ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វា.យ​ប្រ.ហារ​នៅ​ប៉ាគីស្ថាន​ស្លា.ប់​ជន​ជាតិ​ចិន​៥​នាក់ និង​តៃ​កុង​ឡាន​ម្នាក់

1 ខែ មុន

ទី​ក្រុង​ឥស្លាម​ម៉ាបាត៖ ​មនុស្ស​យ៉ាង​តិច​៦​នាក់​​ស្លាប់​នៅ​ប្រទេស​ប៉ាគីស្ថាន​ភាគ​ពាយព្យ​នៅ​ពេល​​​អ្នក​ដាក់​គ្រាប់​បែក​អត្ត​ឃាត​ម្នាក់​​បើ​ក​ឡាន​លឿន​ស្លេវ​ចូល​ទៅ​ក្នុង​ក្បួន​រថ​យន្ត​ដែល​ដឹក​​វិស្វករ​ជន​ជាតិ​ចិន​​ទៅ​កន្លែង​សាង​សង់​ទំនប់​​វារី​អគ្គិសនី​​។ ​គិត​ទៅ​ត្រឹម​តែ​រយៈ​ពេល​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ពួក​​ភេរវកម្ម​វាយ​ប្រហារ​​ផល​ប្រយោជន៍​របស់​ចិន​​​បី​ដង​​គិត​ទាំង​លើក​នេះ​ទៀត​។​ កាល​ពី​លើក​មុន​ៗ ពួក​គេ​​​វាយ​ប្រហារ​មូល​ដ្ឋាន​ទ័ព​អាកាស​​​ និង​កំពង់​ផែ​យុទ្ធ​សាស្ត្រ​​នៅ​ខេត្ត​ប៉ាឡូជីស្ថា​​ន​។ ​ទី​នោះ ប្រទេស​ចិន​​វិនិយោគ​ទឹក​ប្រាក់រាប់​ពាន់​លាន​ដុល្លារ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​។ ​​ការ​វាយ​ប្រហារ​ថ្ងៃ​នេះ​កើត​ឡើង​​នៅ​ពេល​​វិស្វ​ករ​ចិន​​ជិះ​ឡាន​ទៅ​​​កន្លែង​សាង​សង់​ទំនប់​ទឹក​​​​នៃ​តំបន់​​​​ដាស៊ូ​។…

ទី​ក្រុង​ឥស្លាម​ម៉ាបាត៖ ​មនុស្ស​យ៉ាង​តិច​៦​នាក់​​ស្លាប់​នៅ​ប្រទេស​ប៉ាគីស្ថាន​ភាគ​ពាយព្យ​នៅ​ពេល​​​អ្នក​ដាក់​គ្រាប់​បែក​អត្ត​ឃាត​ម្នាក់​​បើ​ក​ឡាន​លឿន​ស្លេវ​ចូល​ទៅ​ក្នុង​ក្បួន​រថ​យន្ត​ដែល​ដឹក​​វិស្វករ​ជន​ជាតិ​ចិន​​ទៅ​កន្លែង​សាង​សង់​ទំនប់​​វារី​អគ្គិសនី​​។ ​គិត​ទៅ​ត្រឹម​តែ​រយៈ​ពេល​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ពួក​​ភេរវកម្ម​វាយ​ប្រហារ​​ផល​ប្រយោជន៍​របស់​ចិន​​​បី​ដង​​គិត​ទាំង​លើក​នេះ​ទៀត​។​

កាល​ពី​លើក​មុន​ៗ ពួក​គេ​​​វាយ​ប្រហារ​មូល​ដ្ឋាន​ទ័ព​អាកាស​​​ និង​កំពង់​ផែ​យុទ្ធ​សាស្ត្រ​​នៅ​ខេត្ត​ប៉ាឡូជីស្ថា​​ន​។ ​ទី​នោះ ប្រទេស​ចិន​​វិនិយោគ​ទឹក​ប្រាក់រាប់​ពាន់​លាន​ដុល្លារ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​។ ​​ការ​វាយ​ប្រហារ​ថ្ងៃ​នេះ​កើត​ឡើង​​នៅ​ពេល​​វិស្វ​ករ​ចិន​​ជិះ​ឡាន​ទៅ​​​កន្លែង​សាង​សង់​ទំនប់​ទឹក​​​​នៃ​តំបន់​​​​ដាស៊ូ​។ នេះ​បើ​យោង​តាម​​ស្នង​ការ​នគរ​បាល​ខេត្ត​ប្រាប់​អ្នក​សារ​ព័ត៌​មាន​។ គាត់​ប្រាប់​ថា​​ជន​រង​គ្រោះ​​ស្លាប់​៥​នាក់​ជា​ជន​ជាតិ​ចិន​ និង​ម្នាក់​ទៀត​ជា​ជន​ជាតិ​ប៉ាគីស្ថាន​​ក៏​បាន​ស្លាប់​ដែរ​។ គាត់​ជា​អ្នក​បើក​ឡាន​​​។

សូម​ជម្រាប​ថា​តំបន់​ដាស៊ូ​ដែល​កើត​មាន​ការ​ផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​នោះ​ជា​ទី​តាំង​សំខាន់​នៃ​ការ​សាង​សង់​ទំនប់​ទឹក​ ហើយ​ក៏​ជា​ទី​តាំង​ដែល​ធ្លាប់​ទទួល​រង​ការ​វាយ​ប្រហារ​ផង​ដែរ​​កាល​ពី​អតីត​កាល​។ ឆ្នាំ​២០២១ មាន​ហេតុ​ការណ៍​ផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​រថ​យន្ត​បឺស​ (bus)​​​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​១៣​នាក់​។ នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​ជន​ជាតិ​ចិន​៩​នាក់​ផង​ដែរ​។

សព្វ​ថ្ងៃ​នេះ​នៅ​ទូទាំង​ប្រទេស​ប៉ាគីស្ថាន​ ក្រុម​វិស្វករ​ជន​ជាតិ​ចិន​បាន និង​កំពុង​ធ្វើ​ការ​នៅ​ក្នុង​គម្រោង​អភិវឌ្ឍ​ជា​ច្រើន​ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ប្រទេស​ប៉ាគីស្ថាន និង​ចិន​ដោយ​ប្រើ​ប្រាស់​ថវិកា​ជាង​៦៥​ពាន់​លាន​ដុល្លារ​ដើម្បី​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​​។ នេះ​ជា​ផ្នែក​​១​នៃ​ការ​អនុវត្ត​ផែន​ការ​ខ្សែ​ក្រវាត់​សេដ្ឋ​កិច្ច​ចិន-​​​ប៉ាគីស្ថាន​ និង​ជា​ផ្នែក​​១​នៃ​​​ការ​អភិវឌ្ឍ​ខ្សែ​ក្រវាត់​ និង​ផ្លូវ​។

រហូត​មក​ដល​ពេល​នេះ​មិន​ទាន់​មាន​ក្រុម​ភេរវកម្ម​ណា​មួយ​ប្រកាស​ថា​ជា​ស្នា​ដៃ​របស់​ខ្លួន​នៅ​ឡើយ​ទេ​។ សូម្បី​តែ​អំពើ​ភេរវកម្ម​កាល​ពី​ឆ្នាំ​២០២១​នោះ​ក៏​ស្ងាត់​ឈឹង​ដែរ​។ ប៉ុន្តែ​គេ​ដឹង​ថា​ទឹក​ដី​ប៉ាគីស្ថាន​ជា​សម្បុក​ពួក​បះ​បោរ​។ មាន​ទាំង​ពួក​ឥស្លាម​ជ្រុល​និយម​ខ្លះ និង​ពួក​កង​កម្លាំង​ប្រដាប់​អាវុធ​ជន​ជាតិ​ភាគ​តិច​ដែល​ចង់​បំបែក​ទឹក​ដី​។ ពួក​គេ​បើក​ប្រតិ​បត្តិ​ការ​វាយ​ប្រហារ​ឥត​រើស​មុខ​។ អ្នក​ណា​ក៏​ពួក​គេ​វាយ​ប្រហារ​ដែរ​ ឱ្យ​តែ​ហ៊ាន​​ប៉ះ​ពាល់​ផល​ប្រយោជន៍​របស់​ពួក​គេ​។ ពួក​នេះ​ចង់​វ៉ាង​ទី​​តែ​ម្នាក់​ឯង​។​​

ដូច្នេះ វត្ត​មាន​របស់​ចិន​នៅ​តំបន់​ដែល​ពួកគេ​កាន់​កាប់​ត្រូវ​ពួក​គេ​ចាត់​ទុក​ថា​ជា​ឆ្អឹង​ទទឹង​ក​ ឬ​​ក៏​​ជា​បន្លា​នៅ​ក្នុង​កែវ​ភ្នែក​របស់​ពួក​គេ​ក៏​បាន​ដែរ​។ ​​មែន​ទែន​ទៅ​ជន​ជាតិ​ចិន​ទាំង​នោះ​គ្នា​គ្រាន់​តែ​ជា​អ្នក​ស៊ី​ឈ្នួល​គេ​ដែរ​ហ្នឹង​។ គ្នា​មាន​ទៅ​ដឹង​អី​គ្នា​។ សោក​ស្ដាយ​ដែល​នៅ​ទី​បញ្ចប់​ពួក​គេ​ក្លាយ​ជា​​អ្នក​រង​ថ្ម​បាក់​។ គោល​ដៅ​ធំ​ជាង​គេ​គឺ​ជន​ជាតិ​ចិន​ព្រោះ​ពួក​គេ​ចង់​កម្ចាត់​ចិន​ចេញ​ពី​ខេត្ត​ប៉ាឡូជី​ស្ថាន​ដែល​សម្បូរ​ធន​ធាន​រ៉ែ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​។ ពួក​គេ​ក៏​វាយ​ប្រហារ​នៅ​ភាគ​ខាង​ត្បូង និង​ភាគ​និរតី​ផង​ដែរ​។

​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា​មុន​ពេល​កើត​ហេតុ​នោះ រថ​យន្ត​បាន​ដឹក​បុគ្គលិក​សំណង់​របស់​ក្រុម​ហ៊ុន​ចិន​ដែល​ធ្វើ​ការ​នៅ​ទំនប់​ទឹក​ដាស៊ូ​។ ក្រុម​ហ៊ុន​ដដែល​នេះ​ធ្លាប់​រង​ការ​វាយ​ប្រ​ហារ​កាល​ពី​ឆ្នាំ​២០២១​។ កាល​នោះ ​​ក្រុម​ហ៊ុ​មត្រូវ​ផ្អាក​សកម្ម​ភាព​សាង​សង់​ជា​ច្រើន​ខែ​​។ ​អ្នក​សារ​ព័ត៌​មាន​ព្យាយាម​ទាក់​ទង​តាម​អ៊ីម៉ែល​​ទៅ​ស្ថាន​ទូត​ចិន​នៅ​​ប្រទេស​ប៉ាគីស្ថាន​ដើម្បី​​សូម​​ការ​​ធ្វើ​អត្ថា​ធិប្បាយ​​ពាក់​ព័ន្ធ​នឹង​​ការ​វាយ​ប្រហារ​របស់​ក្រុម​ភេរវកម្ម​​ទៅ​លើ​ផល​ប្រយោជន៍​របស់​ចិននៅ​​ថ្ងៃ​នេះ។ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប​ទេ៕​

ប្រភព៖ Reuters
https://www.reuters.com/world/asia-pacific/five-chinese-nationals-killed-suicide-bomb-attack-pakistan-2024-03-26/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ