ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់មួយចំនួននៅកម្ពុជានឹងមានភ្លៀងធ្លាក់ប្រមាណពី១០% ទៅ២០%ចាប់ពីថ្ងៃទី២៥ ដល់២៧ មិនានេះ

1 ខែ មុន
  • ភ្នំពេញ

រាជា​ធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​ប្រមាណ​១០% ទៅ​ៗ២០% នៅ​ថ្ងៃ​ទី​២៥ ដល់​២៧ មិ​នា ឆ្នាំ​២០២៤…

រាជា​ធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​ប្រមាណ​១០% ទៅ​ៗ២០% នៅ​ថ្ងៃ​ទី​២៥ ដល់​២៧ មិ​នា ឆ្នាំ​២០២៤ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​២៥ មីនា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៤ សម្ពាធ​ទាប​បាន និង​បន្ត​គ្របដណ្ដប់​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេស​ថៃ ឈូង​សមុទ្រ​ថៃ ភាគ​កណ្តាល​នៃ​អាង​ទន្លេមេគង្គ និង​សមុទ្រ​ចិន​ខាងត្បូង ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ ៖ ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៤ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​អប្បបរមា​២៦​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​៣៦​អង្សា​សេ ។ ខ្យល់​បក់​មក​ពី​ទិសអាគ្នេយ៍ និង​ទិសនិរតី មាន​ល្បឿន​មធ្យម​២​ម៉ែត្រ​/​វិនាទី ។ នៅ​តំបន់​វាលទំនាប​ភាគ​ពាយ័ព្យ​មាន ខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយ​មាន​ជ័យ និង​សៀមរាប អាច​មាន​ភ្លៀង​ធ្លាក់​គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ​២០%​។

ចំណែក​នៅ​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​អប្បបរមា​២៤​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​៣៧​អង្សា​សេ ។ ខ្យល់​បក់​មក​ពី​ទិសបូព៌ និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម​២​ម៉ែត្រ​/​វិនាទី ។ នៅ​តំបន់​ខ្ពង់រាប​ភាគ​ពាយ័ព្យ មាន​ខេត្ត​ប៉ៃលិន ឧត្តរមានជ័យ និង​ព្រះ​វិហារ អាច​មាន​ភ្លៀង​ធ្លាក់​គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ​១៥% ។

ដោយឡែក នៅ​តំបន់​មាត់សមុទ្រ នៅ​សីតុណ្ហភាព​អប្បបរមា​២៦​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​៣៥​អង្សា​សេ ។ ខ្យល់​បក់​មក​ពី​ទិសអាគ្នេយ៍ និង​ទិសនិរតី មាន​ល្បឿន​មធ្យម​២​ម៉ែត្រ​/​វិនាទី ។ អាច​មាន​ភ្លៀង​ធ្លាក់​គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ​១០% ។ ក្រសួង​ក៏​បាន​ឲ្យ​ដឹង​ថា រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,០០​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ