ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះណាស់ ! សុនខមួយនេះមកសុំសីល និងសំពះព្រះសង្ឃដូចជាមនុស្សដែរសូម្បីតែម្ចាស់ និងព្រះសង្ឃក៏សរសើរ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ សុនខ​មួយ​ក្បាល​កំពុង​ធ្វើ​អោយ​មហាជន​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ក្នុង​បណ្តាញ​ហ្វេ​ក​ប៊ុ​ក ដោយ​សុនខ ឬ​ឆ្កែ​មួយ​ក្បាល​នេះ​ល្បី​ថា ចេះ​សុំ​សីល និង​ចេះ​សំពះ​ទៀត​ផង​នោះ ។ តើ​បងប្អូន​ជឿ​ទេ…

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ សុនខ​មួយ​ក្បាល​កំពុង​ធ្វើ​អោយ​មហាជន​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ក្នុង​បណ្តាញ​ហ្វេ​ក​ប៊ុ​ក ដោយ​សុនខ ឬ​ឆ្កែ​មួយ​ក្បាល​នេះ​ល្បី​ថា ចេះ​សុំ​សីល និង​ចេះ​សំពះ​ទៀត​ផង​នោះ ។ តើ​បងប្អូន​ជឿ​ទេ សុនខ​ចេះ​សុំ​សីល និង​ចេះ​សំពះ​ដោយ​គ្មាន​នរណា​បង្រៀន​នោះ? និយាយ​ដល់​ចំណុច​នេះ ធ្វើ​អោយ​បងប្អូន​ចង់​តាមដាន​ទស្សនា​ជា​ខ្លាំង បើ​មិន​ជួប​របស់​ពិត​អាច​ថា នឹង​មិន​ជឿ ។

មែនទែន​ទៅ​តាម​រយៈ​រូបភាព​វី​ដេ​អូ សកម្មភាព​មួយ​បាន​ធ្វើការ​បង្ហោះ​ឡើង​ដោយ​គណនី​ឈ្មោះ ខ្មែរ​អង្គរ​សិទ្ធិជ័យ ដោយ​ឃើញ​ថា យាយ​ៗ​កំពុង​សុំ​សីល ខណៈ​សុនខ​មួយ​ក៏​ចេះ​សុំ​សីល​ដែរ ព្រោះ​រាល់​ថ្ងៃសីល​គេ​តែង​ឃើញ​សុនខ​មួយ​នេះ តែង​មក​ជា​និច្ច​ជាមួយ​ម្ចាស់ ហើយ​ពេល​ដែល​យា​កិ​ញ្ចិ​ជា​កិច្ចបញ្ចប់ សុនខ​មួយ​តែង​លោក​ដៃ​សំពះ ឬ​សូត្រ​អនុមោទនា​ជាដើម ។

គួរ​បញ្ជាក់​ដែរ​ថា សុនខ​មួយ​នេះ​មាន​ភាព​ឆ្លាត​វៃ​ខុស​ពី​សត្វ​ដទៃ​ទាំង​ការ​ដេក ដើរ និង​ស្តាប់​បាន​នូវ​អ្វី​ដែល​មនុស្ស​បាន​ធ្វើ​បាន​និយាយ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​នោះ មានចិត្ត​ជ្រះថ្លា​ជាមួយ​ព្រះពុទ្ធ​សាសនា សូ​ម្បី​តែ​ម្ចាស់​ក៏​និយាយ​ថា សុនខ​មួយ​ក្បាល​នេះ​មិន​ដូច​ជា​សត្វ​ដែល​ខ្លួន​ចិញ្ចឹម​កាលពី​កន្លង​ទៅ​នោះ​ឡើយ ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ដោយ​ព្រះ​តេជគុណ មិ​ញ សុភាព មាន​ថេ​ដីកា​ថា សុនខ​មួយ​នេះ​មាន​អាយុ​៦​ឆ្នាំ​ហើយ ដោយ​សុនខ​មួយ​នេះ​គុណ​ម្ចាស់​ថា មាន​ភាព​ឆ្លាត​វ័យ​ខុស​ពី​សត្វ​សុនខ​ផ្សេង​ៗ ។

ក្នុង​នេះ​ដែរ​គុណ​ម្ចាស់ មិ​ញ សុភាព​បន្ត​ថា ចំពោះ​ការសំពះ បើ​តាម​ម្ចាស់​សុនខ​បាន​ប្រាប់​ថា សុនខ​នេះ​ចេះ​សំពះ​ដោយ​ខ្លួនឯង អោយ​តែ​ថ្ងៃសីល​ជា​និច្ច​ជា​កាល តែង​មក​សុំ​សីល​ជាមួយ​ម្ចាស់ខ្លួន​ពេល​យាយ​តា ព្រះសង្ឃ អនុមោទនា ខ្លួន​ជា​សត្វ គឺ​ចេះ​ណាស់ គឺ​លើកដៃ​សំពះ​ត្រង់​ចំណុច​នេះ គុណ​ម្ចាស់ មិ​ញ សុភាព​ថា សុនខ​មួយ​ក្បាល​នេះ​« រូប​ជា​សត្វ ចិត្តជា​មនុស្ស » អាច​ថា មិនដឹង​ជា​មានកម្ម​ពារ​អ្វី​ពី​ជាតិ​មុន​ទើបបាន​កើតជា​សត្វ ចេះ​គោរព​ស្គាល់ និង​ការ​សុំ​សីល​ដូច្នេះ ។ សុនខ​មួយ​ក្បាល​នេះ គុណ​ម្ចាស់​បន្ត​ថា វា​តែ​មក​ជាមួយ​ម្ចាស់​នៅ​អាស្រម អ្នកតា​ក្បាលក្រពើ ដែល​មាន​ទីតាំង​ស្ថិត​នៅ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

លុះ​ពេល​យំ​កិ​ញ្ចិ​ចប់ សុនខ​មួយ​ក្បាល​នេះ​តែង​ព្រុល ដូច​ជា​ខ្លួន​ហាក់​ដឹង​ថា ការ​សុំ​សីល​ត្រូវ​បាន​បញ្ចប់ និង​ព្រុល​ដាក់​ម្ចាស់​អោយ​នាំ​ខ្លួន​ត្រ​ឡាប់​ទៅ​ផ្ទះ​វិញ​នោះ ។ តើ​បងប្អូន​យល់​យ៉ាងណា​ដែរ ចំពោះ​សុនខ​មួយ​ក្បាល​នេះ? រូប​ជា​សត្វ តែ​មានចិត្ត​ជ្រះថ្លា អាច​យល់​នូវ​ភាសា​របស់​មនុស្ស សូ​ម្បី​តែ​ម្ចាស់ និង​ព្រះសង្ឃ​ក៏​សរសើរ និង​ចូល​ចិត្ត​សុនខ​មួយ​នេះ​ផង​ដែរ ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ