ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​លោកឪពុក​! ខេ​មទម្លាយ​មូលហេតុ​មិន​មាន​រូបភាព​ជុំ​គ្នា​ជាមួយ​ឪពុក ​សូ​ម្បី​១​ប៉ុស្តិ៍

1 អាទិត្យ មុន
  • ភ្នំពេញ

តារាចម្រៀង​លោក ខេម បាន​ទម្លាយ​មូលហេតុ​មួយ ដែល​រូប​លោក​មិន​មាន​រូបភាព​ជុំ​គ្នា​ជាមួយ​ឪពុក​របស់​ខ្លួន​សូ​ម្បី​មួយ​ប៉ុស្តិ៍ សម្រាប់​បញ្ចេញ​អោយ​មហាជន​បាន​ស្គាល់ ​ដូច​អ្នក​សិ​ល្បះ​ផ្សេង​ៗ ដែល​ស្តាប់​ហើយ​ពិតជា​រំជួលចិត្ត​យ៉ាង​ខ្លាំង ។ ថ្ងៃ​ទី​១៦ ខែមិថុនា…

តារាចម្រៀង​លោក ខេម បាន​ទម្លាយ​មូលហេតុ​មួយ ដែល​រូប​លោក​មិន​មាន​រូបភាព​ជុំ​គ្នា​ជាមួយ
​ឪពុក​របស់​ខ្លួន​សូ​ម្បី​មួយ​ប៉ុស្តិ៍ សម្រាប់​បញ្ចេញ​អោយ​មហាជន​បាន​ស្គាល់ ​ដូច​អ្នក​សិ​ល្បះ​ផ្សេង​ៗ ដែល​ស្តាប់​ហើយ​ពិតជា​រំជួលចិត្ត​យ៉ាង​ខ្លាំង ។

ថ្ងៃ​ទី​១៦ ខែមិថុនា នេះ​ ជា​ថ្ងៃ​នៃ​ទិវា​លោកឪពុក​ ដោយនៅ​លើ​បណ្តាញ​សង្គម​គេ​សង្កេត​ឃើញ​មាន​មហាជន ជា​ពិសេស​ អ្នក​សិ​ល្បៈ​ជា​បន្តបន្ទាប់​បាន​បញ្ចេញ​សារ និង​រូបភាព​ឪពុក​របស់​ខ្លួន ជាមួយ​ពាក្យពេចន៍​បង្ហាញ​ពី​ការ​គោរព​ស្រឡាញ់ និង​ការ​ដឹងគុណ​ចំពោះ​ឪពុក​រៀង​ៗ​ខ្លួន ។

មិន​ខុស​ពី​អ្នក​សិ​ល្បៈ​ផ្សេង​ទៀត តារាចម្រៀង​លោក ខេ​ម ក៏​បាន​បញ្ចេញ​រូបភាព​ឪពុក​របស់​ខ្លួន​មួយ​សន្លឹក​តាម​បណ្តាញ​សង្គម ដែល​នេះ​ជា​លើក​ដំបូង​ដែល​តារា​រូប​នេះ​បញ្ចេញ​មុខមាត់​ឪពុក​របស់​ខ្លួន​អោយ​មហាជន​បាន​ស្គាល់​។

ដោយ​មាន​តែ​រូបភាព​ឪពុក​តែ​ម្នាក់ឯង គ្មាន​រូបភាព​ជុំ​គ្រួសារ​ទាំងមូល​នោះ ខេ​ម ក៏​បាន​បញ្ជាក់​ពី​មូលហេតុ​ពី​ការ​ចោទសួរ​ពី​មហាជន​មួយ​ចំនួន​ថា ហេតុ​អី​មិន​ដែល​ឃើញ​ខេ​ម​ថត​ជុំ​ជាមួយនឹង​គ្រួសារ មាន​ឪពុក​មាន​ម្ដាយ​បងប្អូន​ជុំ​គ្នា ដូច​គេ​ដូច​ឯង​ដូច​សិល្បៈ​មួយ​ចំនួន​ចឹ​ង ។

លោក​ថា ចម្លើយ ដោយសារ​តែ​ស្ថានភាព​ក្រុម​គ្រួសារ​របស់ខ្ញុំ ពេល​នោះ​មាន​ជីវភាព​ក្រីក្រ​គ្មាន​លទ្ធភាព​សូ​ម្បី​តែ​ថតរូប​ជុំ​គ្នា​មួយ​ប៉ុស្តិ៍​នៅ​ក្នុង​ពេល​ដែល​លោក​ពុក​ខ្ញុំ​នៅ​មានជីវិត​។ លោក​បញ្ជាក់​ថា នៅ​ពេល​ដែល​កូន​ៗ​មាន​លទ្ធភាព​ឪពុក​របស់ខ្ញុំ​គាត់​បាន​លាចាក​លោក​បាត់​ទៅ​ហើយ នេះ​ហើយ​ជា​ហេតុផល​ដែល​ខ្ញុំ​មិន​ដែល​មាន​រូបភាព​ថត​ជុំ​ជាមួយ​គ្រួសារ សោះ ប៉ុន្តែ​ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំងអស់​គ្នា​ថា​ខ្ញុំ​ពិតជា​មានសំណាង​ណាស់​ដែល​បាន​កើត និង ម្ដាយ​របស់ខ្ញុំ​ពី​លោកឪពុក​របស់
ខ្ញុំ ។

យ៉ាងណា​បើ​តាម​តារាចម្រៀង ខេ​ម នៅ​ថ្ងៃនេះ​ជា​ថ្ងៃ​បុណ្យ​លោកឪពុក​សូម​ជូនពរ​លោកឪពុក​ទូ​ទាំង​សាកលលោក​ឲ្យ​មាន​អាយុ​យឺនយូរ​ជា​ម្លប់​សម្រាប់​កូនចៅ គ្រប់​ៗ​គ្នា ។ គួរ​បញ្ជាក់​ថា ខេ​ម គឺជា​ក្មេង​កំព្រា​ឪពុក​នៅ​តែ​ម្តាយ ហើយ​បាន​ចេញ​រក​លុយ​ច​ញ្ចឹ​ម​គ្រួសារ​តាំងពី​នៅ​តូច​។

ខេ​ម ជា​កូនពៅ​នៅ​ក្នុង​ក្រុម​គ្រួសារ ដែល​មាន​បងប្អូន​ពីរ​នាក់ ប្រុស​មួយ និង ស្រី​មួយ ហើយ​តារា​រូប​នេះ កើត​នៅ​ថ្ងៃ​ទី ១៥ ឧសភា ឆ្នាំ ១៩៨៥ ក្នុង​ខេត្ត កំពង់ឆ្នាំង​។ ឪពុក​របស់​លោក មានឈ្មោះ សេង ធ​ក់ ជា​អតីតមន្ត្រី​យោធា​មួយ​រូប (​ស្លាប់​) និង មាន​ម្ដាយ​ឈ្មោះ ឡាយ សី​ម៉ា​លី ជា​ស្ត្រី​មេផ្ទះ​។ ប៉ុន សុ​ណា​រិ​ន ជា​ឈ្មោះ នៅ​ក្នុង​បញ្ជី​ជាតិ ហើយ​ឈ្មោះ ខេ​ម លោក​បាន​ប្រើ​នៅ​ពេល​ចូល​សិល្បៈ​។

យ៉ាងណា​ត្បិត​តែ ខេ​ម រស់នៅ​ក្នុង​គ្រួសារ​ក្រីក្រ និង មិន​បាន​បញ្ចប់​ការ​សិក្សា​រហូត​ដល់​ថ្នាក់ឧត្តម​សិក្សា​ក្ដី ប៉ុន្ដែ ខេ​ម គឺជា​មនុស្ស​ឧស្សាហ៍​ព្យាយាម និង តស៊ូ នៅ​ក្នុង​ជីវិត រហូត​បាន​ក្លាយជា​តារាចម្រៀង​ជួរ​មុខ​មួយ​រូប​នៅ​ក្នុង​ពិភព​សិល្បៈ​នា​ពេល​បច្ចុប្បន្ន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ