រំភើបជំនួស ! រឿន ណាត ត្រូវគូស្នេហ៍លុតជង្គង់សុំរៀបការនៅមុខប្រាសាទអង្គរវត្ត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកគាំទ្របានសម្តែងក្តីរំភើប និងអបអរចំពោះតារាសម្តែង រឿន ណាត ក្នុងពេលដែលនាងត្រូវបានគូស្នេហ៍លោក លាវ វេងហួរ…
រាជធានីភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកគាំទ្របានសម្តែងក្តីរំភើប និងអបអរចំពោះតារាសម្តែង រឿន ណាត ក្នុងពេលដែលនាងត្រូវបានគូស្នេហ៍លោក លាវ វេងហួរ…
រាជធានីភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកគាំទ្របានសម្តែងក្តីរំភើប និងអបអរចំពោះតារាសម្តែង រឿន ណាត ក្នុងពេលដែលនាងត្រូវបានគូស្នេហ៍លោក លាវ វេងហួរ លុតជង្គង់សុំនាងរៀបការនៅមុខប្រាសាទអង្គរវត្ត ដែលធ្វើអោយរូបនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
តាមរយះរូបភាពប៉ុន្មានសន្លឹកដែល រឿន ណាត បង្ហោះនៅលើបណ្តាញសង្គម បង្ហាញពីសកម្មភាពគូស្នេហ៍របស់ខ្លួនបានពញ្ញាក់អារម្មណ៍នាង ដោយលុតជង្គង់ហុចចិញ្ចៀនសុំនាងរៀបការនៅទីសាធារណៈ ។
ជាមួយរូបភាពទាំងអស់នោះ រឿន ណាត ក៏បានភ្ជាប់ជាមួយនឹងសំណេរជាភាសាអង់គ្លេសដោយមានន័យជាភាសាខ្មែរថា នៅថ្ងៃពិសេសរបស់គាត់ គាត់បានផ្តល់អំណោយដ៏អស្ចារ្យបំផុតដល់ខ្ញុំជារៀងរហូត។ ខ្ញុំថាច៎ា លាវវេងហួ ។
ដោយឡែកសម្រាប់គូស្នេហ៍របស់នាងគឺតារាសម្តែងលោកលាវ វេងហួរ បានបង្ហោះសំណេររបស់ខ្លួនដែរថា ថ្ងៃកំណើតដ៏សែនពិសេស អរគុណអូនដែលបានចូលមកជីវិតបង ដែលបានធ្វើឲ្យជីវិតបងមានសម្រស់និងមានន័យ បងសន្យាថាបងនឹងការពារបេះដូងអូនអស់មួយជីវិត ។
យ៉ាងណាតាមរយះសកម្មភាពខាងលើនេះទស្សនិកជន មិត្តភក្តិ ជាពិសេសបណ្តាអ្នកគាំទ្រជាច្រើនបានចូលរួមសម្តែងការអបអរសាទរ ក្នុងពេលដែលចំណងស្នេហ៍របស់ពួកគេទាំងពីរបានឈានឡើងមួយកម្រិតទៀត ខណះពេលដែលគេរំពឹងអ្នកទាំងពីរនឹងដឹកដៃគ្នាចូលរោងការឆាប់ៗខាងមុខនេះ ។
ជាការកត់សម្គាល់គូស្នេហ៍បវរកញ្ញា-បុរសឯក កញ្ញា រឿន ណាត និងលោក លាវ វេងហួរ កាន់តែស្អិតរមួតឡើងរាល់ថ្ងៃ ហើយជារឿយៗគេរមែងឃើញគូស្នេហ៍ថ្មីថ្មោងនេះបង្ហាញភាពស្និទ្ធស្នាលដាក់គ្នាលើបណ្តាញសង្គម ។
កន្លងមក រឿន ណាត និងគូស្នេហ៍ធ្លាប់បានប្រាប់មិនលាក់លៀមថា អ្នកទាំងពីរប៉ះក្រសែភ្នែកគ្នាដោយសារការថតខ្សែភាពយន្តជាមួយគ្នា ពោលគឺស្នេហាបែបឃើញភ្លាមស្រលាញ់ភ្លែតតែម្តង។ ដោយភាគីខាងស្រីជាអ្នកចាប់អារម្មណ៍មុន តែខាងប្រុសជាអ្នកហ៊ានផ្តោះផ្តងស្នេហា ដោយពុំគិតថា អាចស្រវាផ្កាមួយទងនេះមកកាន់ក្នុងដៃបានឡើយ។ តែផ្ទុយស្រឡះ រឿន ណាត និង លាវ វេងហួរ បើកភ្លើងខៀវឱ្យគ្នាទៅវិញទៅមក រហូតបង្កើតបានទំនាក់ទំនងស្នេហាផ្អែមល្អែមដូចសព្វថ្ងៃនេះ។
លាវ វេងហួរ បានសារភាពចំៗថា ពេលនេះអ្នកទាំងពីរ គឺជាគូរស្នេហ៍គ្នា ហើយក៏មានគម្រោងផែនការចង់បង្កើតអនាគតជាមួយគ្នាផងដែរ គ្រាន់តែបណ្តោយតាមពេលវេលាបែបនេះសិន ដោយសារអ្នកទាំងពីរចង់ពញ្ញាក់អារម្មណ៍ហ្វេនៗ ក៏ដូចជាពញ្ញាក់អារម្មណ៍ភាគីខាងស្រីកុំឱ្យដឹងខ្លួនមុនផងដែរ។
ថ្វីបើអនាគតជារឿងមើលមិនឃើញ តែបវរកញ្ញារូបស្រស់ រឿន ណាត ប្តេជ្ញារក្សាចំណងស្នេហ៍នេះឱ្យល្អបំផុត ស័ក្តិសមភាពស្មោះត្រង់ សេចក្តីទុកចិត្តដែលគូស្នេហ៍បានផ្តល់ឱ្យនាង ៕
ចែករំលែកព័តមាននេះ