ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ខែ៦នេះ​ ជាខែដែលឆ្នាំទាំង៥ជួបតែរឿងល្អ

1 អាទិត្យ មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំរកា

ក្នុងខែ៦នេះ ឆ្នាំរកា​ នឹងអាចទទួលបានការលើកស្ទួយពីចៅហ្វាយនាយ ដោយអាចឡើងបានទាំងឋានៈ និងប្រាក់ខែ។ ជាពិសេស អ្នកក៏មានលុយរាប់មិនចេះអស់ចូលមកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ឲ្យតែមានចិត្តអំណត់ នឹងអាចសម្រេចបានការងារធំ។ ជាហេតុដែលធ្វើឲ្យអ្នកមិនជ្រួញចិញ្ចើមទៀតទេ។

ឆ្នាំមមី

ក្នុងខែ៦នេះ ឆ្នាំមមី នឹងអាចសម្រេចបានផលធំលើមុខរបរ។ ជាពិសេស ផ្កាយសំណាងចំនួន២នឹងចូលមកក្នុងជីវិតរបស់អ្នក ដោយធ្វើឲ្យមុខរបររបស់អ្នករីកចម្រើនខ្លាំងណាស់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនឹងអាចសងបំណុលបានអស់ ដោយធ្វើឲ្យខ្លួនស្រាលខ្លាំងណាស់។ ដូចនេះ អ្នកនឹងមិនជួបទុក្ខអ្វីទៀតទេ។

ឆ្នាំជូត

ក្នុងខែ៦នេះ ឆ្នាំជូត នឹងអាចរកឃើញផ្លូវថ្មីក្នុងការបង្កើតមុខរបរដែលអាចចំណេញបានប្រាក់ក្រាស់។ ជាពិសេស ទេវតាទ្រព្យនឹងបញ្ជូនទ្រព្យធំ និងតូចមកជូនអ្នក។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចពង្រីកឃ្លាំងទ្រព្យរបស់អ្នកបានផងដែរ។ ជាហេតុដែលធ្វើឲ្យតួលេខលុយរបស់អ្នកគឺកើនឡើងជានិច្ច។

ឆ្នាំមមែ

ក្នុងខែ៦នេះ ឆ្នាំមមែ ភាគច្រើនអាចសម្រេចបានការងារធំ។ ជាពិសេស គ្មានអ្វីអាចរារាំងមិនឲ្យសំណាងល្អចូលមករកអ្នកទេ។ មិនត្រឹមតែប៉ុណ្ណោះ គណនីសន្សំប្រាក់របស់អ្នកកើនលេខធ្វើឲ្យអ្នកភ្ញាក់ផ្អើរខ្លាំងណាស់។ ដូចនេះ អ្នកនឹងមិនចាំបាច់ទៅមើលទឹកមុខនរណាដើម្បីរស់នៅនោះឡើយ។

ឆ្នាំខាល

ក្នុងខែនេះ ឆ្នាំខាល នឹងអាចទទួលបានការពេញចិត្តជាខ្លាំងពីចៅហ្វាយនាយ។ ជាពិសេស អ្នកក៏អាចទទួលបានជំនួយធំពីគ្រប់ទិសទីផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចរំដោះខ្លួនចេញពីបញ្ហាទាំងឡាយផងដែរ។ ដូចនេះ អ្នកនឹងមិនប្រឈមនឹងបញ្ហាតូចធំអ្វីទៀតឡើយក្នុងរយៈពេលខាងមុខនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ