ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងពីតម្លៃសំបុត្រចូលរួម មហោស្រពភាពយន្ត អន្តរជាតិក្រុងកាន «Cannes Film Festival» ប្រទេសបារាំង

3 អាទិត្យ មុន

(បារាំង)៖ មហោស្រពភាពយន្តអន្តរជាតិទីក្រុងកាន ជាមហោស្រពភាពយន្តដ៏ធំ និងចំណាស់មួយលើពិភពលោក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៦ ហើយនៅឆ្នាំ២០២៤នេះមហោស្រពភាពយន្តអន្តរជាតិទីក្រុងកាន លើកទី​៧៧ កំពុង​ប្រព្រឹត្តទៅ​នៅភាគខាងត្បូងប្រទេសបារាំង។ មហោស្រពភាពយន្តទីក្រុងកាន ឆ្នាំ២០២៤…

(បារាំង)៖ មហោស្រពភាពយន្តអន្តរជាតិទីក្រុងកាន ជាមហោស្រពភាពយន្តដ៏ធំ និងចំណាស់មួយលើពិភពលោក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៦ ហើយនៅឆ្នាំ២០២៤នេះមហោស្រពភាពយន្តអន្តរជាតិទីក្រុងកាន លើកទី​៧៧ កំពុង​ប្រព្រឹត្តទៅ​នៅភាគខាងត្បូងប្រទេសបារាំង។

មហោស្រពភាពយន្តទីក្រុងកាន ឆ្នាំ២០២៤ ធ្វើឡើងរយៈពេល១២ថ្ងៃ ដែលប្រជុំដោយផលិតករ អ្នកដឹកនាំសម្តែង តារាសម្តែង អ្នកពាក់ព័ន្ធ គ្រប់ជាតិសាសន៍ ដើរលើកម្រាលព្រំពណ៌ក្រហម និងភាពយន្តរាប់សិបពីជុំវិញពិភពលោក បញ្ចាំងជារៀងរាល់ថ្ងៃ ហើយនៅថ្ងៃបញ្ចប់នឹងមានការប្រគល់ពានរង្វាន់ដែលមានគណៈកម្មការជ្រើសរើសភាពយន្តទទួលពានរង្វាន់តាមផ្នែកនីមួយៗ។

ថ្ងៃនេះក៏មកស្វែងយល់ពីព័ត៌មានលម្អិតនៃតម្លៃចូលរួម តម្លៃសំបុត្រ និងព័ត៌មានសំខាន់ៗផ្សេងទៀតសម្រាប់អ្នកដែលកំពុងស្វែងរកបទពិសោធន៍នៅទីក្រុងកាន ឆ្នាំ២០២៤។

មហោស្រពភាពយន្តកាន លើកទី៧៧ បានធ្វើរយៈពេល១២ថ្ងៃពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នៅអគារមជ្ឈមណ្ឌលសន្និបាត Palais des Festivals ក្នុងទីក្រុង Cannes ប្រទេសបារាំង។ ក្នុងអំឡុងពេល ១២ថ្ងៃ មានការបញ្ចាំងភាពយន្តចម្រុះជាតិសាសន៍។

ព្រឹត្តិការណ៍នេះឲញ្ចប់នៅថ្ងៃទី២៥ ខែឧសភា ជាមួយនឹងពិធីបិទ ដែលភាពយន្តឈ្នះការប្រកួតនឹងត្រូវបានប្រកាស។ ហើយអ្នកដឹកនាំសម្តែងកញ្ញា Greta Gerwig ជាគណៈវិនិច្ឆ័យនឹងជ្រើសរើសអ្នកឈ្នះពីភាពយន្តប្រកួតប្រជែងចំនួន២២។

សំបុត្រសម្រាប់មហោស្រពភាពយន្តទីក្រុង Cannes ឆ្នាំ 2024 មានតម្លៃចន្លោះពី ៦០០០ដុល្លារ ដល់ ៣០,០០០ដុល្លារ មានតម្លៃខុសៗគ្នា អាស្រ័យលើភាពយន្តដែលចាក់បញ្ចាំង។ ប្រសិនបើចង់ចូលរួមថ្ងៃបិទមហាស្រពក៏មានតម្លៃចាប់ពី ៣០០០ដុល្លារ , ៥០០០ដុល្លារ និង ៦០០០ដុល្លារ អាស្រ័យទៅលើកៅអីដែលអង្គុយ។

ជារៀងរាល់ឆ្នាំ មហោស្រពភាពយន្តទីក្រុង Cannes បានទាក់ទាញអ្នកចូលចិត្តភាពយន្តពី ៣ម៉ឺន ទៅ៤ម៉ឺននាក់ មកពីជុំវិញពិភពលោក ដែលមកទទួលយកបទពិសោធន៍ដ៏អស្ចារ្យនៃព្រឹត្តិការណ៍នេះ។ ខណៈពេលដែលនរណាម្នាក់ក៏អាចចូលរួមដោយការទិញសំបុត្រតាមរយៈគេហទំព័រផ្លូវការ ការចូលរួមត្រូវបានបម្រុងទុកជាចម្បងសម្រាប់អ្នកជំនាញក្នុងឧស្សាហកម្ម ឬអ្នកដែលមានការទទួលស្គាល់ជាផ្លូវការ ដូចដែលបានបញ្ជាក់ដោយអ្នករៀបចំ។ អាចនិយាយបានថា មានការអញ្ចើញ និងទិញសំបុត្រចូលរួម៕ ប្រភព៖ en.as.com / outlook រូបភាព៖ Festival de Cannes/ getty image

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ