ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នៅសុខៗ! ស្ត្រីម្នាក់ដួ.លសន្ល.ប់ក្នុងម៉ាតស្ថានីយប្រេង ផ្អើល​អ្នកក្នុងម៉ាតជួយសង្គ្រោះ​

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង១២​និង​៣០​នាទី

រាជធានី​ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង១២​និង​៣០​នាទីថ្ងៃត្រង់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ខណៈនៅសុខៗស្រាប់តែមានស្ត្រីម្នាក់ដួលសន្លប់ស្ដូកស្ដឹង ពេលគាត់កំពុងសម្រាកពីការងារថ្ងៃត្រង់ នៅក្នុងម៉ាតស្ថានីយប្រេងឥន្ធនៈតូតាល់មួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ។

គាត់ពុំមែនជាបុគ្គលិកម៉ាតឬស្ថានីយប្រេងឥន្ធនៈខាងលើនោះទេ ហើយតាមរយៈអត្តសញ្ញាណ​បណ្ណ១​សន្លឹក ស្ត្រីរូបនោះត្រូវបានគេស្គាល់ឈ្មោះញឹម ចាន់ណា អាយុ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះ​លេខ​៧៧CE៣ ផ្លូវលេខ១១៨ ភូមិ៦ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប៉ុន្តែពុំដឹងថាគាត់មានមុខរបរអ្វី និងធ្វើការនៅកន្លែងណានោះទេ ហើយក្រោយពីមានហេតុការណ៍ណ៍នេះកើតឡើងភ្លាមនោះ ត្រូវបានក្រុមសង្រ្គោះអង្គភាព៧១១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់។

អ្នកកន្លែងកើតហេតុនោះបាននិយាយថា ក្រោយពេលសម្រាកពីការងារនៅវេលាថ្ងៃត្រង់ស្ទើរតែរាល់ថ្ងៃ ស្ត្រីរងគ្រោះរងគ្រោះរូបនោះ តែងតែទៅសម្រាកនៅក្នុងម៉ាតស្ថានីយប្រេងឥន្ធនៈខាងលើនោះ ប៉ុន្តែពុំដឹងថាគាត់ធ្វើការអ្វីនៅកន្លែងណាមួយនោះទេ ។ ដោយឡែក នៅថ្ងៃកើតហេតុគាត់បានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយហ៊្សុយគីស្មាស់ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BR-9944 ទៅឈប់សម្រាកនៅក្នុងម៉ាតនោះទៀត។

តាម​ប្រភពដដែលបានប្រាប់ឱ្យដឹងបន្តទៀតថា ខណៈកំពុងស្ថិតនៅក្នុងម៉ាតនោះសុខៗ ស្រាប់​តែ​ដួល​សន្លប់ស្ដូកស្ដឹង ដែលសង្ស័យថា គាត់ខ្យល់គ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងថ្ងៃ ។ ភ្លាមៗនោះ ក្រុមការងារនិងអ្នកនៅក្នុងម៉ាតនោះ ភិតភ័.យណាស់ខ្លាចស្ត្រីរងគ្រោះស្លា.ប់ ក៏បានជួយសង្រ្គោះបឋម រួចបានហៅក្រុមសង្រ្គោះអង្គភាព៧១១ កងពលតូចលេខ៧០ ទៅជួយទើបគាត់ដឹងខ្លួនឡើងវិញ។ ប៉ុន្តែគាត់នៅតែមានអាការៈល្ហិតល្ហៃទន់ដៃជើង ទើប​ក្រុមសង្រ្គោះដឹកតាមរថយន្តសង្រ្គោះបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗតែម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ