ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារតម្លៃដល់ជាង៥០០លានដុល្លារនឹងលេចឡើងក្នុងខេត្តព្រះសីហនុ

3 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ខេត្ត​មួយ​ស្ថិត​នៅ​តំបន់ឆ្នេរ​នៃ​ប្រទេស​កម្ពុជា​នឹង​មាន​សណ្ឋាគារ​លំដាប់​អន្តរជាតិ​មួយ​ថ្មី​នៅ​ពេល​ខាង​មុខ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នេះ ។ ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា គម្រោង​វិនិយោគ​លើ​សណ្ឋាគារ​ផ្កាយ​៥​នេះ គឺ​មាន​ទឹកប្រាក់​រហូត​ដល់​ទៅ ៥៧៤…

ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ខេត្ត​មួយ​ស្ថិត​នៅ​តំបន់ឆ្នេរ​នៃ​ប្រទេស​កម្ពុជា​នឹង​មាន​សណ្ឋាគារ​លំដាប់​អន្តរជាតិ​មួយ​ថ្មី​នៅ​ពេល​ខាង​មុខ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នេះ ។

ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា គម្រោង​វិនិយោគ​លើ​សណ្ឋាគារ​ផ្កាយ​៥​នេះ គឺ​មាន​ទឹកប្រាក់​រហូត​ដល់​ទៅ ៥៧៤ លាន​ដុល្លារ​ឯណោះ ។
ប្រភព​ដដែល​បាន​បន្ថែម​ថា សណ្ឋាគារ​នេះ​នឹង​មាន​បន្ទប់​រហូត​ដល់​ទៅ​២.៨៧០ បន្ទាប់ ហើយ​ក៏​នឹង​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ផង ដោយ​វា​មា​នទី​តាំងនៅ​ភូមិ​លេខ​៤ ក្រុងព្រះសីហនុ ដោយ​អាច​បង្កើត​ការងារ​ធ្វើ​ដល់​ទៅ ៣.៨៦០ កន្លែង ។

រូបតំណាង

ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​គេ​ដឹង​ថា មាន​សណ្ឋាគារ​ប្រមាណ​ជា​៨០​កន្លែង ផ្ទះសំណាក់​ប្រមាណ​ជា​ជាង​៤០ កន្លែង បឹង​ហ្គា​ឡូ ៤០ កន្លែង សម្រាប់​បម្រើ​ការ​មក​កម្សាន្ត និង​ស្នាក់​នៅ​របស់​ភ្ញៀវ​ទេសចរ ។

ខេត្ត​ព្រះ​សីហ​នុ គឺជា​ខេត្ត​ដ៏​មាន​សក្តានុពល​មួយ​របស់​ប្រទេស​កម្ពុជា ហើយ​បច្ចុប្បន្ន​ខេត្ត​នេះ កំពុង​អង្រួន​បេះដូង​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ដោយសារ​តែ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងឡាយ ជា​ពិសេស​ផ្លូវថ្នល់​, អគារ​ពាណិជ្ជកម្ម​, សណ្ឋាគារ​, ហេដ្ឋារចនាសម្ព័ន្ធ​, ឆ្នេរសមុទ្រ​, ឆ្នេរ​ខ្សាច់ និង​កោះ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ