ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់Chinatown នៅបាងកក កន្លែងដែល Lisa សមាជិកក្រុម BLACKPINK បានថតវីដេអូចម្រៀង ទាក់ទាញភ្ញៀវទេសចរឱ្យមកថតរូបនិងដើរកម្សាន្ត

3 ខែ មុន

(បាងកក)៖ វិថីYaowarat (Chinatown) ក្នុងទីក្រុងបាងកក ដែលល្បីល្បាញដែលមានលក់ម្ហូបអាហារតាមដងផ្លូវដ៏រស់រវើក បានទទួលការចាប់អារម្មណ៍ពីទស្សនិកជនអន្តរជាតិ បន្ទាប់ពីវីដេអូចម្រៀងថ្មីរបស់ Lisa សមាជិកក្រុម Blackpink…

(បាងកក)៖ វិថីYaowarat (Chinatown) ក្នុងទីក្រុងបាងកក ដែលល្បីល្បាញដែលមានលក់ម្ហូបអាហារតាមដងផ្លូវដ៏រស់រវើក បានទទួលការចាប់អារម្មណ៍ពីទស្សនិកជនអន្តរជាតិ បន្ទាប់ពីវីដេអូចម្រៀងថ្មីរបស់ Lisa សមាជិកក្រុម Blackpink មានភាពសាយភាយខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN EXPRESS នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។

ចាប់តាំងពីការចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា បទចម្រៀង “Rockstar” បានទាក់ទាញអ្នកទស្សនាជាង ៦០លានដង ដោយតារាចម្រៀងរូបនេះបានច្រៀង និងរាំនៅពីនៅវិថីYaowarat ដែលគេស្គាល់ថាជាChinaTown ដែលស្ថិតនៅជុំវិញភោជនីយដ្ឋាន និងតូបលក់អាហារដែលបម្រើម្ហូបចិននៅចំកណ្តាលទីក្រុងបាងកក។

ការកើនឡើងនៃប្រជាប្រិយភាពនាពេលថ្មីៗនេះបានជំរុញឱ្យរដ្ឋាភិបាលថៃពង្រីកកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយរបស់ខ្លួនលើសពីតំបន់ Yaowarat ដើម្បីរួមបញ្ចូលសង្កាត់ដែលនៅជិតៗ។

អ្នកនាំពាក្យរងរដ្ឋាភិបាលបានគូសបញ្ជាក់ថាអ្នកគាំទ្រទូទាំងពិភពលោករបស់ Lisa លើវិស័យទេសចរណ៍ថៃ តំបន់ Yaowarat អាចក្លាយជាចំណុចក្តៅថ្មីសម្រាប់អ្នកទស្សនា។ ហើយវីដេអូចម្រៀងនេះបានជួយលើកកម្ពស់ មុខមាត់របស់ប្រទេស និងទាក់ទាញទស្សនិកជនឱ្យកាន់តែទូលំទូលាយ ហើយអាជ្ញាធរគ្រោងនឹងណែនាំសកម្មភាពទេសចរណ៍ថ្មីៗនៅក្នុង Chinatown ដើម្បីជំរុញអាជីវកម្មក្នុងស្រុក។

អ្នក​ក្នុង​វិស័យ​ទេសចរណ៍​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ពង្រឹង​អនាម័យ និង​សុវត្ថិភាព​នៅ​លើ​ផ្លូវ​ Yaowarat ដើម្បី​សម្រួល​ដល់​លំហូរ​ភ្ញៀវ​ទេសចរ​។

Chinatown ស្ថិតនៅក្នុងតំបន់ចំណាស់ជាងគេបំផុតមួយនៃទីក្រុងបាងកក។ ផ្លូវ Yaowarat គឺជាសរសៃឈាមសំខាន់នៃ Chinatown ទីក្រុងបាងកក ដែលគ្រួសារដែលមានដើមកំណើតចិនបានដំណើរការតូបលក់អាហារ ភោជនីយដ្ឋាន និងតូបផ្សារអស់ជាច្រើនទសវត្សរ៍មកហើយ៕ ប្រភព៖ VN EXPRESS/The Nation Thailand

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ