ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​ក សុគន្ធ​កញ្ញា បង្ហើប​ពី​គម្រោង​រៀបចំ​ការ​ប្រគំតន្ត្រី​ដ៏​ធំ​មួយ

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កំពូល​តារាចម្រៀង​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា បាន​បង្ហើប​ពី​ការ​គម្រោង​រៀបចំ​ការ​ប្រគំតន្ត្រី​ដ៏​ធំ​មួយ Solo Concert សម្រាប់​ប្រិ​យ​មិត្ត​គាំទ្រ បន្ទាប់​ពី​នាង​បាន​ខក​ខានមិនបាន​ចេញ​មុខ​ច្រៀង​សម្តែង​តាម​ឆាក​តន្ត្រី​នានា​មួយ​រយៈដោយ​សំងំសម្រាលកូន​ទី​ពីរ…

រាជធានីភ្នំពេញ ៖ កំពូល​តារាចម្រៀង​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា បាន​បង្ហើប​ពី​ការ​គម្រោង​រៀបចំ​ការ​ប្រគំតន្ត្រី​ដ៏​ធំ​មួយ Solo Concert សម្រាប់​ប្រិ​យ​មិត្ត​គាំទ្រ បន្ទាប់​ពី​នាង​បាន​ខក​ខានមិនបាន​ចេញ​មុខ​ច្រៀង​សម្តែង​តាម​ឆាក​តន្ត្រី​នានា​មួយ​រយៈដោយ​សំងំសម្រាលកូន​ទី​ពីរ ។

យ៉ាងណា​ ក្រោយ​ពី​កូន​ទី​ពីរ​របស់​ខ្លួន​កាន់តែ​វិវឌ្ឍន៍​ធំធាត់​រឹង​ដៃ​រឹង​ជើង​បន្តិច​ហើយ​នោះ ឱ​ក សុ​គន្ធ​​កញ្ញា ក៏​បាន​ចាប់ផ្តើម​ទទួល​ការ​សិ​ល្បៈជា​បណ្តើរ​ៗ​ឡើង​វិញ ដោយនៅ​ក្នុង​នោះ​ នាង​បាន​
បង្ហើប​ពី​គម្រោង​រៀបចំ​ការ​ប្រគំតន្ត្រី​ដ៏​ធំ​មួយ​នា​ពេល​ខាង​មុខ​ផង​ដែរ ។

អ្នក​នាង ឱ​ក សុ​គ្ធ​កញ្ញា បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម​ថា ម្នាក់​នេះ​ខាន​ចេញខន​សឺត​យូរនឹក​ម្នាក់​នេះ​អត់​🥹​? ឧបមា​ថា​នឹង​មាន Solo Concert តើ​បងប្អូន​នឹង​មក​ចូលរួម​ស្រែកច្រៀង​ជាមួយ​ម្នាក់​នេះ​អត់? សាក​ខ​មិន​ម្នាក់​មួយ​មើល ម្នាក់​នេះ​ចង់​ដឹង ។

ការ​ប្រកាស​ខាងលើ​នេះ​ បាន​ធ្វើ​ឲ្យ​ទស្សនិកជន ជា​ពិសេស​ បណ្តា​អ្នកគាំទ្រ​រូប​នាង​ជា​ច្រើន​បាន​សម្តែង​ការ​រីករាយ និង​គាំទ្រ ដ្បិត​ពួក​គេ​បាន​ទន្ទឹង​រង​ចាំ​វត្តមាន​របស់​កំពូល​តារាចម្រៀង​រូប​នេះ​វិល​មក​ឆាក​តន្ត្រី​ជា​ថ្មី​ឡើង​វិញ ក្រោយ​ខកខាន​មួយ​រយៈ ។

ជា​ការ​កត់សម្គាល់​តារាចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស​មាស​អ្នក​នាង ឱ​ក សុ​គ្ធ​កញ្ញា បាន​សម្រេច​ផ្អឹប​ការងារ​សិ​ល្បៈ​របស់​ខ្លួន​មួយ​រយះ​ធំ ដោយ​នាង​ត្រូវ​សំងំមើលថែ​សុខភាព​ខ្លួន និង​ការ​សម្រាលកូន​ទី​ពីរ​របស់​នាង ។

ចាប់តាំងពី​មានកូន​ទី​ពីរ​នោះ ​មក​ការងារ​របស់​តារាចម្រៀង​រូប​នេះ​ ហាក់​មានការ​ធ្លាក់​ចុះ​ខ្លាំង ដោយ​នាង​ក៏​មិន​មាន​បទ​ចម្រៀង​ល្បី​ណាមួយ ​ដើម្បី​ជា​កាដូ​សម្រាប់​អ្នកគាំទ្រ​ខ្លួន​ដែរ សូ​ម្បី​តែ​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ។

ទោះជា​យ៉ាងណា នា​ពេល​នេះ ឱ​ក សុគន្ធ​កញ្ញា បាន​ប្រកាស​ពី​ការ​វិល​ត្រឡប់​មក​វិញ ហើយ​ត្រៀម​នឹង​ទទួល​ការងារ​ថ្មី ខ​ណៈពេល​ដែល​នាង​ក៏​បាន​ប្រឹង​ថែទាំ​សុខភាព ជា​ពិសេស ​ការ​សម្រក​គីឡូ​ដើម្បី​បាន​រាង​ស្អាត​ស្រឡប់​មក​វិញ ។

គួរ​បញ្ជាក់​ថា តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា បាន​រៀប​ការ​ជាមួយ​លោក អ៊ឹ​ង សុខ​លី ដែល​ជា​ប្អូនប្រុស​បង្កើត​របស​លោក អ៊ឹ​ង ឆៃ​ងួ​ន ថៅកែ​ក្រុមហ៊ុន​ហង្ស​មាស​កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​ឯ​សណ្ឋាគារ​សុខា​ភ្នំពេញ ។

ក្រោយ​ចំណងអាពាហ៍ពិពាហ៍​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ឱ​ក សុគន្ធ​កញ្ញា និង​ស្វាមី បាន​ទទួល​ចំណងដៃ​កូនប្រុស​ចំនួន​២​នាក់​ហើយ ខ​ណះ​ពេល​ដែល​តារា​រូប​នេះ​ក៏​ធ្លាប់​បង្ហើប​ចង់បាន​កូន​ទី​៣​បន្ថែម​ទៀត ដោយសារ​តែ​នាង​ចង់បាន​កូនស្រី​តាម​បំណងប្រាថ្នា​របស់​ខ្លួន ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ