ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន និង​រុស្សី​ប្រឆាំង​សំណើ​អាមេរិក​ឱ្យ​មាន​បទ​ឈប់​បា.ញ់​នៅ​ហ្កាហ្សា

1 ខែ មុន

ទីក្រុង​ញូយ៉ក៖ នៅ​ទី​បំផុត សេចក្ដី​ព្រាង​ច្បាប់​មួយ​ដែល​ស្នើ​​ដោយ​ប្រទេស​អាមេរិក​ដើម្បី​ដាក់​ជូន​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​បោះ​​អនុម័តអនុម័ត​​ត្រូវ​ប្រទេស​ចិន និង​រុស្ស៊ី​បោះ​ឆ្នោត​ជំទាស់​​បាត់​ទៅ​ហើយ​។ ​សេចក្ដី​ព្រាង​នោះ​អំពាវ​នាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍​​នៅ​តំបន់​ហ្កាហ្សា​។ ឯក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​អង្គ​ការ​សហ​ប្រជា​ជាតិ​ថ្លែង​ថា​សេចក្ដី​ព្រាង​នោះ​មាន​ចរិត​នយោ​បាយ​ច្រើន​ជាង​គិត​គូរ​អំពី​សេចក្ដី​សុខ​របស់​ប្រជា​ជន​ប៉ាឡេស្ទីន​។ រុស្ស៊ី​ថ្លែង​​ថា​មូល​ហេតុ​ដែល​ខ្លួន​មិនបោះ​ឆ្នោត​​​គាំទ្រ​ព្រោះ​​​សេចក្ដី​ព្រាង​នោះ​បន្ត​បើក​ភ្លើង​ខៀវ​ឱ្យ​ទាហាន​អ៊ីស្រាអែល​វាយ​ប្រហារ​ចូល​ទី​ក្រុង​រ៉ាហ្វា​។ ការ​ដាក់​សំណើ​នេះ​ទៅ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ស្រប​ពេល​ដែល​អាមេរិក​​ដាក់​សម្ពាធ​អ៊ីស្រាអែល​​កាន់​តែ​ខ្លាំង​​ដើម្បី​គិត​គូរ​អំពី​ស្ថាន​ភាព​លំបាក​នៅ​តំបន់​ហ្កាហ្សា​។ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ដែល​កំពុង​ធ្វើ​នយោបាយ​ការ​ទូត​នៅ​មជ្ឈិម​បូព៌ា​ចង់​ផ្ដោត​សំខាន់​ទៅ​លើការ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌ និងទប់​ស្កាត់​​មិន​ឱ្យ​អ៊ីស្រាអែល​វាយ​ចូល​ទី​ក្រុង​រ៉ាហ្វា​។…

ទីក្រុង​ញូយ៉ក៖ នៅ​ទី​បំផុត សេចក្ដី​ព្រាង​ច្បាប់​មួយ​ដែល​ស្នើ​​ដោយ​ប្រទេស​អាមេរិក​ដើម្បី​ដាក់​ជូន​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​បោះ​​អនុម័តអនុម័ត​​ត្រូវ​ប្រទេស​ចិន និង​រុស្ស៊ី​បោះ​ឆ្នោត​ជំទាស់​​បាត់​ទៅ​ហើយ​។ ​សេចក្ដី​ព្រាង​នោះ​អំពាវ​នាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍​​នៅ​តំបន់​ហ្កាហ្សា​។ ឯក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​អង្គ​ការ​សហ​ប្រជា​ជាតិ​ថ្លែង​ថា​សេចក្ដី​ព្រាង​នោះ​មាន​ចរិត​នយោ​បាយ​ច្រើន​ជាង​គិត​គូរ​អំពី​សេចក្ដី​សុខ​របស់​ប្រជា​ជន​ប៉ាឡេស្ទីន​។

រុស្ស៊ី​ថ្លែង​​ថា​មូល​ហេតុ​ដែល​ខ្លួន​មិនបោះ​ឆ្នោត​​​គាំទ្រ​ព្រោះ​​​សេចក្ដី​ព្រាង​នោះ​បន្ត​បើក​ភ្លើង​ខៀវ​ឱ្យ​ទាហាន​អ៊ីស្រាអែល​វាយ​ប្រហារ​ចូល​ទី​ក្រុង​រ៉ាហ្វា​។ ការ​ដាក់​សំណើ​នេះ​ទៅ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ស្រប​ពេល​ដែល​អាមេរិក​​ដាក់​សម្ពាធ​អ៊ីស្រាអែល​​កាន់​តែ​ខ្លាំង​​ដើម្បី​គិត​គូរ​អំពី​ស្ថាន​ភាព​លំបាក​នៅ​តំបន់​ហ្កាហ្សា​។ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ដែល​កំពុង​ធ្វើ​នយោបាយ​ការ​ទូត​នៅ​មជ្ឈិម​បូព៌ា​ចង់​ផ្ដោត​សំខាន់​ទៅ​លើការ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌ និងទប់​ស្កាត់​​មិន​ឱ្យ​អ៊ីស្រាអែល​វាយ​ចូល​ទី​ក្រុង​រ៉ាហ្វា​។

នៅ​ក្នុង​សំណើ​របស់​អាមេរិក​នោះ អាមេរិក​ទាម​ទារ​ឱ្យ​មាន​បទ​ឈប់​បាញ់​ឱ្យ​ខាង​តែ​បាន​ដើម្បី​​ទី១-​ការ​ពារ​ជន​ស៊ីវិល​ និង​​ទី​២-​ពន្លឿន និង​បង្កើន​ការ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​សម្រាប់​ជន​ស៊ីវិល​ប៉ាឡេស្ទីន​ជាង​២​លាន​នាក់​ដែល​ប្រឈម​នឹង​​គ្រោះ​ទុរភិក្ស​។ គេ​កត់​សម្គាល់​ថា​សំណើ​មុន​ៗ​មាន​ភ្ជាប់​បទ​ឈប់​បាញ់​ជា​មួយ​នឹង​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​។ ប៉ុន្តែ​សំណើ​​​នេះ​មិន​និយាយ​ពី​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​ដោយ​ផ្ទាល់​ទេ​។ សំណើ​នេះ​គាំទ្រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ផ្នែក​ការ​ទូត​ដើម្បី​ឱ្យ​មាន​បទ​ឈប់​បាញ់​។

មុន​ការ​បោះ​ឆ្នោត​នេះ​ អាមេរិក​ថ្លែង​ថា​ខ្លួន​បាន​​ធ្វើ​ការ​យ៉ាង​ដុត​ដៃ​ដុត​ជើង​​ជា​មួយ​​សមាជិក​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ដើម្បី​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្កាហ្សា និង​ដើម្បី​ដោះ​លែង​ចំណាប់​ខ្មាំង​។ អ៊ីស្រាអែល​ថ្លែង​ថា​សព្វ​ថ្ងៃ​នេះ​នៅ​សល់​ចំណាប់​ខ្មាំង​១៣០​នាក់​ទៀត​នៅ​ក្នុង​ដៃ​របស់​ក្រុម​ហាម៉ាស់។ ចំណាប់​ខ្មាំង​៣៤​នាក់​បាន​ស្លាប់​ហើយ​​។​ អាមេរិក​ដាក់​ចេញ​សំណើ​​នេះ​ដើម្បី​បញ្ជាក់​គោល​ជំហរ​របស់​ខ្លួន​ចំពោះ​អ៊ីស្រាអែល​។

កាល​ពី​មុន​នេះ ប្រទេស​ដទៃ​ទៀត​​ក៏​ធ្លាប់​ស្នើ​សុំ​ឱ្យ​មាន​បទ​ឈប់​បាញ់​ផង​ដែរ​​។ ប៉ុន្តែ​ត្រូវ​អាមេរិក​បោះ​ឆ្នោត​ជំទាស់​។ នាយក​​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក​ណឺតាន់​យ៉ាហ៊ូ ធ្លាប់​និយាយ​ជា​ច្រើន​ដង​ហើយ​ថា​បទ​ឈប់​បាញ់​ជា​អ្វី​ដែល​ក្រុម​ហាម៉ាស​ចង់​បាន​បំផុត​។ លោក​ថ្លែង​​ថា​បើ​អ៊ីស្រាអែល​ឈប់​បាញ់​មាន​ន័យ​ស្មើ​នឹង​ប្រគល់​ជ័យ​ជម្នះ​ឱ្យ​ក្រុម​ហាម៉ាស់​។ ​​ឥឡូវ​នេះ ប្រគល់​ជ័យ​ជម្នះ​ទៅ​ឱ្យ​អ្នក​ណា​មិន​សំខាន់​ទេ​។ បញ្ហា​សំខាន់​គឺ​ជន​ស៊ីវិល​កំពុង​តែ​​​អត់​អាហារ​ជា​បណ្ដើរ​ៗ​។​ ​អ៊ីស្រា​អែល​រង​សម្ពាធ​យ៉ាង​ខ្លាំង​​​​។ សូម្បី​តែ​អាមេរិក​ដែល​ជា​មិត្ត​ដែក​ថែប​របស់​អ៊ីស្រាអែល​ក៏​បង្ខំ​​ឱ្យ​អ៊ីស្រាអែល​បើក​ច្រក​ព្រំដែន​ដើម្បី​​ដឹក​ជញ្ជូន​ជំនួយ។​

នៅ​ក្នុង​ការ​បោះ​ឆ្នោត​អនុម័ត​​សំណើ​​នេះ​ ប្រទេស​ចំនួន​១១​បោះ​ឆ្នោត​គាំទ្រ ប្រទេស​ចំនួន​បី​បោះ​ឆ្នោត​​ជំទាស់​ និង​ប្រទេស​ចំនួន​មួយ​បោះ​ឆ្នោត​អនុប​វាទ​។ ដូច្នេះ​ សំណើ​នេះ​ត្រូវ​ជាប់​គាំង​ត្រឹម​ហ្នឹង​ព្រោះ​ចិន និង​រុស្ស៊ី​ដែល​ជាសមាជិក​អចិន្ត្រៃយ៍​បោះ​ឆ្នោត​ជំទាស់​។ ជា​គោល​ការណ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ សំណើ​មួយ​អាច​ចេញ​រួច​លុះ​ត្រា​តែ​មាន​២​​​លក្ខ​ខណ្ឌ​។ ទី១-​​​ទទួល​បាន​សំឡេង​គាំទ្រ​​យ៉ាង​តិច​៩​នៅ​ក្នុង​​ចំណោម​សមាជិក​ទាំង​១៥​ប្រទេស​ និង​ទី​២-​គ្មាន​សំឡេង​ជំទាស់​ពី​សមាជិក​​​​អចិន្ត្រៃយ៍។

តាំង​ពី​មុន​ពេល​បោះ​ឆ្នោត,​ ឯក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​បញ្ជាក់​ថា​រដ្ឋាភិបាល​របស់​ខ្លួន​គាំ​ទ្រ​បទ​ឈប់​បាញ់​។ ប៉ុន្តែ​បទ​ឈប់​បាញ់​តាម​បែប​អាមេរិក​មិន​ត្រឹម​ត្រូវ​ទេ​។ គាត់​យល់​ថា​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក និង​​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្គ​ការ​សហ​ប្រជា​ជាតិ​កំពុង​ធ្វើ​ឱ្យ​សហ​គមន៍​អន្តរ​ជាតិយល់​ច្រឡំ​​ដោយ​សារ​យុទ្ធ​សាស្ត្រ​ «ជន្ល​ឆ្វេង​ វាយ​ស្ដាំ​»។ គាត់​ចោទ​ប្រកាន់​ថា​នេះ​ជា​ការ​​កេង​ចំណេញ​នយោ​បាយ​ច្រើន​​ជាង​៕​

ប្រភព៖ Associated Press និង​ NBC news
https://apnews.com/article/united-nations-us-vote-gaza-ceasefire-resolution-f6453803b3eacc9fbaa2ce5a025e2a94
https://www.nbcnews.com/news/world/un-security-council-cease-fire-resolution-us-rcna144556

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ