ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាកំប្លែងនាយឆាង រាល់ថ្ងៃស្ទើរតែដាច់បាយ ខណៈលើកដៃសុំឱ្យមហាជនជួយ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជីវិត​ពិត​ខុស​ពី​ជីវិត​សម្តែង ក្រោយ​តារា​កំប្លែង​ទើប​រះ​នាយ​ឆាង មាន​សុខភាពហាក់​មិន​សមប្រកប ដោយ​នាយ​មាន​ជំងឺ​ស្ងួត​ ចូល​មន្ទីរពេទ្យ​ក្នុង​បន្ទប់​ស​ង្រោះ​បន្ទាន់​ពីរ​ដង​ជាប់​ៗ​គ្នា កាលពី​កន្លង​ទៅ ។ តារា​កំប្លែង​នាយ​ឆាង…

រាជធានី​ភ្នំពេញ ៖ ជីវិត​ពិត​ខុស​ពី​ជីវិត​សម្តែង ក្រោយ​តារា​កំប្លែង​ទើប​រះ​នាយ​ឆាង មាន​សុខភាពហាក់​មិន​សមប្រកប ដោយ​នាយ​មាន​ជំងឺ​ស្ងួត​ ចូល​មន្ទីរពេទ្យ​ក្នុង​បន្ទប់​ស​ង្រោះ​បន្ទាន់​ពីរ​ដង​ជាប់​ៗ​គ្នា កាលពី​កន្លង​ទៅ ។

តារា​កំប្លែង​នាយ​ឆាង ក្នុង​ក្រុម​ចំណោម​មាឌធំ​ដូច​គ្នា កាលពី​នាយ​ធុង​នៅ​មានជីវិត នាយ​មាន​សុភាព​ល្អ​ប្រសើរ តែ​ក្រោយមក​នាយ​ឆាង​ចាប់ផ្តើម​ឈឺ ហើយ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ព្យាបាល​ជា​ច្រើន​ថ្ងៃខែ​ទៀត​នោះ ។

ជាមួយ​គ្នា​នេះ ការ​ចូល​ពេទ្យ​ជា​លើក​ទី​២ ​របស់​នាយឆាង នា​ពេល​នេះ នាយ​មាន​សុខភាព​ប្រសើរ​ឡើង​វិញ​ហើយ តែ​នាយ​និយាយ​ថា នាយ​ស្ទើរតែ​ដាច់​បាយ ក្រោយ​នាយ​ឈឺ មិន​បាន​ទៅ​សម្តែង ម្តាយ​ដើរ​រើស​អេ​ត​ចាយ ក៏​មិន​បាន​ទៅ​រើស ខណៈ​នៅ​ចាំ​មើលខ្លួន ។ ជា​ការ​ពិត ទឹកចិត្ត​ម្តាយ​កាត់ថ្លៃ​ពុំ​បាន ក្រោយ​ឃើញ​កូន​ឈឺ ស្ត្រី​ម្នាក់​ឈ្មោះ​ថា ម្តាយ​មិន​ហ៊ាន​ទៅ​ណា​ឆ្ងាយ​ចោល​កូន ។

គួរ​បញ្ជាក់​ដែរ​ថា នាយ​ឆាង​ គ្មាន​ផ្ទះសម្បែង​ស្នាក់​នៅទេ ដោយ​រាល់ថ្ងៃ​នាយ​រស់នៅ​ផ្ទះ​គេ ​អោយ​នៅ​រស់នៅ ​ជាមួយ​អេ​ត​ចាយ និង​សំរាម ជួន​ម្តាយ​ទៅ​រើស ឬ​ទិញ​អេ​ត​ចាយ​បាន​តិចតួច ​គ្រាន់តែ​ដោះស្រាយ​ជីវភាព​នោះ ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព បងស្រី​នាយ​ឆាង ឈ្មោះ​ស្រី ម៉ៅ និយាយ​ថា ក្រោយ​នាយ​ចេញពី​ពេទ្យ​ ជា​លើក​ទី​២​នេះ នាយ​មាន​សុខទុក្ខ​ធម្មតា ​ដោយ​ជម្ងឺ​នាយ​ឆាង មានការ​ថមថយ​នោះ ។ តែ​អ្វី​ដែល​នាយ​លំបាក​នា​ពេល​នេះ គឺ​ខ្វះខាត​ការ​ហូប​ចុក ក្រោយ​ម្តាយ​នាយ​ក៏​ឈឺ នាយ​ឆាង​ក៏​ទើបនឹង​ជា​មិន​ទាន់​ស្រួលបួល ដូច្នេះ​នាយ​មិន​ទាន់​ថត​កំប្លែង​បាន ម្ល៉េះ​ហើយ​នាយ​ថា គ្មាន​ថវិកា​នោះ​ឡើយ ដូច្នេះ​ត្រង់​ចំណុច​នេះ ​នាយ​សុំ​អោយ​មហាជន​ជួយ​នាយ​ផង ។

ស្រី​ម៉ៅ បងស្រី នាយ​ថា រាល់ថ្ងៃ​នាយ​រស់​ក្រោមផ្ទះ ​ដំបូល​ខ្ទម ភ្លៀង​មក​សាចទឹក​ពេញ ធ្វើ​អោយ​ពិបាក​ដេក​ពួន ហើយ​មួយ​វិញ​នាយ​រស់នៅ​ក្បែរ​គំនរ​សំរាម និង​អេ​ត​ចាយ​ទៀត​នោះ ​អាច​ថាក៏​ប៉ះពាល់​សុខភាព​នាយ​ផង​នោះ ។ ស្រី​ម៉ៅ​បង​នាយ​ឆាង ដែល​មាឌធំ​រូប​នេះ​បន្ត​ថា ផ្ទះ​ដែល​នាយ​នៅ​នេះ ម្ចាស់​ថៅកែ​អេ​ត​ចាយ​ គេ​អោយ​នៅ​ ដោយ​មានរ៊ឺម៉ក​មួយ​ទុក​អោយ ពេល​ណា​ទិញ ឬ​រើស​អេ​ត​ចាយ​បាន ក៏​យក​មក​លក់​អោយ​គេ ដោយ​បាន​ប្រាក់​តិចតួច​ទុក​ទិញ​អង្គរ​ដាំបាយ​ហូប និង​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ដែល​ពើបប្រទះ​នៅ​ការ​ខ្វះខាត ។

បើ​ងាក​មក​នាយ​ឆាង​ឯណេះ​វិញ នាយ​ថា ក្រោយ​ពេល​នាយ​ធ្លាក់ខ្លួន​ឈឺ​បែប​នេះ នាយ​គ្មាន​ចំណូល​ពី​ការ​ថត​កំប្លែង​ឡើយ ព្រោះ​កាលពី​កន្លង​ទៅ​ នាយ​បាន​តិចតួច​ទុក​អោយ​ម៉ែ តែ​ពេល​នេះ​ម៉ែ​ក៏​ឈឺ ហើយ​វ័យ​កាន់តែ​ចាស់ ហើយ​នាយ​ធ្លាក់ខ្លួន​ឈឺ​ទៀត ដូច្នេះ​ត្រង់​ចំណុច​នាយ​សុំ​អោយ​មហាជន​ជួយ​ដល់​នាយ​ផង ក្រោយ​នាយ​ពេល​លុយកាក់ រស់នៅ​ខ្វះ​ព្រឹកល្ងាច ។

គួរ​ជម្រាប​ឡើង​វិញ​ថា នាយ​ឆាង​ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្រោយ​វត្ត​ពោធិ៍​ចិន​តុង នៅ​ភូមិ​ដី​ថ្មី នាយ​មាន​ទម្ងន់​២១០​គីឡូក្រាម មាន​បងប្អូន​ចំនួន​៥​នាក់ ។ នាយ​ឆាង តាំងពី​ដឹងក្តី​មក នាយ​មាន​អាយុ​៣​ឆ្នាំ​ នាយ​ចាប់ផ្តើម​ធាត់ ដោយ​ចេះ​តែ​ហូប​បាន មូលហេតុ​នេះ​ហើយ​ធ្វើ​អោ​យា​នាយ​មាន​គីឡូ​ច្រើន​ដល់​សព្វ​ថ្ងៃនេះ ។ ហើយ​នេះ​ជា​លើក​ទី​១ ហើយ​ចំពោះ​នាយ​ឆាង​ផ្ទាល់ ដែល​មាន​ជម្ងឺ​ឈឺ​សួត​ធ្ងន់​ដូច្នេះ ព្រោះ​កាលពី​កាលពី​កន្លង​ទៅ ក្រុម​គ្រួសារ​ថា នាយ​ឈឺ​ដែរ តែ​តិចតួច​ប៉ុណ្ណោះ​៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ