ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​រៀបការពូ​ណុ​យ​និង​កញ្ញា​យ៉ែ​ម ស្រី​ពេជ្រ ត្រូវ​បាន​ទ​ម្លា​.​យ​.​ហើយ !

6 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ពូ​ណុ​យ តារា​កំប្លែង​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​ពិតជា​បាន​រៀប​ការ​ជាមួយ​ពិធី​ការិនី ស្រស់​សោភា យ៉ែ​ម ស្រី​ពេជ្រ ពិតមែន ដោយ​មាន​មេបា​ចាស់ទុំ​នៃ​គ្រួសារ​ទាំង​សងខាង​ជួបជុំ​គ្នា​រៀបចំ​ពិធី​តាម​ប្រពៃណី​ខ្មែរ​យ៉ាង​អធិកអធម ដោយ​មាន​ទាំង​ការ​ជួល​ភ្នួ​ង…

​រាជធានី​ភ្នំពេញ ៖ ពូ​ណុ​យ តារា​កំប្លែង​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​ពិតជា​បាន​រៀប​ការ​ជាមួយ​ពិធី​ការិនី ស្រស់​សោភា យ៉ែ​ម ស្រី​ពេជ្រ ពិតមែន ដោយ​មាន​មេបា​ចាស់ទុំ​នៃ​គ្រួសារ​ទាំង​សងខាង​ជួបជុំ​គ្នា​រៀបចំ​ពិធី​តាម​ប្រពៃណី​ខ្មែរ​យ៉ាង​អធិកអធម ដោយ​មាន​ទាំង​ការ​ជួល​ភ្នួ​ង ការ​ហើរ​ជំនូន និង​ពិធី​ទទួលភ្ញៀវ​ពិសារ​អាហារ​ពេល​ល្ងាច​ផង​ដែរ​។

​យ៉ាងណាមិញ បើ​តាម​លិខិត​អញ្ជើញ​អ្នកសិល្បៈ​ដែល​ត្រូវ​បាន​ចែកចាយ​ព្រោងព្រាត​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នោះ គឺ តារា​កំប្លែង​ពូ ណុ​យ ដែល​មានឈ្មោះ​ពិតប្រាកដ​​ថា «​បាន សំណាង​» នឹង​រៀប​ការ​ជាមួយ​កញ្ញា យ៉ែ​ម ស្រី​ពេជ្រ គឺ​បាន​សរសេរ​ថា សូម​គោរព​អញ្ជើញ​វត្តមាន​ឯកឧត្តម លោក​ឧកញ៉ា លោក​ជំទាវ លោក លោកស្រី​គឺជា​ក​ត្តិ​យស​ដ៏​ឧត្តុង្គឧត្តម​របស់​គ្រួសារ​យើងខ្ញុំ នៅ​ថ្ងៃ​សុក្រ ទី​០៧ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​៥​រសៀល នៅ​ស្ថា​នី​ទូរទស្សន៍ ភី​អ៊ិ​ន​អ៊ិ​ន ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

​ក៏​ប៉ុន្តែ​ដូច​ពាក្យចាស់​ពោល​ថា «​លើ​លោក​នេះ​គ្មាន​អ្វី​ជា​អាថ៌​កំបាំង​នោះ​ឡើយ​» ។ នៅ​ទីបំផុត​តារា​កំប្លែង​ពូ​ណុ​យ​បាន​សម្រេចចិត្ត​ចូល​រោង​ជ័យ​រៀប​ការ​តាម​ប្រពៃណី​ខ្មែរ​ជាមួយ ពិធីការនី យ៉ែ​ម ស្រី​ពេជ្រ ជា​ការ​ពិត ហើយ​ពិធី​រៀប​ការ​របស់​អ្នក​ទាំង​ពីរ​គឹ​បាន​រៀបចំ​តាំងពី​ចុងខែ ឧសភា មក​ម្លេះ​។ ពោល​នៅ​ក្នុង​ពិ​ធិ​មង្គលការ​របស់​ពូ​ណុ​យ និង​ស្រី​ស្រស់ យ៉ែ​ម ស្រី​ពេជ្រ មាន​វត្ត​តារា​សម្តែង​ជា​ច្រើន​ដួង​នៅ​ក្នុង​រង្វង់​សិល្បៈ ជា​ពិសេស​នោះ​គឺ​វត្តមាន ឪពុក​ម្តាយ សាច់ញាត្តិ​បងប្អូន​របស់​កូន​ក​ម្លោះ​និង​កូនក្រមុំ​ផង​ដែរ​។

​ជា​ការ​ពិត​ណាស់ រឿងរ៉ាវ​នៃ​ការ​រៀប​ការ​នេះ មាន​បងប្អូន​មហាជន​ជា​ច្រើន​និយាយ​ថា មិន​ពិត ខ្លះ​ក៏​ថា​ពិត ដោយ​មានការ​លើក​ឡើង​វែកញែក​ខុស​ៗ​គ្នា តែ​អ្វី​ដែល​ជម្រាប​បាន​នោះ អ្នក​ទាំង​ពីរ​ពិតជា​បាន​រៀប​ការ​ពិតប្រាកដ​មែន តាម​រូបភាព​មួយ​សន្លឹក​។

​កាលពី​ពេល​ថ្មី​ៗ​នេះ បែប​ធ្លាយ​រូបភាព​មួយ​សន្លឹក​របស់​ពូ​ណុ​យ​បាន​រៀប​ការ​ជាមួយ​គ្នា​ជាមួយ ពិធីការនី យ៉ែ​ម ស្រី​ពេជ្រ ក្នុង​សម្លៀក​បំពាក់​ពណ៌​ទឹកប្រាក់ ដោយ​ពូ​ណុ​យ​កាន់​ផ្កាស្លា​ជ័យ​ចាំ​ទទួល​កូនក្រមុំ​នៅ​ខាង​មុខ​រឿង ចំណែក​កូនក្រមុំ​ឈរ​ចាំ​កូនកំលោះ ក្នុង​ទឹកមុខ​ញញឹម​ញ​ញ៉េ​ម ដោយ​នេះ​ជា​ការ​ពិត​ដែល​បងប្អូន​អ្នកចូលរួម​ថត​បាន​។

​បើ​ងាក​មក​តារា​កំប្លែង​ពូ​ណុ​យ វិញ គិត​ត្រឹម​ថ្ងៃ​ទី ៣ ខែមិថុនា​នេះ ហាក់​នៅ​បន្ត​លាក់​ការ​សម្ងាត់​ចំពោះ​រឿង​ខ្លួន​រៀប​ការ បើ​ទោះបីជា​ពិធី​រៀប​ការ​ទាំងមូល​លឺ​ថា ធ្វើ​ឡើង​ធំដុំ​មិនធម្មតា​ថែម​ទៀត​ផងខណៈ​មានការ​បែកធ្លាយ​រូបថត​រៀប​ការ​។

​បើ​តាម​ប្រភព​ព័ត៌មាន​មួយ​ដែល​កម្មវិធី 60Buzz នៃ​សារព័ត៌មាន​កោះសន្តិភាព ទទួល​បាន បាន​បញ្ជាក់​ថា ពិធី​រៀប​ការ​របស់ តារា​កំប្លែង ពូ​ណុ​យ និង​ពិធីការនី យ៉ែ​ម ស្រី​ពេជ្រ បាន​ប្រព្រឹត្ត​ទៅ​រួចរាល់​ហើយ គឺ​បាន​ធ្វើ​ឡើង​នៅ​ស្ថានីយ៍ទូរទស្សន៍ ភី​អិន​អិន ដោយ​មាន​ម្តាយ​ឪពុក​ទាំង​សងខាង​ចូលរួម​ជា​មេបា បងប្អូន​ជិត​ឆ្ងាយ​របស់​លោក​ទាំងអស់ ដោយ​មាន​ភ្លេង​ការ​ចៅ​មហា ដោយ​រៀប​ឡើង​តាម​បែប​ប្រពៃណី​ខ្មែរ​។

​ប្រាកដ​ណាស់ ដូច​ពោល​នៅ​ខាងលើ ថា​គ្មាន​ទេ​អាថ៌​កំបាំង​នៅ​លើ​លោក​នេះ​។ ពូ​ណុ​យ បាន​រៀប​ការ​ជាមួយ​ស្រី​ស្រស់ យ៉ែ​ម ស្រី​ពេជ្រ ក្លាយជា​ប្តី​-​ប្រពន្ធ​ពិតមែន​។ តែ​មិនមែន​ជា​ប្តី​-​ប្រពន្ធ​សម្រាប់​ជីវិត​ពិតប្រាកដ​ក្រៅ​ឆាក​សម្តែង​នោះ​ទេ​។ បើ​តាម​មហាជន​មួយ​ចំនួន​ដែល​បានដឹង​លឺ​បានអោយ​ដឹង​ថា ស្រី​ពេជ្រ និង​ពូ​ណុ​យ ក្លាយជា​ប្តី​ប្រពន្ធ​នឹង​គ្នា​សម្រាប់​ការ​ថត​រឿង​មួយ ពោល​គឺ​គ្រាន់តែ​ជា​ការ​សម្តែង​តែ​ប៉ុណ្ណោះ​។ ដោយ​ពិធី​រៀប​ការ​នេះ​អាច​ជា​ការ​ថត​រឿង ឬ​សម្តែង​ជា​សូរ​ខ្លី​ៗ ដើម្បី​ទាញ​យក​ចំណាប់អារម្មណ៍​បងប្អូន​អោយ​ងា​មក​ចាប់អារម្មណ៍​ចំពោះ​រឿង​មួយ​នេះ​។

គួរ​ជម្រាប​ដែរ​ថា ពិធី​មង្គល​របស់​ពូ​ណុ​យ​ទំនងជា​បាន​រៀបចំ​រួចរាល់​ហើយ ដូច​ជា រូបភាព​បែក​ធ្លាយ​មួយ​សន្លឹក​ខាងលើ ពោល​ការ​រៀប​ការ​នេះ​គឺ​ប្រហែលជា​ការ​សម្តែង​រឿង ឬ​សម្តែង​សូរ​ខ្លី​ៗ​ប៉ុណ្ណោះ ដោយ​កម្មវិធី​នេះ​គឺ​ដូច​ការ​រៀប​អាពាហ៍ពិពាហ៍​មែនទែន ព្រោះ​មាន​ឪពុក​ម្តាយ​ពូ​ណុ​យ​ចូលរួម​និង​សាច់ញាតិ​បងប្អូន​របស់​នាយ​ផង​នោះ​។

​បើសិនជា​ការ​ពិតមែន​នោះ គឺ​ធ្វើ​អោយ​បងប្អូន​មហាជន​នៅ​ចាំ​បាន​ច្បាស់​ថា តារាចម្រៀង ទូច ស្រី​ល័​ក្ខ និង​តារាចម្រៀង​លោក យូ នី​ស្កូ ធ្លាប់​បាន​រៀប​ការ​ជាមួយ​គ្នា​នៅ​គេហដ្ឋាន​ខាង​ស្រី​យ៉ាង​អធិកអធម មាន​ចាស់ទុំ​សាច់ញាតិ​សងខាង និង​អ្នកសិល្បៈ​ចូលរួម​។ តែ​ក្រោយមក​ក៏​បែកធ្លាយ​ថា គ្រាន់តែ​ជា​ការ​រៀបចំ​ពិធី​រៀប​អាពាហ៍ពិពាហ៍​តាម​បែប​ប្រពៃណី​ខ្មែរ​សម្រាប់​ការ​សម្តែង MV តែ​ប៉ុណ្ណោះ​។

​ដូច្នេះ​ការ​ពិត​នឹង​លាតត្រដាង​កាន់តែ​ច្បាស់​នា​ថ្ងៃ​ទី ៧ ខែមិថុនា​ខាង​មុខ​នេះ​ថា​អ្នក​ទាំង​ពីរ​រៀប​ការ​ពិតប្រាកដ​សម្រាប់​ជីវិត​គូ ឬ​គ្រាន់តែ​ជា​ប្តី​-​ប្រពន្ធ​សម្រាប់​ខ្សែភាពយន្ត ឬ​ថត​រឿង​អ្វីមួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ