ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​ការងារ បន្ត​ផ្តល់​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មការិនី​រោងចក្រ Y&W ដល់​មន្ទីរពេទ្យ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល បន្ត​យកចិត្តទុកដាក់​ក្នុង​ការ​ដោះស្រាយ​ផ្តល់​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ កម្មការិនី​រោងចក្រ Y&W តាម​រយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​បាន​នាំ​យក​ប្រាក់​ឈ្នួល…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល បន្ត​យកចិត្តទុកដាក់​ក្នុង​ការ​ដោះស្រាយ​ផ្តល់​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ កម្មការិនី​រោងចក្រ Y&W តាម​រយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​បាន​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ជូន​ដល់​កម្មការិនី ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ ។

នា​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៤​នេះ កម្មករ និង​កម្មការិនី​រោងចក្រ Y & W នៅ​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ទទួល​នូវ​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេង​ៗ ដោយ​ក្នុង​នោះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​បាន​សម្របសម្រួល​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​ដល់ អ្នកស្រី សាន សុផល ដែល​កំពុង​សម្រាលកូន ដល់​មន្ទីរពេទ្យ​ស្រឡាញ់​ទារក ឬ​ពេទ្យ​ជប៉ុន​ផង​ដែរ ។

លោកស្រី សាន សុផល មាន​ក្តី​សោមនស្ស​រីករាយ​ក​ជា​អនេក ដែល​រដ្ឋាភិបាល​បាន​ដោះស្រាយ​បញ្ហា​ជូន ព្រមទាំង​សម្របសម្រួល​ដល់​លោកស្រី ដែល​កំពុង​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ផ្ទាល់ ដោយ​បាន​ធ្វើ​ឱ្យ​លោកស្រី​មាន​ក្តី​រំភើប និង​គោរព​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ឥត​ឧបមា ។

តួយ៉ាង បងប្អូន​កម្មករ កម្មការិនី នៅ​រោងចក្រ Y & W ផ្ទាល់ ក៏​មាន​ក្តី​សប្បាយ​រីករាយ និង​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ដំណោះស្រាយ​របស់​រាជរដ្ឋាភិបាល ដែល​មាន សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ ក្នុង​ការ​សម្របសម្រួល​បញ្ហា​ជូន​ដល់​កម្មករ កម្មការិនី​ទាំងអស់ ។

សូម​បញ្ជាក់​ថា ចាប់តាំងពី​រសៀល​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៤​មក ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចាប់ផ្តើម​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេង​ៗ​ជូន​កម្មករនិយោជិត​នៃ​ក្រុមហ៊ុន Y & W នៅ​សាលា​ខណ្ឌដង្កោ និង​ចាប់ពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៤ កម្មករ និង​កម្មការិនី ដែល​មិន​ទាន់​បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​មុខងារ​ផ្សេង​ៗ អាច​បន្ត​បើក​នៅ ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដោយ​ផ្ទាល់ និង​ភ្ជាប់​មក​ជាមួយនឹង​ឯកសារ​តម្រូវ​ដូច​មាន​ក្នុង​សេចក្តីណែនាំ​។ ក្នុង​នោះ មាន​កម្មករ​ចំនួន ៣,៧២៦​នាក់ បាន​ទទួល​ប្រាក់​ឈ្នួល​របស់​ខ្លួន នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គិត​ត្រឹម​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ មីនា ២០២៤​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ