ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករត់កង់បីឯណាមិនខឹ.ង ដឹកដល់គោលដៅ បែរ​​ជា​ភ្ញៀវឱ្យលុយក្រដាសសែន រួចទារអាប់ទៀត​

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់បាន​ហៅម៉ូតូកង់បីឥណ្ឌាដឹកពីម្ដុំសាលាសាមគ្គី មកផ្សារហេងលី ​ក្នុង​

រាជធានីភ្នំពេញ ៖ បុរសម្នាក់បាន​ហៅម៉ូតូកង់បីឥណ្ឌាដឹកពីម្ដុំសាលាសាមគ្គី មកផ្សារហេងលី ​ក្នុង​តម្លៃ៥ពាន់រៀល ពេលដឹកមកដល់គោលដៅ បែរជាឱ្យលុយក្រដាសសែនហើយ ទារអាប់លុយទៀត ជាហេតុ​ធ្វើ​ឱ្យ​ម្ចាស់ម៉ូតូកង់បីឥណ្ឌាខឹង ក៏​​ស្ដីឱ្យ​ដោយមិនសំចៃមាត់​ និង​បង្កឱ្យមានការភ្ញាក់ផ្អើលកាល​ពី​វេលាម៉ោង​១១យប់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ​​ទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបុរសជាអ្នក​រត់ម៉ូតូកង់បីឥណ្ឌាបានប្រាប់ឱ្យ​ដឹងថា នៅមុនពេលកើតហេតុ គាត់ត្រូវ​បានបុរសម្នាក់ដោយមិនស្គាល់អត្តសញ្ញាណ ហៅម៉ូតូកង់បីឥណ្ឌាឱ្យដឹកនៅចំណុច​មុខសាលាសាម​គ្គី តាម​ផ្លូវ២៧១ ក្នុង​គោលបំណងទៅផ្សារហេងលី ក្នុងតម្លៃ៥ពាន់រៀល ។ លុះ​ពេលដឹកមកដល់គោលដៅហើយ​ បែរជាបុរស​ជា​ភ្ញៀវ​ខាងលើឱ្យលុយក្រដាសសែនចំនួន១០ដុល្លារ ហើយទារឱ្យគាត់អាប់លុយចំនួន​៣​ម៉ឺន​៥ពាន់រៀលទៀត ។ នៅពេលនោះ គាត់ស្គាល់ថាជា​លុយក្រដាសសែន ក៏​បានសួរនាំទៅ​បុរសជា​ភ្ញៀវ​ខាងលើថាលុយគ្នាគាត់​ឱ្យ ។ ចំណែក​អ្នករត់ម៉ូតូកង់និយាយប្រាប់វិញ​ថា គាត់ឮពាក្យគេនិយាយថា រឿង​យក​លុយក្រដាសសែនមកជិះម៉ូតូកង់បី នឹងម៉ូតូឌុបជាច្រើនដងមកហើយ ឥឡូវក៏ស្រាប់​តែ​មក​​ជួប​តែម្ដង ។

​បន្ទាប់ពីជួបរឿងបែបនេះ បានធ្វើ​ឱ្យ​បុរសជាអ្នក​រត់ម៉ូតូកង់ឥណ្ឌាខឹងយ៉ាងខ្លាំង ​។ ចំណែក​បុរស​ជាភ្ញៀវ​វិញនៅក្នុងខ្លួនមិន​មានលុយសូម្បីមួយរៀល។

ក្រោយពេលកើតហេតុ បុរសជាភ្ញៀវ​ខាងលើដឹងខ្លួនខុស ក៏​បានសុំទោសបុរសជាអ្នក​រត់ម៉ូតូកង់បីថា ក្រោយៗ គាត់ឈប់ធ្វើបែបនេះទៀតហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ