ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​ទាំង​៤​នេះ កាន់តែ​ចាស់ កាន់តែ​មាន​មាស​ចូល​(​ច វក រោង ឆ្លូវ​)

1 ថ្ងៃ មុន

ប្រសិនជា​អ្នក ជា​បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​៤​ខាងលើ​នេះ អ្នក​នឹង​អាច​មាន​មាស​ចូល​ច្រើន​នៅ​ពេល​ដែល​ចាស់​ទៅ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំច អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ កើតមក​គឺ​មានជីវិត​ល្អ​តែ​ម្តង ថែម​ទាំង​អាច​នាំ​លាភ​ជូន​ម្តាយ​ឳ​ពុក​ទៀត​ផង​។ គេ​ជា​មនុស្ស​ដែល​ពុំ​សូវ​ជួប​ឧបសគ្គ​តាំងពី​តូច ថែម​ទាំង​ជា​មនុស្ស​ដែល​មានចិត្ត​ល្អ​។…

ប្រសិនជា​អ្នក ជា​បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​៤​ខាងលើ​នេះ អ្នក​នឹង​អាច​មាន​មាស​ចូល​ច្រើន​នៅ​ពេល​ដែល​ចាស់​ទៅ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំច

អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ កើតមក​គឺ​មានជីវិត​ល្អ​តែ​ម្តង ថែម​ទាំង​អាច​នាំ​លាភ​ជូន​ម្តាយ​ឳ​ពុក​ទៀត​ផង​។ គេ​ជា​មនុស្ស​ដែល​ពុំ​សូវ​ជួប​ឧបសគ្គ​តាំងពី​តូច ថែម​ទាំង​ជា​មនុស្ស​ដែល​មានចិត្ត​ល្អ​។ ដូចនេះ នៅ​ពេល​ដែល​កាន់តែ​ចាស់ គេ​នឹង​អាច​ទទួល​បាន​មាស​ច្រើន​ជា​មិន​ខាន​ឡើយ​។

ឆ្នាំវក

អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ ជា​បុគ្គល​ដែល​តែងតែមាន​គេ​បញ្ជូន​ទ្រព្យ​មក​ឲ្យ​ដល់​ផ្ទះ​។ ជា​ពិសេស មិន​ថា​គេ​ធ្វើ​អ្វី​ទេ សុទ្ធតែ​ងាយ​ចំណេញ​បាន​ប្រាក់​ទាំងអស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​សន្សំ​បាន​យ៉ាងច្រើន​នៅ​ពេល​ដែល​ចាស់​ទៅ​។

ឆ្នាំរោង

នៅ​ពេល​ដែល​អ្នក​បញ្ចេញ​កម្លាំង​កាន់តែ​ច្រើន នោះ​អ្នក​នឹង​អាច​ទទួល​បាន​ផល​កាន់តែ​ខ្ពស់​។ ម្យ៉ាងទៀត គេ​ក៏​ជា​មនុស្ស​ដែល​មានបុណ្យ​ខ្ពស់​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​មិន​ក្រ​ឡើយ​នៅ​ពេល​ដែល​ចាស់​ទៅ​។

ឆ្នាំឆ្លូវ

អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ ជា​មនុស្ស​ដែល​លំបាក​មុន ហើយ​សុខ​ក្រោយ​។ ម្យ៉ាងទៀត គេ​ជា​មនុស្ស​ដែល​មានគំនិត​ច្នៃប្រឌិត​ខ្ពស់ ដោយនៅ​ពេល​ដែល​គេ​កាន់តែ​ប្រឹង នឹង​កាន់តែ​មាន​ជា​មិន​ខាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ