ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋីមានជាងគេបំផុតក្នុង​ទ្វីបអាសុី រៀបចំពិធីPre-wedding ឱ្យកូនប្រុសរបស់ខ្លួន ជាលើកទី២

3 អាទិត្យ មុន

ពិធីPre-wedding រយៈពេលបីថ្ងៃរបស់លោកAnant Ambani កូនប្រុសរបស់មហាសេដ្ឋីឥណ្ឌាMukesh Ambani ដែលជាមហាសេដ្ឋីមានជាងគេបំផុតក្នុង​ទ្វីបអាសុី​ កាលពីខែមីនា បានបង្កើតការភ្ញាក់ផ្អើលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក៏ដូចជាពិភពលោក ហើយអាពាហ៍ពិពាហ៍​នៅ​ខែ​កក្កដា​ខាង​មុខ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ភាព​ឡូយឆាយជាងមុន​ច្រើន​ដង។ ភាពឡូយឆាយ…

ពិធីPre-wedding រយៈពេលបីថ្ងៃរបស់លោកAnant Ambani កូនប្រុសរបស់មហាសេដ្ឋីឥណ្ឌាMukesh Ambani ដែលជាមហាសេដ្ឋីមានជាងគេបំផុតក្នុង​ទ្វីបអាសុី​ កាលពីខែមីនា បានបង្កើតការភ្ញាក់ផ្អើលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក៏ដូចជាពិភពលោក ហើយអាពាហ៍ពិពាហ៍​នៅ​ខែ​កក្កដា​ខាង​មុខ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ភាព​ឡូយឆាយជាងមុន​ច្រើន​ដង។

ភាពឡូយឆាយ ទ្រព្យសម្បត្តិដោយគ្រួសារអ្នកជំនួញដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសឥណ្ឌាបានទាក់ទាញចំណាប់អារម្មណ៍ សាធារណជនទូទាំងពិភពលោក។

ពិធីPre-wedding កាលពីដើមខែមីនា មានភ្ញៀវអន្តរជាតិចូលរួមជាង១០០០នាក់ ដោយបានធ្វើដំណើរទៅកាន់ទីក្រុង Jamnagar នៃរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា ដើម្បីចូលរួមពិធី។ ភ្ញៀវ រួមទាំងមហាសេដ្ឋី និងតារាបូលីវូដ ត្រូវបានផ្តល់សេវាកម្មដូចជា ជើងហោះហើរ តុបតែងខ្លួន មេចុងភៅកំពូល និងការធ្វើដំណើរ។ ជាពិសេសមានការសម្តែង show ពីតារាចម្រៀង Rihanna ថែមទៀតផង។

មាន​ការ​រំពឹង​ទុក​ថា​គូស្នេហ៍​មួយ​គូ​នេះ​គ្រោង​រៀបចំ​ពិធី Pre-Wedding ជា​លើក​ទី​ពីរ​លើ​កប៉ាល់​កម្សាន្តដ៏ប្រណីត​នៅ​ចុង​ខែ​ឧសភា ខាងមុខ និងត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់នូវភាពស្និទ្ធស្នាល និងអស្ចារ្យសម្រាប់មិត្តភ័ក្តិ និងសមាជិកក្រុមគ្រួសារជិតស្និទ្ធបំផុត។

ពិធីមង្គលការផ្លូវការរបស់លោក Anant Ambani និងនាង Radhika Merchant នឹងប្រព្រឹត្តទៅនៅ​ថ្ងៃ​ទី​១០​ដល់​ទី​១២​ខែ​កក្កដា នៅ​ទីក្រុង​បុមបៃ ជា​កន្លែង​ដែល​គូស្នេហ៍​ទាំង​ពីរ​រស់​នៅ។ ទោះយ៉ាងណានេះព័ត៌មានបន្ថែមក្រុមការងាររបស់ពួកគេនៅតែរក្សាព័ត៌មានលម្អិតជាឯកជន៕ ប្រភព៖ filmibeat

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ