប់​ពី​លោក​បៃដិន​ប្រកាស​​​ដក​ខ្លួន​ជា​ផ្លូវ​ការ​ និង​ប្រកាស​គាំទ្រ​​លោក​ស្រី​ហារីស​​។​ លោក​ស្រី​សន្យា​ថា​នឹង​ខិត​ខំ​ឱ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​ដណ្ដើម​ជ័យ​ជម្នះ​ឱ្យ​បាន​។ ព្រឹត្តិ​ការណ៍​​ទាំង​២​នេះ​​ (ដែល​​​លោក​បៃដិន​​​គាំទ្រ​លោ​កស្រី​ហារីស ហើយ​​​​​លោក​ស្រី​​សន្យា​​​បង្រួប​បង្រួម​គណបក្ស​ឡើង​វិញ​ក្រោយ​ការ​បែង​ចែក​មតិ​គ្នា​​នោះ​)…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ស្រី​ហារីស ដែល​បច្ចុប្បន្ន​ជា​អនុ​ប្រធានា​ធិបតី​អាមេរិក​​ បាន​ថ្លែង​ថា​លោក​ស្រី​មាន​គម្រោង​ដាក់​ពាក្យ​ស្នើ​សុំ​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ប្រធានា​ធិ​បតី​នៅ​អាណត្តិ​ថ្មី​។ ការ​ថ្លែង​ដូច្នេះ​​បន្ទាប់​ពី​លោក​បៃដិន​ប្រកាស​​​ដក​ខ្លួន​ជា​ផ្លូវ​ការ​ និង​ប្រកាស​គាំទ្រ​​លោក​ស្រី​ហារីស​​។​ លោក​ស្រី​សន្យា​ថា​នឹង​ខិត​ខំ​ឱ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​ដណ្ដើម​ជ័យ​ជម្នះ​ឱ្យ​បាន​។

ព្រឹត្តិ​ការណ៍​​ទាំង​២​នេះ​​ (ដែល​​​លោក​បៃដិន​​​គាំទ្រ​លោ​កស្រី​ហារីស ហើយ​​​​​លោក​ស្រី​​សន្យា​​​បង្រួប​បង្រួម​គណបក្ស​ឡើង​វិញ​ក្រោយ​ការ​បែង​ចែក​មតិ​គ្នា​​នោះ​) ​​កើត​ឡើង​កាល​ពី​យប់​មិញ​បន្ទាប់​ពី​លោកបៃដិន​សម្រេច​ចិត្ត​ដក​ខ្លួន​ថយ​ជា​ស្ថា​ពរ។ មន្ត្រី​ធំ​ៗ​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​បាន​ជំរុញ​​ឱ្យ​លោ​កបៃដិន​ដក​ខ្លួន​ជា​ច្រើន​សប្ដាហ៍​មក​ហើយ​ចាប់​តាំង​ពី​ក្រោយ​ពេល​លោក​ចូល​រួម​វេទិកា​ត​ទល់​មតិ​គ្នា​កាល​ពី​ចុង​ខែ​មិថុនា​។

លោក​បៃដិន​ថ្លែង​ថា​ បង​ប្អូន​អ្នក​គាំទ្រ​គណ​បក្ស​ប្រជា​ធិបតេយ្យ​ជា​ទី​មេត្រី ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា​មិន​ទទួល​យក​ការ​តែង​តាំង​ជា​បេក្ខ​ភាព​ប្រធានា​ធិបតី​ទៀត​ទេ​ ហើយ​សូម​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បំពេញ​ការ​ងារ​ជា​ប្រធានា​ធិបតី​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ចប់​អាណត្តិ​។ លោក​ថ្លែង​បន្ត​ទៀត​ថា​​លោក​សម្រេច​ចិត្ត​ជ្រើស​រើស​លោក​ស្រី​ហារីស​ជា​បេក្ខ​ជន​អនុ​ប្រធានា​ធិប​តី​កាល​ពី​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០២០​។ ថ្ងៃ​នេះ​ លោក​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​លោក​ស្រី​ហារីស​​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​។

ឥឡូវ​នេះ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​លោក​ស្រី​ហារីស​នឹង​​ត្រូវ​បាន​គណ​បក្ស​​ជ្រើស​រើស​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​នៅ​ទី​បញ្ចប់​ដែរ​ឬ​ទេ​​​។ ម៉្យាង​ទៀត​​ គេ​មិន​ដឹង​ថា​តើ​គណ​បក្ស​ប្រជាធិបតេយ្យ​នឹង​អនុវត្ត​នីតិ​វិធី​បែប​​ណា​នៅ​ក្នុង​ការ​ជ្រើស​រើស​អ្នក​ជំនួស​លោក​បៃដិន​​។ នេះ​ជា​តួ​នាទី​ និង​ភារកិច្ច​របស់​មហា​សន្និ​បាត​ថ្នាក់​ជាតិ​របស់​គណ​បក្ស​​ប្រជា​ធិប​តេយ្យ​​ជា​អ្នក​សម្រេច​។

លោក​ស្រី​ហារីស​កំពុង​ស្វះ​ស្វែង​រក​ការ​តែង​តាំង​ពេញ​សិទ្ធិ​ពី​គណ​បក្ស​។ ប៉ុន្តែ​មន្ត្រី​គណ​បក្ស​ប្រជា​ធិបតេយ្យ​មិន​ទាន់​ឯក​ភាព​គ្នា​ទាំង​ស្រុង​ទេ​។ អ្នកខ្លះ​​ចង់​ឱ្យ​បេក្ខ​ជន​ដទៃ​ទៀត​ដាក់​ពាក្យ​ឱ្យ​បាន​ច្រើន​ដើម្បី​ងាយ​ស្រួល​​គណ​បក្ស​​ជ្រើស​រើស​ឱ្យ​បាន​ទូលំ​ទូ​លាយ​​។​ ​លោក​ជេម​ ហារីសុន​ជា​ប្រធាន​គណៈ​កម្ម​ការ​ជាតិ​ប្រជា​ធិបតេយ្យ​ថ្លែង​ថា​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ គណ​បក្ស​នឹង​រៀប​ចំ​ជ្រើស​រើស​បេក្ខ​ជន​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​អាច​នឹង​យក​ជ័យ​ជម្នះ​លើ​លោក​ត្រាំ​។

លោក​ថ្លែង​ថា​នីតិ​វិធី​ជ្រើស​រើស​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​តម្លា​ភាព​ និង​ដោយ​របៀប​រៀប​រយ​។ បើ​គិត​តាម​ទ្រឹស្ដី​ លោក​ស្រី​ហារីស​ត្រូវ​ក្លាយ​​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​​ដោយ​សារ​លោ​កស្រី​ជា​អនុ​ប្រធានា​ធិបតី​។ ដូច្នេះ នៅ​ពេល​លោ​កបៃដិន​ដក​ខ្លួន​ថយ​ ​​លោក​ស្រី​​ត្រូវ​ឡើង​មក​ជំនួស​​។​ ​គណៈ​កម្ម​ការ​ខាង​លើ​​នេះ​ក៏​បាន​សរ​សេរ​លិខិត​ជា​លាយ​លក្ខ​ណ៍​​អក្សរ​បញ្ជាក់​ថា​លោក​ស្រី​ហារីស​ជា​បេក្ខ​ជន​ម្នាក់​នៅ​ក្នុង​ចំណោម​បេក្ខ​ជន​ប្រធានា​ធិបតី​​ដទៃ​ទៀត​។ ដូច្នេះ លោក​ស្រី​មាន​សិទ្ធិ​​ឃោសនា​​បោះ​ឆ្នោត​។​

​ប៉ុន្តែ​ថវិកា​​ជាង​៩៥​លាន​ដុល្លារ​សម្រាប់​ប្រើ​ប្រាស់​ក្នុ​ងការ​ឃោសនា​​​មិន​ទាន់​អាច​ប្រើ​ប្រាស់​បាន​ទេ​។ លុះ​ត្រា​តែ​​​ដឹង​ច្បាស់​ថា​លោ​ក​ស្រី​​ហារីស​ត្រូវ​គណ​បក្ស​ប្រជា​ធិបតេយ្យ​សម្រេច​តែង​តាំង​​បេក្ខ​ជន​ត្រូវ​ប្រកួត​ជា​មួយ​លោក​ត្រាំ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​សិន​​​។​ លទ្ធ​ផល​ស្ទង់​មតិ​ថ្មី​ៗ​នេះ​បង្ហាញ​ថា​លោក​ស្រី​ហារីសទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​​លោក​បៃដិន និង​មនុស្ស​ដទៃ​ទៀត​នៅ​ក្នុង​​​គណបក្ស​ប្រជា​ធិបតេយ្យ​។ នេះ​បើ​យោ​ងតាម​ការ​ចុះ​ផ្សាយ​របស់​គេហ​ទំព័រ​ស៊ី​អឹន​អឹន៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ