ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យករណី២ផ្សេងគ្នា ក្រោយប្រទះឃើញជនបរទេសម្នាក់ស្លា.ប់តាមផ្លូវ ក្បែរផ្សាររាត្រី

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានករណី​ប្រទះឃើញស.ពបុរសជាជនបរទេស​ម្នាក់​ដេកស្លា.ប់ក្បែរផ្លូវ ដោយគេ

រាជធានីភ្នំពេញ ៖ មានករណី​ប្រទះឃើញស.ពបុរសជាជនបរទេស​ម្នាក់​ដេកស្លាប់ក្បែរផ្លូវ ដោយគេសង្ស័យថា ​ជនរងគ្រោះ​ខ្យល់គដួលស្លា.ប់ និងខ្លះទៀតសង្ស័យថាមានរថយន្តបុក ទើប​បណ្តាល​ឱ្យស្លា.ប់ ​។

ហេតុការណ៍ខាងលើនេះ​បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅតំបន់នោះនាំគ្នារាយការណ៍ជូនសមត្ថកិច្ចកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅលើកំណាត់វិថីព្រះស៊ីសុវត្ថិ ក្បែរផ្សាររាត្រី សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលស្ថិតនៅកន្លែងកើតហេតុបានឱ្យដឹងថា គេតែងឃើញជនរងគ្រោះជា​ជនបរទេស១រូបខាងលើ ដើរឆ្លងកាត់តំបន់ផ្សាររាត្រីជារៀងរាល់ថ្ងៃ និងញឹកញាប់ណាស់ ជាពិសេស​ជនរងគ្រោះ​តែង​ដើរតាមបណ្ដោយវិថីព្រះស៊ីសុវត្ថិនេះឯង។ លុះដល់វេលាយប់កើតហេតុ ស្រាប់តែប្រទះឃើញស.ពបុរសបរទេសខាងលើដេកស្លា.ប់​ក្បែរផ្លូវ ដោយគេសង្ស័យថាគាត់ខ្យល់គដួលស្លា.ប់ និងខ្លះទៀតសង្ស័យថាមានរថយន្តបុ.កស្លា.ប់។

តាមប្រភពពីសន្តិសុខដែលយាមនៅក្បែរនោះបានបន្ថែមទៀតថា គេសង្ស័យរថយន្ត១គ្រឿងមិនចាំម៉ាក បានបើកទៅបុកបុរសបរទេសខាងលើនោះ ព្រោះពេលគេប្រទះឃើញសព ស្រាប់តែឃើញរថយន្តមួយគ្រឿង​បើកចេញទៅបាត់ក្នុងល្បឿនលឿន តែមើលមិនទាន់ថាជារថយន្តម៉ាកអ្វីនោះទេ។

ក្រោយកើតហេតុ ដំណឹងនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញខាងកោសល្យវិច្ឆ័យធ្វើការត្រួតពិនិត្យសពជនបរទេសខាងលើ ដើម្បីស្វែងរកមូលហេតុនៃការស្លាប់ មុនប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ