ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឺរ៉ុប​ចង់​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​ផ្អឹប​ទុ​ក​របស់​រុស្ស៊ី​ទិញ​អា.វុធ​ឱ្យ​អ៊ុយ​ក្រែន

1 ខែ មុន

ទីក្រុង​ប៊ែឡាំង៖ ក្រុម​ប្រទេស​គាំទ្រអ៊ុយ​ក្រែន​នឹង​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​​រឹប​អូស​បាន​ពី​​រុស្ស៊ី​ដើម្បី​​​ទិញ​អាវុធ​ឱ្យ​អ៊ុយ​ក្រែន​។ នេះ​ជា​ប្រសាសន៍​អធិការ​បតី​អាល្លឺម៉ង់ លោ​អូឡាហ្វ សូល​ ក្រោយ​កិច្ច​ជំនួប​ពិសេស​ជា​មួយ​លោ​កម៉ា​ក្រុង​ដើម្បី​បង្ហាញ​​ការ​រួម​កម្លាំង​គ្នា​​ឡើង​វិញ​។ លោក​ទាំង​ពីរ​ធ្លាប់​មាន​គោល​ជំហរ​មិន​ស្រប​គ្នា​​បន្ទាប់​ពី​លោក​ម៉ាក្រុង​និយាយ​អំពី​ផែន​ការ​បញ្ជូន​ទ័ព​ទៅ​អ៊ុយ​ក្រែន​​ ហើយ​ត្រូវ​លោក​សូល​ប្រកាស​​បដិសេធ​​។​ ​លោក​សូល, លោក​ម៉ាក្រុង…

ទីក្រុង​ប៊ែឡាំង៖ ក្រុម​ប្រទេស​គាំទ្រអ៊ុយ​ក្រែន​នឹង​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​​រឹប​អូស​បាន​ពី​​រុស្ស៊ី​ដើម្បី​​​ទិញ​អាវុធ​ឱ្យ​អ៊ុយ​ក្រែន​។ នេះ​ជា​ប្រសាសន៍​អធិការ​បតី​អាល្លឺម៉ង់ លោ​អូឡាហ្វ សូល​ ក្រោយ​កិច្ច​ជំនួប​ពិសេស​ជា​មួយ​លោ​កម៉ា​ក្រុង​ដើម្បី​បង្ហាញ​​ការ​រួម​កម្លាំង​គ្នា​​ឡើង​វិញ​។ លោក​ទាំង​ពីរ​ធ្លាប់​មាន​គោល​ជំហរ​មិន​ស្រប​គ្នា​​បន្ទាប់​ពី​លោក​ម៉ាក្រុង​និយាយ​អំពី​ផែន​ការ​បញ្ជូន​ទ័ព​ទៅ​អ៊ុយ​ក្រែន​​ ហើយ​ត្រូវ​លោក​សូល​ប្រកាស​​បដិសេធ​​។​

​លោក​សូល, លោក​ម៉ាក្រុង និង​លោក​ដូណាល់​ ថាស់ (Donal Tusk)​នាយក​រដ្ឋ​មន្ត្រី​ប៉ូឡូញ​​​បញ្ជាក់​ឡើង​វិញ​ថា​ខ្លួន​នៅ​តែ​​ជួយ​អ៊ុយ​ក្រែន, ​ខណៈ​ដែល​​អ៊ុយ​ក្រែន​​ប្រើ​ប្រាស់​គ្រាប់​រំសេវ​យ៉ាង​​សន្សំ​សំចៃ​។ ​ចំណែក​រុស្ស៊ី​​ដឹង​ចំណុច​ខ្សោយ​នេះ​វាយ​ប្រហារ​ឥត​បន្ធូរ​ដៃ​។ សំណើ​​របស់​លោក​បៃដឹន​ដើម្បី​​​ជួយ​​អ៊ុយ​ក្រែន​ត្រូវ​នៅ​ទើរ​​​ត្រឹម​សភា។​ រីឯ​​លោ​កបៃដឹន​ក៏​ខ្វាយ​ខ្វល់​ខ្លាំង​ចំពោះ​បញ្ហា​អ៊ីស្រាអែល​ជាង​បញ្ហា​អ៊ុយ​ក្រែន​ទៅ​ទៀត​។​ ម៉្លោះ​ហើយ ​មាន​តែ​សហ​ភាព​អឺរ៉ុប​នេះ​ហើយ​ជា​អ្នក​ជំហរ​​ជួយ​​​​អ៊ុយ​ក្រែន​​។

លោក​សូល​ថ្លែង​ថា​ថ្នាក់​ដឹក​នាំ​​ដែល​ប្រជុំ​គ្នា​នៅ​ប៊ែឡាំង​ឯក​ភាព​គ្នា​ថា​ត្រូវ​តែ​ទិញ​អាវុធ​ឱ្យ​​អ៊ុយ​ក្រែន​​ថែម​ទៀត​ និង​ពន្លឿន​ការផលិត​គ្រឿង​បរិក្ខារ​យោធា​។ ពេល​ខ្លះ​​អាច​ដំឡើង​រោង​ចក្រ​នៅ​អ៊ុយ​ក្រែន​តែម្ដង​។ លោក​ថា​យើង​នឹង​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​រុស្ស៊ី​ដែល​ផ្អឹប​ទុក​​ដើម្បី​ទិញ​អាវុធ​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​​​គណៈ​កម្ម​ការ​អឺរ៉ុប​ស្នើ​ឱ្យ​អឺរ៉ុប​ពិចារ​ណា​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​ទាំង​នោះ​។ ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ គេ​រំពឹ​ង​ថា​គណៈ​កម្ម​ការ​អឺរ៉ុប​នឹង​រៀប​ចំ​សំណើ​ជា​លាយ​លក្ខណ៍​អក្សរ​តែ​ម្ដង​។​

ប្រទេស​សមាជិក​អឺរ៉ុប​ខ្លះ​ដូច​ជា​ហុង​គ្រី​ហាក់​ដូច​ជា​មិន​ទាន់​ឯក​ភាព​នឹង​គំនិត​នេះ​នៅ​ឡើយ​ទេ​។ នេះ​បើ​យោង​តាម​ក្រុ​ម​អ្នក​ការ​ទូត​​​នៅ​ទី​ក្រុង​ប្រ៊ុច​សែល​​​។ ប៉ុន្តែ​លោក​សូល​​មាន​ទំនុក​ចិត្ត​ថា​សមាជិក​សហ​ភាព​អឺរ៉ុប​នឹង​បោះ​ឆ្នោត​គាំទ្រ​សំណើ​នេះ​។


ការ​ខ្វែង​ទស្សនៈ​រវាង​លោ​កសូល និង​លោក​ម៉ាក្រុង
កិច្ច​ជំនួប​ត្រី​ភាគី​រវាង​ថ្នាក់​ដឹក​នាំ​អាល្លឺម៉ង បារាំង និង​ប៉ូឡូញ​នៅ​ទី​ក្រុង​ប៊ែឡាំង​​ធ្វើ​ឡើង​​បន្ទាប់​ពី​មាន​ការ​ខ្វែង​ទស្សនៈ​គ្នា​អស់​ជា​ច្រើន​សប្ដាហ៍​​។ ជា​ពិសេស ខ្វែង​គ្នា​រវាង​លោក​ម៉ាក្រុង និង​លោក​សូល​ក្នុង​នាម​ជា​មេ​ដឹក​នាំ​ប្រទេស​ជំហរ​ធំ​ជាង​គេ​របស់​សហ​ភាព​អឺរ៉ុប​។ បញ្ហា​នេះ​មិន​សាមញ្ញ​ពេក​ទេ​មែន​ទែន​ទៅ​ ព្រោះធ្វើ​ឱ្យ​កក្រើក​​រដ្ឋាភិបាល​ទី​ក្រុង​កៀវ និង​​ទ្វីប​អឺរ៉ុប​ទាំង​មូល​​។

កិច្ច​ប្រជុំ​កំពូល​នៅ​ទី​ក្រុង​ប៉ារីស​​កាល​ពី​ខែ​កុម្ភៈ​មាន​គោល​ដៅពន្លឿន​ការ​ផ្ដល់​ជំនួយ​សម្រាប់​អ៊ុយ​ក្រែន​ដើម្បី​​តស៊ូ​នៅ​ក្នុង​​សង្គ្រាម​​។ កាល​នោះ លោក​ម៉ាក្រុង​បាន​ដាក់​ចេញ​គ្រប់​លទ្ធ​ភាព​ដែល​មាន​នៅ​ក្នុង​ដៃ​ដើម្បី​កុំ​ឱ្យ​រុស្ស៊ី​មាន​ជោគ​ជ័យ​នៅ​ក្នុង​សង្គ្រាម​។ លោក​ថែម​ទាំង​មាន​គម្រោង​បញ្ជូន​កង​ទ័ព​ជើង​គោក​ទៅ​អ៊ុយ​ក្រែន​ថែម​ទៀត​នា​ពេល​អនា​គត​។ ចំណុច​នេះ​​ហើយ​ដែល​ធ្វើ​ឱ្យ​​​លោក​សូល​ចេញមក​បដិសេធ​។ លោក​ថា​តាំង​ពី​ដំបូង​ដៃ ក្រុម​សម្ព័ន្ធ​មិត្ត​បាន​ឯក​ភាព​គ្នា​ថា​មិនធ្វើ​បែប​នេះ​ទេ​។​

ទី​ប្រឹក្សា​លោក​ហ្សេឡិន​ស្គី​ថ្លែង​ថា​ការ​ដែល​អឺរ៉ុប​នៅ​រសេម​រសាម និង​មិន​សូវ​សហ​ការ​គ្នា​បាន​ល្អ​នេះ​ជា​ផល​វិបាក​ដ៏​ធ្ងន់​ធ្ងរ​ (សម្រាប់​អ៊ុយ​ក្រែន)។ ទី​ប្រឹក្សា​រូប​នេះ​ថ្លែង​ថា​រុស្ស៊ី​កំពុង​បាន​ដៃ និង​មាន​ជំនឿ​ថា​ខ្លួន​អាច​នឹង​ចាត់​ការ​អ៊ុយ​ក្រែន​បាន​កាន់​តែ​ងាយ​ស្រួល​។ ​រីឯ​​អ៊ុយ​ក្រែន​សព្វ​ថ្ងៃ​នេះ​​ខ្វះ​​ខាត​សព្វ​គ្រប់​។ ជា​ពិសេស​​គ្រាប់​រំសេវ​។ ទឹក​ដី​មួយ​ចំនួន​ដែល​អ៊ុយ​ក្រែន​ខំ​វាយ​ដណ្ដើម​ពី​រុស្ស៊ី​​ឥឡូវ​នេះ​របូត​ពី​ដៃ​អ៊ុយ​ក្រែនវិញ​​ជា​បណ្ដើរ​ៗ​​​។ ទោះ​ជា​យ៉ាង​ណា​ក្ដី ​នាយក​រដ្ឋ​មន្ត្រី​ប៉ូឡូញ​យល់​ថា​កិច្ច​ជំនួប​លើក​នេះ​អាច​លុប​បំបាត់​រាល់​ពាក្យ​ចចាម​អារ៉ាម​ដែល​មាន​ចេតនា​ទុច្ច​រិត​និយាយ​​បំផ្លើស​ (exaggerate)ថា​អឺរ៉ុប​បែក​បាក់​គ្នា​៕

ប្រភព៖ Reuters
https://www.reuters.com/world/europe/scholz-macron-tusk-seek-bridge-european-divisions-ukraine-2024-03-15/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ