ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាល់​ខ្លាំង​! សឿ សុធា​រ៉ា ប្រកាស​លក់​ដី​បន្ទាន់​​

3 ខែ មុន
  • ភ្នំពេញ

អតីត​តារា​សម្តែង​អ្នក​នាង សឿ សុធា​រ៉ា បាន​ដាច់​ចិត្ត​ប្រកាស​លក់​ដី​បន្ទាន់ ដើម្បី​យក​ប្រាក់​ទៅ​ព្យាបាល​ជំងឺ​បងស្រី ដែល​មាន​បញ្ហា​ឆ្អឹង​យ៉ាងធ្ងន់ធ្ងរ ។ យ៉ាងណា សឿ សុធា​រ៉ា…

អតីត​តារា​សម្តែង​អ្នក​នាង សឿ សុធា​រ៉ា បាន​ដាច់​ចិត្ត​ប្រកាស​លក់​ដី​បន្ទាន់ ដើម្បី​យក​ប្រាក់​ទៅ​ព្យាបាល​ជំងឺ​បងស្រី ដែល​មាន​បញ្ហា​ឆ្អឹង​យ៉ាងធ្ងន់ធ្ងរ ។

យ៉ាងណា សឿ សុធា​រ៉ា បញ្ជាក់​ថា នាង​មិន​ចង់​លក់​ដី​មួយ​ក្បាល​នេះ​ឡើយ ដោយសារ​ដី​នេះ​គឺជា​កេរ្តិ៍​ពី​សប្បុរសជន​មួយ​រូប ជា​អំណោយ​សម្រាប់​កូនស្រី​របស់​នាង ប៉ុន្តែ​សារ​ទាល់​ខ្លាំង​ទើប​នាង​បង្ខំចិត្ត​លក់​នា​ពេល​នេះ ។

អ្នក​នាង សឿ សុធា​រ៉ា បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ថា​ជំរាបសួរ​បងប្អូន​ទាំងអស់​គ្នា សុខ​សប្បាយ​ជា​ទ? នាង​ខ្ញុំ​សូម​បង្ខំចិត្ត​ប្រកា​ស់លក់​ដី​ដែល​ជា​ទ្រព្យ​អនុស្សាវរីយ៍​របស់​បងប្រុស ហុ​ិ​ន រស់ ដែល​ផ្តល់​មក​អោយ​កូនស្រី​នាង​ខ្ញុំ ពិមាន​។

នាង​បញ្ជាក់​ថា មូលហេតុ​គឺ​បងស្រី​ជាទី​អាណិត​មានគុណ​ចំពោះ​ខ្ញុំ​និង​កូន​ៗ​នាង​ខ្ញុំ នាង​ឈឺ 2​ខែ​ហើយ នៅ​តែ​មិន​ធូរ​សោះ ឥឡូវនេះ​នាង​ស្វិតដៃ​មួយ​ចំហៀង​ហើយ​ «​នាង​ឈឺ​កៀប​សរសៃ​ឆ្អឹង​ក និង​ឆ្អឹង​ស្មា ឬ​ហៅ​ថា លៀន​ឌី​ស​ឆ្អឹង​» ។ នាង​ខ្ញុំ​សូម​ដាក់​លក់​តំលៃ $3500 កាត់​ប្លង់​ជូន ទំហំ​ដី 10 គុណ 30 ។

យ៉ាងណា បើ​តាម​អ្នក​នាង សឿ សុធា​រ៉ា ករណី​លក់​ដី​ខាងលើ​នេះ ​នាង​ក៏​បាន​ធ្វើការ​សុំ​ទោស​បងប្រុស ហុ​ិ​ន រស់ កុំ​ប្រកាន់​នាង​ក្នុង​កាលៈទេសៈ​នេះ ។ សឿ សុធា​រ៉ា បន្ថែម​ថា ទីតាំង​ដី​ដែល​នាង​ប្រកាស​លក់​នា​ពេល​នេះ​គឺ​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្អាំ​ង ភូមិ​ចំការ​ដូង​រី​ស៊​ត​ ។

នាង​ថា នាង​ខ្ញុំ​គ្មាន​ជំរើស​ទេ ទើប​ហ៊ាន​លើកដៃ​ហាមាត់​ស្នើ​សុំ​បងប្អូន​ទាំ​អស់​គ្នា​. បងប្អូន​អាច​ខ​ល់​មក​នាង​ខ្ញុំ​ផ្ទាល់​លេខ 0964409894 ។ ជា​ការ​កត់សម្គាល់​ចាប់តាំងពី​ធ្លាក់ខ្លួន​ផុង​ក្នុង​បំណុល​យ៉ាង​ក្រាស់ក្រែល ហើយ​ចែកផ្លូវ​ជា​ស្វាមី ឆាកជីវិត​របស់ សឿ សុធា​រ៉ា បាន​ធ្លាក់​ដុនដាប​យ៉ាង​ខ្លាំង ខ​ណះ​ពេល​ដែល​នាង​កំពុង​រ៉ាប់រង​កូនប្រុស​ស្រី​២​នាក់​ក្នុង​បន្ទុក​ផង​នោះ ។

បើ​ទោះបីជា​កន្លង​មក​នាង​បាន​ទទួល​ជំនួយ​ពី​សប្បុរសជន​នានា​កន្លង​មក​ក៏​ដោយ ប៉ុន្តែ​អតីត​តារា​ស្រី​រូប​នេះ​នៅ​តែ​ត្អូញត្អែ​ពី​ភាព​លំបាក ក្ន​ង​ពេល​អាជីព​សិ​ល្បះ​របស់​នាង​ហាក់​សូន្យឈឹង ។
កន្លង​មក សឿ សុធា​រ៉ា បាន​បង្ហោះ​សារ​ថា ជំរាបសួរ​បងប្អូន​ជាទី​គោរព​ស្រលាញ់​ទាំងអស់​គ្នា
តើ​បងប្អូន​មាន​នឹក​ចាំ​បាន​ក្នុង​អំឡុង​ឆ្នាំ ២០០០-២០២០ នាង​ខ្ញុំ​បាន​ខិតខំ​ធ្វើ​ការងារ​សិល្បៈ​របស់​នាង​ខ្ញុំ​ដែល​អាច​ជួយ​ជីវភាព​ក្រុម​គ្រួសារ​នាង​ខ្ញុំ​បាន​រស់នៅ​សមរម្យ​ហើយ​ក៏​ពោរពេញ​ដោយ​ស្នាមញញឹម​សុភមង្គល​មិន​ជិនណាយ ។

មិនតែប៉ុណ្ណោះ​នាង​ខ្ញុំ​នៅ​មានឱកាស​បាន​ជួយ​ដល់​មនុស្ស​ជុំវិញ​ខ្លួន​នាង​ខ្ញុំ​បាន​យ៉ាង​បរិបូរណ៍​ថែម​ទៀត​ផង​។​ តែ​អកុសលកម្ម​អ្វី​ទើប​ឆាកជីវិត​នាង​ខ្ញុំ​ធ្លាក់​ដល់​បាត​កប់​ភក់​លាមក បែប​នេះ​ទៅ​វិញ តើ​នរណា​មិន​ឈឺ ហើយ​អ្នក​ណា​ជា​អ្នក​ទទួលស្គាល់​ចំពោះ​កំហុស​ដោយ​ចេតនា​នេះ0x017d7 តែ​អ្វី​ដែល​នាង​ខ្ញុំ​ឈឺចិត្ត​ហើយ​ស្តាយ​បំផុត​នោះ ក្នុង​វ័យ​រាល់​ថ្ងៃនេះ​បើ​នាង​ខ្ញុំ​នៅ​តែ​មាន​កិត្តិយស មុខមាត់ នៅ​ក្នុង​សង្គម​ដូច​គ្រា​មុននាង​ខ្ញុំ​ជឿជាក់​ច្បាស់​ថា បង​ៗ និង​ប្អូន​ៗ ដែល​ជា​ម្ចាស់​ផលិតផល ឬ​ក្រុមហ៊ុន​នានា គាត់​ប្រាកដជា​ផ្តល់​ឱកាស​សំរាប់​នាង​ខ្ញុំ​ជា BA មួយ​ចំនួន​ល្មម ទៅ​តាម​សមត្ថភាព​និង​កិត្តិយស​នាង​ខ្ញុំ​ខិតខំ​ប្រឹង​រក្សា​ថែ ហើយ​មិន​សម​ថា​ម៉ែ​ពេ​នាង​ខ្ញុំ​បាន​ស្លាប់​ក្នុង​ពេល​នេះ​ទេ​។
ឥឡូវ​ហួសពេល​អស់ហើយ គេ​បាន​បំផ្លាញ ចិញ្ច្រាំ​ទីផ្សារ​សិល្បៈ​របស់​នាង​ខ្ញុំ​អោយ​ខ្ទិច​ដូច​ខ្ទឹម​រក​ទីបំផុត​គ្មាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ