ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

HyunA លុបរូបថតសង្សារចាស់ទាំងអស់ចេញពីបណ្តាញសង្គមរបស់នាង

8 ខែ មុន

(កូរ៉េខាងត្បូង)៖ HyunA បានលុបរូបថត Dawn ដែលជាអតីតគូស្នេហ៍របស់នាងចេញពីបណ្តាញសង្គម ដែលបណ្តាលឱ្យទំនាក់ទំនងរបស់ពួកគេទទួលបានការចាប់អារម្មណ៍ម្តងទៀត។ HyunA បានធ្វើការសម្រេចចិត្តនេះមិនយូរប៉ុន្មានបន្ទាប់ពីនាងបានប្រកាសរៀបការជាមួយមិត្តប្រុសបច្ចុប្បន្នគឺ Yong Jun…

(កូរ៉េខាងត្បូង)៖ HyunA បានលុបរូបថត Dawn ដែលជាអតីតគូស្នេហ៍របស់នាងចេញពីបណ្តាញសង្គម ដែលបណ្តាលឱ្យទំនាក់ទំនងរបស់ពួកគេទទួលបានការចាប់អារម្មណ៍ម្តងទៀត។ HyunA បានធ្វើការសម្រេចចិត្តនេះមិនយូរប៉ុន្មានបន្ទាប់ពីនាងបានប្រកាសរៀបការជាមួយមិត្តប្រុសបច្ចុប្បន្នគឺ Yong Jun Hyung ។

កាលពីប៉ុន្មានថ្ងៃមុន Dawn ក៏ត្រូវបានគេរកឃើញថាបានលុបរូបថតទាំងអស់ដែលថតជាមួយ HyunA ចេញពីបណ្តាញសង្គមផងដែរ។

ទោះយ៉ាងណាគេមើលឃើញថា ថ្មីៗនេះធួរខនសឺតដែលនាងគម្រោងធ្វើនៅដើមខែសីហា ត្រូវបានលុបចោល។ ភ្នាក់ងារ​លក់​សំបុត្រ​ម្នាក់​បាន​និយាយ​ថា HyunA គ្រោង​នឹង​រៀបចំ​ការ​ប្រគំ​តន្ត្រី​នៅ​ទីក្រុង New York, Chicago, LA និង Toronto ក្នុង​ខែ​សីហា ប៉ុន្តែ​ការ​ប្រកាស​ទាំងអស់​ដែល​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​គេ​លុប​ចោល។

ទស្សនិកជនជឿថា ធួរខនសឺតត្រូវបានលុបចោល ដោយសារតែ HyunA ត្រូវបានគេធ្វើពហិការ ដែលនាំឱ្យការលក់សំបុត្រមិនបានដូចការរំពឹងទុក។

​ទំនាក់​ទំនង​ស្នេហា​របស់ HyunA និង Yong Jun Hyung ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​ដោយ​សារ​តែ Yong Jun Hyung មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ Burning Sun៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ