ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែបង្ហាញផ្ទះនៅកូរ៉េតម្លៃជាង៥លាន ពេលនេះ Lisa បន្តទិញវីឡាថ្មីនៅអាមេរិកថែមទៀត

1 អាទិត្យ មុន

(អាមេរិក)៖ Lisa សមាជិកក្រុមចម្រៀងកូរ៉េ BLACKPINK ទើបតែទិញវីឡាប្រណិតថ្មីនៅ Beverly Hills រដ្ឋ California សហរដ្ឋអាមេរិក។…

(អាមេរិក)៖ Lisa សមាជិកក្រុមចម្រៀងកូរ៉េ BLACKPINK ទើបតែទិញវីឡាប្រណិតថ្មីនៅ Beverly Hills រដ្ឋ California សហរដ្ឋអាមេរិក។

កាលពីថ្ងៃទី១៧ ខែមេសា កាសែត Newsen បានរាយការណ៍ថា Lisa ទិញអចលនទ្រព្យនៅ Beverly Hills រដ្ឋ California សហរដ្ឋអាមេរិកក្នុងតម្លៃប្រហែល ៣.៩៥ លានដុល្លារ ។ វីឡាបែបបុរាណនេះត្រូវបានសាងសង់ក្នុងឆ្នាំ១៩២៤ ប៉ុន្តែថ្មីៗនេះត្រូវបានជួសជុលឡើងវិញ ស្ថិតទីតាំងនៅលើផ្ទៃដីប្រហែល ៥,២៦០m2 មានទេសភាពស្រស់ស្អាត ធានាបាននូវភាពឯកជនជាមួយនឹងភ្នំ ព្រៃឈើព័ទ្ធជុំវិញ។

ពីមុន Lisa បានទិញផ្ទះគ្រួសារមួយនៅតំបន់អ្នកមានមួយក្នុងទីក្រុង Seoul ក្នុងតម្លៃ៧.៥ ពាន់លានវ៉ុន (៥.៥លានដុល្លារ)។ ថ្មីៗនេះ Lisa បានបន្តកុងត្រាជាមួយ YG Entertainment សម្រាប់សកម្មភាពរួមគ្នារបស់ក្រុម BlackPink ។

ជាមួយនឹងអាជីពផ្ទាល់ខ្លួន តារាចម្រៀងស្រីកើតនៅឆ្នាំ១៩៩៧ បានបង្កើតក្រុមហ៊ុនគ្រប់គ្រងផ្ទាល់ខ្លួនរបស់នាងដែលមានឈ្មោះថា LLOUD ។ នាងក៏បានចុះកិច្ចសន្យាជាមួយ RCA Records ដែលជាសាខារបស់ក្រុមហ៊ុន Sony Music នៅសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍអាជីពរបស់នាងជាសកល៕ ប្រភព៖ vnexpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ