រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងនាង បេនី យ៉ាំង បានទម្លាយនូវរឿងរ៉ាវអតីតកាលដោយនាងធ្លាប់ត្រូវបានមនុស្សមួយក្រុមជេរនិងសើចចម្អក(Bully)បន្ទាប់ពីនាងមានបញ្ហាច្រមុះ ខណៈពេលបញ្ហានេះនាងក៏ធ្លាប់បន្ទោសខ្លួនឯងផងដែរ ។

យ៉ាងណា ឆ្លងកាត់ព្យុះភ្លៀងនៃពាក្យរិះគន់ទាំងអស់នេះ បេនី យ៉ាំង នាងក៏អាចក្លាយជាមនុស្សរឹងមាំ និងប្រឹងប្រែងរកប្រាក់អោយបានច្រើន ដោយក្តីរំពឹងថា ថ្ងៃណាមួយនាងអាចនឹងស្វែងរកក្រុមគ្រូពេទ្យជំនាញ ដែលអាចវះកាត់ច្រមុះរបស់នាងវិលមកសភាពធម្មតាឡើងវិញ ។

តាមរយៈសំណេរដែលបានបង្ហោះលើបណ្តាញសង្គម បេនី យ៉ាំង បានលើកឡើងថា នឹកឃើញពេលខ្ញុំមានបញ្ហាច្រមុះសង្គមមានមនុស្សច្រើនល្មមដែរបានជិះជាន់ខ្ញុំមែនទែន ។ នាងថា ច្រមុះខ្ញុំរឿងខ្ញុំសោះបែរជាត្រូវគេជេរចម្អក គ្រប់សព្វ ពាក្យខ្លះអាក្រក់មែនទែន ពេលនោះ ខ្ញុំរាងខឹងខ្លួនឯងបន្តិច ព្រោះមិននឹកស្មានថា ប្រហែសធ្វើអោយខ្លួនឯងជួបរឿងបែបនឹង ខ្ញុំក៏សើចដែរពេលគេជេរនោះ ព្រោះហួសចិត្តនឹងពួកគេ ឆ្ងល់ថីបានគេជេគ្រាន់តែច្រមុះឯងខូចសោះ!ហេងដែរខ្ញុំជាស្រីរឹងមាំ ។

នាងបន្តថា មួយទៀតរឿងដែលរឹងមាំបាន គឺលុយ លុយ បានធ្វើអោយខ្ញុំសប្បាយរីករាយក្នុងជីវិតបាត់បង់សម្រស់រយៈពេល8ឆ្នាំកន្លងមក ពេលនោះខ្ញុំដឹងតែម្យ៉ាង ត្រូវចាយលុយដែលមានអោយបានសប្បាយចិត្ត រឿងសម្រស់ខ្ញុំទុកវាម្តុំរង់ចាំស្រាវជ្រាវរកដុកទ័រពូកែណាមួយ ដែលរឿងនោះខ្ញុំត្រូវប្រយ័ត្នជាងមុនខ្លាំង ។
ចង់ផ្តាំថា ប្អូនៗគ្រប់គ្នា ត្រូវខិតខំរកលុយណា សប្បាយបានកុំភ្លេចរកលុយដែរ ព្រោះបញ្ហាដែលយើងជួបវាចូលមកទាន់ហន់ យើងអត់បានដឹងមុនទេ ដូចនេះ បើយើងគ្មានលុយពេលមានបញ្ហាបានន័យថា ទុក្ខជួបទុក្ខហើយ អត់លុយជីវិតពិបាកណាស់ បើមានលុយទោះបញ្ហាចូលមកក៏យើងមិនសូវជាខ្វល់ខ្វាយច្រើនដែរ ។

នាងបញ្ចាក់ថា ក្នុងរឿងមួយនេះគឺបទពិសោធន៍ហ៊ានស៊ីត្រូវហ៊ានសង ដើរចូលសង្គមមួយជួបព្យុះភ្លៀងនិយាយច្រើនអត់តម្លៃរង់ចាំលទ្ធផលបង្ហាញពេលក្រោយ ។ បើតាមនាង បេនី យ៉ាំង នាងផ្តាំអ្នកធ្លាប់ bully បើថ្ងៃក្រោយយើងបានឃើញអ្វីនៅលើសង្គម ហើយបើជាសន្តានចូលចិត្តbullyគេ យើងហៅគ្នាយើងមកវិភាគនៅខាងក្រៅចុះអោយវាធូរចិត្ត តែកុំខមមិនពាក្យមិនល្អលើរូបគេហើយជេរគេ ព្រោះបើយើងជួបរឿងដូចគេ ខ្លាចយើងវាអត់សំណាងដូចគេ ។ Okay បាត់បង់អ្វីបាន ហាមតែបាត់បង់ខ្លួនឯង everyone ។
ជាការកត់សម្គាល់ ច្រើនឆ្នាំមកនេះ ស្រីស្អាត បេនី យ៉ាំង តែងតែបង្ហាញខ្លួនជាមួយម៉ាស់ជាប់ជានិច្ច ពោលគឺមិនដែលដោះម៉ាស់ចេញសូម្បីម្ដង ប៉ុន្តែថ្មីៗនេះស្រីស្អាត បេនី យ៉ាំង ទើបដាច់ចិត្តដោះម៉ាស់ចេញបង្ហាញសម្រស់ សារជាថ្មី ក្រោយសំងំព្យាបាលច្រមុះពាក់ម៉ាស់រាប់ឆ្នាំ។

បេនី យ៉ាំង បង្ហាញមុខមាត់ពេញលេញឡើងវិញ ក្រោយពាក់ម៉ាស់ជិត១០ឆ្នាំដោយសារវះកាត់ច្រមុះខុសបច្ចេកទេស ។ នាង បេនី យាំង បានបង្ហាញមុខមាត់ពេញលេញរបស់ខ្លួនឡើងវិញក្រោយពីនាងទទួលការវះកាត់ច្រមុះទទួលបានជោគជ័យ ។
បេនី យាំង បានសម្តែងក្តីរីករាយយ៉ាងខ្លាំង ក្នុងពេលដែលនាងក៏បានថ្លែងការអរគុណទៅកាន់ទស្សនិកជន ជាពិសេសបណ្តាអ្នកគាំទ្ររូបនាងទាំងអស់ដែលតែងតែលើកទឹកចិត្តនាង និងចង់ឲ្យនាងវិលត្រឡប់មកសារជាថ្មីឡើងវិញ ។

តារារូបនេះបានអះអាងថា ការវះកាត់ច្រមុះលើកទីមួយរបស់នាងនាពេលនេះ គឺមិនទាន់ទទួលបានជោគជ័យ១០០ភាគរយនៅឡើយទេ ដោយនាងត្រូវរង់ចាំការវះកាត់លើកទី២ទៀត ខណៈពេលដែលការវះកាត់នេះបានជោគជ័យប្រហែល៦០ភាគរយប៉ុណ្ណោះ ។
នាងបញ្ជាក់ថា សម្រាប់ការវះកាត់នេះគឺនៅមានស្នាមនៅឡើយ ដោយការវះកាត់លើកទី២ទើបអាចជោគជ័យ ហើយនេះជាឱកាសមួយដែលនាងរងចាំមកជាយូរហើយ ក្នុងពេលដែលនាងមិនចាំបាច់រស់នៅដោយការពាក់ម៉ាស់ទៀតនោះឡើយ ៕

ចែករំលែកព័តមាននេះ