ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ ជំរុញ​ឱ្យ​គណៈកម្មាធិការ​ជាតិប្រឆាំង​ពលកម្ម​កុមារ​ពង្រឹង​ការ​ផ្សព្វផ្សាយសកម្មភាព​ឱ្យ​ទូលំទូលាយ​ដល់​សាធារណជន

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ពលកម្ម​កុមារ បាន​ណែនាំ​ឱ្យ​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​សកម្មភាព​របស់​គណៈកម្មាធិការ​ជាតិ ប្រឆាំង​ពលកម្ម​កុមារ…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ពលកម្ម​កុមារ បាន​ណែនាំ​ឱ្យ​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​សកម្មភាព​របស់​គណៈកម្មាធិការ​ជាតិ ប្រឆាំង​ពលកម្ម​កុមារ ឱ្យ​ទូលំទូលាយ​ដល់​សាធារណជន​ដើម្បី​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មាធិការ​។ ការ​ជំរុញ​នេះ គឺ​ធ្វើ​ឡើង​ក្នុងអំឡុងពេល​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១​របស់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ពលកម្ម​កុមារ​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ថ្ងៃ​ទី​ ១៨ ខែមីនា ឆ្នាំ​ ២០២៤​ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​ថា​ ការ​ពង្រឹង​ការ​ផ្សព្វផ្សាយ​នឹង​ធ្វើ​ឱ្យ​សាធារណជន បានដឹង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ពលកម្ម​កុមារ ក៏​ដូច​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​លើកកម្ពស់ បញ្ជ្រាប និង​ទប់ស្កាត់ សកម្មភាព​ប្រឆាំង​ពលកម្ម​កុមារ ហើយ​ក៏​នឹង​រួមចំណែក​យ៉ាង​ខ្លាំង​ដល់​កិច្ច​ការពារ​កុមារ​ឱ្យ​កាន់តែ​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ ។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​នៅ​ថ្ងៃទី​ ១៨ ខែមីនា ឆ្នា​ ២០២៤​ នេះ គឺជា​កិច្ចប្រជុំ​លើក​ទី ​១​ របស់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ពលកម្ម​កុមារ​ដែល​មាន​គោលបំណង​បង្ហាញ​ពី​សមាសភាព​នៅ​ក្នុង​សេចក្តីសម្រេច​ស្តី​ពី​ការ​តែងតាំង​សមាសភាព​របស់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ពលកម្ម​កុមារ​ (​គ​.​ព​.​ជ​.)​ ក្នុង​អាណត្តិ​ថ្មី និង​ការ​បង្កើន​កិច្ចការ​សហការ​អន្តរក្រសួង​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ប្រឆាំង​នឹង​ពលកម្ម​កុមារ​គ្រប់​រូបភាព ។ ក្នុង​កិច្ចប្រជុំ​នេះ​ដែរ ក្រោយ​ពី​ការ​ប្រកាស​សមាសភាព​ក្នុង​អាណត្តិ​ថ្មី កិច្ចប្រជុំ​បាន​ពិភាក្សា​យ៉ាង​ផុសផុល​ពី​សំណាក់​ក្រសួង​ពាក់ព័ន្ធ​នានា​ដែល​ជា​អនុប្រធាន និង​ជា​សមាជិក​គណៈកម្មាធិការ​ផង​ដែរ ​។

ទន្ទឹម​នឹង​នេះ ក្រៅពី​ការ​បង្កើន​ការ​ផ្សព្វផ្សាយ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​គណៈកម្មាធិការ ត្រូវ​មាន​ភាព​បុ​រេ​សកម្ម និង​ធ្វើ​សកម្មភាព​ឱ្យ​មាន​ប្រសិទ្ធ​បន្ថែម​ទៀត​ដើម្បី​បង្ហាញ​ពី​វឌ្ឍនភាព និង​ភាព​កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត​ជុំវិញ​ការ​ប្រឆាំង​ពលកម្ម​កុមារ​ ៕ អត្ថបទសហការ