ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន ! ឆេះ​សា​ឡុ​ង​នៅ​បន្ទប់ក្រោមដី ខណៈ​​ជាង​កំពុង​តែ​ជួសជុល

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគារ​មួយ​កន្លែង​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ខាងកើត​ស្ពាន​អាកាស​៥​មក​រា ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ផ្សែងហុយ​ខ្មួលខ្មាញ់ ចេញ​មក​ពី​បន្ទប់​ជាន់​ក្រោម ខណៈ​ពេល​ដែល​ជាង​កំពុង​តែ​ជួសជុល ។…

រាជធានី​ភ្នំពេញ ៖ អគារ​មួយ​កន្លែង​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ខាងកើត​ស្ពាន​អាកាស​៥​មក​រា ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ផ្សែងហុយ​ខ្មួលខ្មាញ់ ចេញ​មក​ពី​បន្ទប់​ជាន់​ក្រោម ខណៈ​ពេល​ដែល​ជាង​កំពុង​តែ​ជួសជុល ។

ដែល​ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១០​ព្រឹក ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២៤​នេះ​ហើយ រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ អស់​រយៈពេល​ប្រមាណ​១​ម៉ោង ទើប​ភ្លើង​បាន​រលត់​ទៅ​វិញ ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​ផ្សែងហុយ​ទ្រលោម​ចេញពី​បន្ទប់ក្រោមដី ហើយ​សាយភាយ​មក​តាម​ច្រក​ទ្វារ​ខាង​មុខ ហើយ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរា​គន៍ ។

តាម​នគរបាល​បានអោយ​ដឹង​ថា អគ្គិភ័យ​នេះ បណ្តាល​មក​ពី​ឆេះ​សា​ឡុ​ង​នៅ​បន្ទប់ក្រោមដី ខណៈ​ពេល​ដែល​ជាង​កំពុង​តែ​ជួសជុល ។ ទោះបីជា​យ៉ាងណា​គេ​ពុំ​ទាន់​ដឹង​ថា បណ្តាល​មក​ពី​មូលហេតុ​អ្វី​ពិតប្រាកដ​ឡើយ ។

គេ​មានការ​សង្ស័យ​ថា អគ្គិភ័យ​នេះ បណ្តាល​មក​ពី​ជាង​ផ្សារ​ដែក​ជួសជុល ធ្លាក់​កម្ទេច​ទៅ​លើ​សា​ឡុ​ង ក្លាយជា​អគ្គិភ័យ​តែ​ម្តង ។ តាម​នគរបាល​ការិយាល័យ បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​បានអោយ​ដឹង​ថា អគ្គិភ័យ​នេះ បណ្តាល​អោយ​រង​ការ​ខូចខាត​សម្ភារៈ​មួយ​ចំនួន​នៅ​ក្នុង​បន្ទប់ក្រោមដី តែ​ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ