តារាចម្រៀង K-POP វ័យក្មេងមួយរូបទទួលមរណភាព ខណៈមូលហេតុពុំទាន់ដឹងច្បាស់
(សេអ៊ូល)៖ តារាចម្រៀង, អ្នកនិពន្ធចម្រៀងដ៏ល្បី នាង Park Bo Ram បានទទួលមរណភាព ក្នុងវ័យ៣០ឆ្នាំ ហើយមួយខែមុនពេលនាងទទួលមរណភាព…
(សេអ៊ូល)៖ តារាចម្រៀង, អ្នកនិពន្ធចម្រៀងដ៏ល្បី នាង Park Bo Ram បានទទួលមរណភាព ក្នុងវ័យ៣០ឆ្នាំ ហើយមួយខែមុនពេលនាងទទួលមរណភាព…
(សេអ៊ូល)៖ តារាចម្រៀង, អ្នកនិពន្ធចម្រៀងដ៏ល្បី នាង Park Bo Ram បានទទួលមរណភាព ក្នុងវ័យ៣០ឆ្នាំ ហើយមួយខែមុនពេលនាងទទួលមរណភាព តារាស្រីរូបនៅតែអាប់ដេតរូបថតផ្ទាល់ខ្លួនជាច្រើននៅលើបណ្តាញសង្គម។
នៅព្រឹកថ្ងៃទី ១២ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ក្នុងពេលដំណាលគ្នាអំពីមរណភាពរបស់តារាចម្រៀងស្រី Park Bo Ram ក្នុងវ័យ ៣០ ឆ្នាំ។ បើយោងតាម Chosun , Xanadu Entertainment ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់តារាស្រីរូបបានប្រកាសថា «ពួកយើងពិតជាសោកសៅ និងខូចចិត្តខ្លាំងណាស់ Park Bo Ram បានចាកចេញពីពួកយើងកាលពីល្ងាចថ្ងៃទី១១ ខែមេសា។ សិល្បករ និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុនសូមចូលរួមរំលែកទុក្ខចំពោះមរណភាព»។
ព័ត៌មាននៃការស្លាប់របស់តារាចម្រៀង Park Bo Ram កាលពីល្ងាចថ្ងៃទី១១ ខែមេសា បានធ្វើឲ្យអ្នកសិល្បៈ និងទស្សនិកជនកូរ៉េភ្ញាក់ផ្អើល។ មូលហេតុនៃការស្លាប់របស់តារាចម្រៀងស្រីរូបនេះ គឺស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ប៉ូលីស។
យោងតាមប្រភពព័ត៌មាន មួយខែមុនពេលតារាស្រីរូបនេះទទួលមរណភាព នាងនៅតែអាប់ដេតរូបថតផ្ទាល់ខ្លួនជាច្រើននៅលើបណ្តាញសង្គម ហើយតារាចម្រៀងស្រីរូបនេះក៏បានប្រកាសថានឹងចេញអាល់ប៊ុមពិសេសអបអរខួប១០ឆ្នាំនៃអាជីពសិល្បៈក្នុងឆ្នាំនេះ។
Park Bo Ram ពុំដែលចែករំលែកព័ត៌មានសុខភាព ឬបញ្ហាផ្ទាល់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយណាមួយឡើយ។ ដូច្នេះហើយការស្លាប់ របស់តារាចម្រៀងរូបនេះបានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើល និងសោកស្តាយជាខ្លាំង។
Park Bo Ram គឺជាតារាចម្រៀងកូរ៉េម្នាក់ដែលបានផុសចេញពី កម្មវិធីប្រកួតប្រជែងទេពកោសល្យតន្ត្រី Superstar K2 ក្នុងឆ្នាំ២០១០ ហើយនាងបានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង០៨ នៃកម្មវិធី៕
ចែករំលែកព័តមាននេះ