ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ចម្បាំង​ដែល​ថ្លៃ​បំផុត​ នៅ​ពេល​នេះ​មួយ​គ្រឿង​មាន​តម្លៃ​ដល់​ជាង២ពាន់​លាន​ដុល្លារ

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ មនុស្ស​បាន​ចាប់ផ្តើម​ប្រើប្រាស់​យន្តហោះ ដើម្បី​ធ្វើសង្គ្រាម​តាំងពី​ពេល​ចាប់ផ្តើម​សង្គ្រាមលោក​លើក​ទី ១ នា​ឆ្នាំ ១៩១៤ ដោយនៅ​ពេល​ដំបូង​យោធា​ត្រឹម​អាច​មាន​សមត្ថភាព​ហោះ​ដើម្បី​យកការណ៍​ពី​សត្រូវ​ប៉ុណ្ណោះ ប៉ុន្តែ​ជាង១០០ឆ្នាំ​មកនេះ យន្តហោះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា…

រាជធានី​ភ្នំពេញ ៖ មនុស្ស​បាន​ចាប់ផ្តើម​ប្រើប្រាស់​យន្តហោះ ដើម្បី​ធ្វើសង្គ្រាម​តាំងពី​ពេល​ចាប់ផ្តើម​សង្គ្រាមលោក​លើក​ទី ១ នា​ឆ្នាំ ១៩១៤ ដោយនៅ​ពេល​ដំបូង​យោធា​ត្រឹម​អាច​មាន​សមត្ថភាព​ហោះ​ដើម្បី​យកការណ៍​ពី​សត្រូវ​ប៉ុណ្ណោះ ប៉ុន្តែ​ជាង១០០ឆ្នាំ​មកនេះ យន្តហោះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​យុទ្ធោបករណ៍​សង្គ្រាម​យុទ្ធសាស្ត្រ​ដ៏​ចំ​បាច់​បំផុត ។ ដើម្បី​រក្សា​ឧត្តមភាព​ខាង​យោធា​មក​ដល់​ពេល​នេះ​ប្រទេស​មហាអំណាច​យោធា​នានា​បាន​ចំណាយ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​ធ្វើ​ទំនើប​កម្ម​នូវ​យន្តហោះ​សង្គ្រាម និង​បច្ចេកទេស​យុទ្ធសាស្ត្រ​ដើម្បី​ការពារ ។

នៅ​ក្នុង​រយៈពេល​ជាង ១០០ ឆ្នាំ​មកនេះ យន្តហោះ​ចម្បាំង​រាប់​សិប​ប្រភេទ​បាន​ត្រូវ​គេ​ផលិត និង​ដាក់​ឱ្យ​ប្រើប្រាស់ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយនៅ​ក្នុង​ចំណោម​យន្តហោះ​ចម្បាំង​ដែល​ផលិត និង​ប្រើប្រាស់​ដែល​ថ្លៃ​ជាងគេ​បំផុត​នៅ​ពេល​នេះ គឺ​មាន​តម្លៃ​រហូត​ដល់​ទៅ​ជាង ២​ពាន់​លាន​ដុល្លារ ។ តើ​មក​ដល់​ពេល​នេះ​យន្តហោះ​ចំបាំង​ប្រភេទ​ណាខ្លះ​ដែល​វា​មាន​តម្លៃ​ខ្លាំង​បំផុត​ទាំង ៥ នៅ​លើ ពិភពលោក ៖

១. យន្តហោះ​ចម្បាំង Northrop Grumman B-២ Spirit ៖ យន្តហោះ​ទម្លាក់​គ្រាប់ Northrop Grumman B-2 Spirit គឺជា​យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ​វាយប្រហារ​ធ្ងន់​ៗ​របស់​កងទ័ពអាកាស​សហរដ្ឋអាមេរិក ដែល​បាន​ចាប់ផ្តើម​ផលិត​នៅ​ឆ្នាំ ១៩៨៩ ។ វា​គឺជា​យន្តហោះ ចម្បាំង​ដែល​ថ្លៃ​បំផុត​នៅ​ក្នុង​ពិភពលោក មាន​តម្លៃ​ប្រមាណ​ជា ២,១ ពាន់​លាន​ដុល្លារ ។ យន្តហោះ​នេះ​អាច​ជ្រៀតចូល​ទៅ​ក្នុង​ខែល​ការពារ​ដែនអាកាស​ដ៏​ស្មុគស្មាញ និង​ក្រាស់ ខណៈ​ពេល​ដែល​វា​មាន​សមត្ថភាព​ប្រតិបត្តិការ​វាយប្រហារ​គ្រប់​រយៈកម្ពស់ ។ តម្លៃ​ដើម​របស់ B-២ មាន​តម្លៃ ៧៣៧ លាន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ដើម្បី​ពង្រឹងសមត្ថភាព​នឹង​បំពាក់​បច្ចេកវិទ្យា​ថ្មី​ៗ​យន្តហោះ​នេះ​ត្រូវ​ចំណាយ​សរុប​នៅ​ក្នុង​មួយ​គ្រឿង​ដល់​ទៅ ២,១ ពាន់​លាន​ដុល្លារ ។ យន្តហោះ​នេះ​អាច​ហោះ​បាន​រយៈ​ចម្ងាយ ១១.១០០ គីឡូម៉ែត្រ និង​មាន​ល្បឿន​ឡើង ៣.០០០ ហ្វី​ត​នៅ​មួយ​នាទី ។

២.​យន្តហោះ​ចម្បាំង Lockheed Martin F-22 Raptor ៖ យន្តហោះ​ចម្បាំង F-២២ Raptor ត្រូវបាន​សាងសង់​ឡើង ដើម្បី​ជា​យន្តហោះ​ចម្បាំង​គ្រប់គ្រង​ដែនអាកាស ហើយ​វា​មាន​ភាព​ជឿនលឿន​ជាង​យន្តហោះ​ចម្បាំង​ដែល​មាន​ឧត្តមភាព​លើ​អាកាស​ដទៃ​ទៀត វា​ត្រូវ​បាន​ដាក់​ដំណើរ ការ​ដំបូង​ក្នុង​ឆ្នាំ ២០០៥ ។ យន្តហោះ F-២២ Raptor មួយ​គ្រឿង​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា វា​មាន​តម្លៃ ៣៥០ លាន​ដុល្លារ ។ នៅ​លើ​ពិភពលោក​នេះ​គេ​ផលិត​វា​តែ ១៨៧ គ្រឿង​ប៉ុណ្ណោះ ។

៣.​យន្តហោះ​ចម្បាំង Boeing Air Force One (VC-25) ៖ តាម​បច្ចេកទេស Air Force One គឺ​ក្បួន​យន្តហោះ​របស់​ត្រកូល​ប្រធានាធិបតី​សហរដ្ឋអាមេរិក​គ្រប់​ជំនាន់​ដែល​មាន​បំពាក់ សភា​វុ​ធ​ទំនើប​ៗ ហើយ​បាន​ធ្វើ​បច្ចុប្បន្ន​ជា​ប្រចាំ​ដើម្បី​ការពារ​សុវត្ថិភាព​ប្រធានាធិបតី​សហរដ្ឋ ។ យោង​តាម CNN ជា​ធម្មតា​យន្តហោះ​ការពារ​ប្រធាន​ធិ​បតី​នេះ​មាន​ចំនួន ២ ដូច​គ្នា​ទាំងស្រុង ដោយ ២ គ្រឿង​មាន​តម្លៃ​ប្រមាណ​ជា ៦៦០ លាន​ដុល្លារ ។ ការ​ធ្វើ​ដំណើរ​ត្រូវ​ចំណាយ​រហូត​ដល់ ២០៦.០០០ ដុល្លារ​ក្នុង​មួយ​ម៉ោង​សម្រាប់​ហោះហើរ ។ បច្ចុប្បន្ន​ក្រុមហ៊ុន Boeing កំពុងធ្វើការ​លើ​យន្តហោះ​ប្រធានាធិបតី​ជំនួស​ពីរ​គ្រឿង ដែល​នឹង​ត្រូវ​ចំណាយ​អស់ ៣,៩ ពាន់​លាន​ដុល្លារ ដែល​អាច​ធ្វើ​ឱ្យ​ពួក​វា​ក្លាយជា​យន្តហោះ​របស់​កងទ័ពអាកាស​អា​មេ​រិ​ក​ថ្លៃ​បំផុត ។

៤.​យន្តហោះ​ចម្បាំង McDonnell Douglas/Boeing C-17 Globemaster III ៖ Globemaster III គឺជា​យន្តហោះ​ដឹក​ជញ្ជូន​យោធា​ដ៏​ល្អ​បំផុត និង​ធំ​ជាងគេ​បំផុត​របស់​ពិភពលោក និង​ជា​យន្តហោះ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ទី ៤ នៅ​ក្នុង​បញ្ជី​នេះ ដោយ​មួយ​គ្រឿង​មាន​តម្លៃ​ប្រមាណ​ជា​៣២៨ ទៅ ៣៦៨ លាន​ដុល្លារ ។ យន្តហោះ​ដឹក​ជញ្ជូន​យោធា​ដ៏​ល្អ​បំផុត ត្រូវ​បាន​លក់​ទៅ​ឱ្យ​ប្រទេស​ក្រៅ​សហរដ្ឋអាមេរិក រួម​ទាំង​ចក្រភព​អង់គ្លេស កា​ណា​ដា អូស្ត្រាលី និង​ឥណ្ឌា ។ ពួក​វា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​កំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ និង​ឆ្នាំ ១៩៩០ ហើយ​ចុង​ក្រោយបង្អស់​ត្រូវ​បាន​ផលិត​នៅ​ឆ្នាំ ២០១៥ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​កា​តា ។

៥.​យន្តហោះ​ចម្បាំង Boeing P-៨ Poseidon ៖ យន្តហោះ​ចម្បាំង P-8 Poseidon គឺជា​កំណែ​យោធា​នៃ​យន្តហោះ Boeing ៧៣៧-៨០០ERX ។ វា​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន Boeing សម្រាប់​កងទ័ពជើងទឹក​អា​មេ​រិ​ក ហើយ​មាន​តម្លៃ​សរុប​ប្រហែល ២៩០ លាន​ដុល្លារ​ក្នុង​គ្រឿង ។

ប្រទេស​ឥណ្ឌា អូស្ត្រាលី ចក្រភព​អង់គ្លេស គឺជា​អ្នក​ប្រើប្រាស់​បច្ចុប្បន្ន​នៃ​យន្តហោះ P-8A ខណៈ​ដែល​កូរ៉េ​ខាងត្បូង​បាន​ទិញ​យន្តហោះ​ចំនួន ៦ គ្រឿងក្នុង​ខែកញ្ញា ឆ្នាំ ២០១៨ ។ យន្តហោះ​នេះ​បាន​ធ្វើការ​ហោះហើរ​លើក​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ខែមេសា ឆ្នាំ ២០០៩ ហើយ​ត្រូវ​បាន​ណែនាំ​ដល់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០១៣ ។

យន្តហោះ P-8 វាយប្រហារ​លើ​នាវាមុជទឹក​ដែល​មាន​អ​ទិ​ភាព ហើយ​មាន​សមត្ថភាព​អនុវត្ត​វិធានការ​គាំទ្រ​អេ​ឡិច​ត្រូ​និក រួម​ទាំង​ការ​ការពារ​ខ្លួន​ពី​ការ​ព្រមាន​ជា​មុន ការ​រារាំង​ការ​ដឹក​ជញ្ជូន និង​សង្គ្រាម​ប្រឆាំង​ផ្ទៃ​ទឹក ប្រឆាំង​នាវាមុជទឹក ។ វា​ក៏​មាន​បំពាក់​នូវ​កាំជ្រួច​បាញ់​តាម​អាកាស​ដែល​ដឹកនាំ​ដោយ​រ៉ា​ដា​សម្រាប់​ការ​ប្រយុទ្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ