ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះម៉ូតូជួបគ្រោះអកុសល តាមផ្លូវ២៧១

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ងោក​មួយភាំង ទើប​ជិះ​ម៉ូតូ​ជ្រុល​ទៅ​កៀរ​និង របាំង​ថ្ម​ពុះ​ចែក​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ងោក​មួយភាំង ទើប​ជិះ​ម៉ូតូ​ជ្រុល​ទៅ​កៀរ​និង របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ បណ្ដាល​ឱ្យ​ដួលបោក​ក្បាល​ទៅ​និង​ផ្លូវស្លា.ប់បាត់បង់ជីវិត​មួយ​រំពេច​នៅនឹងកន្លែងកើតហេតុ​តែ​ម្ដង ។

ហេតុការណ៍ខាងលើ​នេះ​ដែរ បានបង្កការភ្ញាក់ផ្អើល​កើត​ឡើង​​កាលពីវេលា​ម៉ោង​៤ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ ខែមិនា ឆ្នាំ​២០២៤ នៅចំណុច​ទល់មុខ​ភ្នំពេញ​ស្ពតក្លឹប ផ្លូវ​២៧១ សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ។

​ជនរងគ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយទេ គ្រាន់តែ​ដឹង​ថា ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម ស៊េរី​ឆ្នាំ​២០១៩ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ កំពង់​ឆ្នាំង 1M4769 តែ​ប៉ុណ្ណោះ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេឃើញ​បុរស​ជាជន​រងគ្រោះ ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុង​ដា​ឌ្រីម ស៊េរី​ឆ្នាំ​២០១៩ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ កំពង់​ឆ្នាំង 1M-4769 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៧១ ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ដោយ​សង្ស័យ​ថា ងងុយ​ដេក​ងោក​មួយ​ភាំង ទើប​ធ្វើ​ឱ្យ​ម៉ូត​ជ្រុល​ទៅ​កៀរ និង​របាំង​ថ្ម ពុះ​ចែក​ទ្រូង​ផ្លូវ បណ្ដាល​ឱ្យ​ដួល​ម៉ូតូ​អូស​ជាច្រើន​ម៉ែត្រ ព្រម​ទាំង​ធ្វើ​ឱ្យ​បុរសជាអ្នកបើកបរម៉ូតូ​បោ.ក​ក្បាល​ផ្កាប់​មុខ​ទៅ​នឹង​ផ្លូវ​ហូរឈា.ម​ស្លា.ប់​មួយ​រំពេច​នៅ​កន្លែង​កើតហេតុ​តែ​ម្ដង​ ​។ ​ក្នុង​ករណី​នេះ​ដែរ ក៏មាន​រថ​យន្ដ​សង្គ្រោះ​របស់​មន្ទីរពេទ្យ បាន​មក​ទីតាំង​កើត​ហេតុ ហើយ​ក៏ពិនិត្យ​ឃើញ​ថា ជនរងគ្រោះ​បាន​ស្លា.ប់បាត់​ទៅ​ហើយ ។

ពាក់ព័ន្ធ​ករណី​នេះ​ដែរ បន្តិច​ក្រោយ​មក ក៏ឃើញ​មាន​វត្ត​មាន​របស់​សមត្ថកិច្ច​មូលដ្ឋាន​បានចុះ​ទៅ​កន្លែង​កើតហេតុ សួរ​នាំ​ពី​ដំណើរ​រឿង និង​ពិនិត្យ​មើល​កាម៉េរ៉ា​សុវត្ថិភាព ឃើញ​ថា ជនរងគ្រោះ​គឺ​ជិះដួល​ដោយ​ខ្លួនឯងប្រាកដមែន ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​រក​សាច់ញាតិ មិន​បាន​ឃើញ សមត្ថកិច្ច​សម្រេច​ឱ្យ​រថយន្ត​ដឹក​យក ស.ពទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ដើម្បី​ប្រកាស​ស្វែង​រក​សាច់ញាតិ ចំណែក​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ