ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្ដម ហ៊ុន ម៉ា​នី ហួសចិត្ត​ដែល​លោក មាស រិ​ទ្ធី ស្រង់​សម្ដី​ទៅ​ផ្សាយ​ព័ត៌មាន​ខុស​ពី​ការ​ពិត ថា​“​ខ្ជិល​”​រៀបចំ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ នា​យប់​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៤​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ…

រាជធានី​ភ្នំពេញ ៖ នា​យប់​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៤​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ មានការ​ភ្ញាក់ផ្អើល និង​ហួសចិត្ត ដែល​ពិធីករ​ព័ត៌មាន​ប្រចាំ​ស្ថានីយទូរទស្សន៍​ហង្ស​មាស គឺ​លោក មាស រិ​ទ្ធី បាន​ដកស្រង់​សម្ដី​របស់​ឯកឧត្ដម យក​ទៅ​ផ្សាយ ដែល​ផ្ទុយ​ពី​ការ​ពិត​ទាំងស្រុង ជុំវិញ​ការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ក្នុង​ឆ្នាំ​២០២៤​នេះ ។

ឯកឧត្តម ហ៊ុន ម៉ា​នី បាន​រៀបរាប់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​អ្វី​ដែល​បងប្រុស មាស រិ​ទ្ធី បាន​ស្រង់​ហើយ​ផ្សព្វផ្សាយ​ថា ខ្ញុំ​បាន​ប្រើ​ពាក្យ​ថា “​ខ្ជិល​” ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ ដែល​សួរ​មក​ខ្ញុំ​ថា​តើ​រៀបចំ​អង្គរ​សង្ក្រាន្ត​ទេ​ឆ្នាំ​នេះ​។ ខ្ញុំ​បាន​ស្តាប់​កិច្ច​សម្ភាសន៍​របស់​គាត់ និង​ហួសចិត្ត​ដែរ​ថា តើ​បង មាស រិ​ទ្ធី មាន​បំណង​យ៉ាងណា​សម្រាប់​ខ្ញុំ តើ​គាត់​មិន​បានឮ​ចម្លើយ​របស់ខ្ញុំ​ពេល​យប់​នោះ ឬ​ចង់​មាន​ចេតនា​ប្រើ​ពាក្យ​បែប​នេះ ក្នុង​បំណង​ទាញ​ចំណាប់អារម្មណ៍​ពី​មហាជន​» ។

តាម​សំ​ណេ​រ​របស់​ឯកឧត្ដម ហ៊ុន ម៉ា​នី ចង់​យក​ឱកាស​នេះ​បញ្ជាក់​ថា លោក មាស រិ​ទ្ធី បាន​សួរ​ខ្ញុំ មែន​ថា “​រៀបចំ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ​” ហើយ​ខ្ញុំ​ក៏​បាន​ឆ្លើយ​តប​ថា “​ទុក​ឱ្យ​រាជធានី​ខេត្ត​គេ​រៀបចំ​ឆ្នាំ​នេះ​”​។ អ្វី​ដែល​ខ្ញុំ​ហួសចិត្ត​ពី​ករណី​នេះ គឺ ៖
ទី​១ ខ្ញុំ​គិត​ថា ដោយសារ​ការ​រាប់អាន​គ្នា គាត់​សួរ​ខ្ញុំ ប្រហែលជា​ការ​សួរនាំ​ធម្មតា​មិនមែន​ជា​កិច្ច​សម្ភាសន៍ ដើម្បី​យក​ចម្លើយ​ទៅ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ​ទេ អ៊ីចឹង​បាន​ខ្ញុំ​ឆ្លើយ​តប​ដូច្នេះ​ទៅ​គាត់ (​និយាយ​លេង​ក្នុង​ការ​រាប់អាន​គ្នា​) នេះ​ក៏​ជា​មេរៀន​សម្រាប់​ខ្ញុំ ទៅ​ថ្ងៃក្រោយ​ដែរ មិន​គួរ​ដោយសារ​ការ​រាប់អាន ទៅ​ជា​ការ​បង្កើត​បញ្ហា​មួយ​ដូច្នេះ​ទេ ប្រហែល​ត្រូវ​គិតគូរ​ច្បាស់លាស់​ជា​មុន សម្រាប់​មនុស្ស ដែល​ហៅ​ថា រាប់អាន​គ្នា ។
ទី​២ មិន​នឹក​ស្មានថា​ពាក្យ “​ឱ្យ​រាជធានី​ខេត្ត​គេ​រៀបចំ​ទៅ​ជា​ពាក្យ​ថា “​ខ្ជិល​រៀបចំ​” វិញ​នោះ​ទេ ។

ណ្ហើយចុះ ខ្ញុំ​ជា​មនុស្ស​ម្នាក់ ក្នុង​ចំណោម​មនុស្ស​មួយ​ចំនួន​តូច ដែល​បាន​ដឹកនាំ​រៀបចំ​តាំងពី​មិន​មានការ​ស្គាល់ “​អង្គរ​សង្ក្រាន្ត​” មក​ដល់​មានការ​ស្គាល់ អ​ញ្ជឹ​ង​ប្រហែល​ពាក្យ​ថា “​ខ្ជិល​” រៀបចំ​អង្គរ​សង្ក្រាន្ត​មិន​ត្រូវ​នោះ​ទេ បើ​ខ្ជិល​ប្រហែល​មិន​បាន​រៀបចំ​ខួប​១០​ឆ្នាំ នៅ​អង្គរ​សង្ក្រាន្ត​នោះ​ទេ ។

សូម​បញ្ចា​ក់​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា ពិធីករ​ព័ត៌មាន​លោក មាស រិ​ទ្ធី បាន​ធ្វើ​អត្ថាធិប្បាយ​ថា ឆ្នាំ​ថ្មី​នេះ កម្ពុជា​មិន​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នោះ​ទេ​។ ដោយ​លោក មាស រិ​ទ្ធី អះអាង​ថា លោក​បាន​សួរ​មក​កាន់​ឯកឧត្ដម ហ៊ុន ម៉ា​នី ថា​ហេតុ​អ្វី​មិន​ធ្វើ​អង្គរ​សង្ក្រាន្ត ហើយ​ឯកឧត្ដម ហ៊ុន ម៉ា​នី ឆ្លើយ​តប​ថា មូលហេតុ ដែល​កម្ពុជា​មិន​ប្រារព្ធ​ពិធី​អង្គរ​សង្ក្រាន្ត​ព្រោះតែ​ខ្ជិល​ធ្វើ​[…] ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ