ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ដក​ប្រាក់​នៅ​ម៉ាស៊ីន ATM មិន​ពន្លត់​ម៉ាស៊ីនរថយន្ត ត្រូវ​ជនសង្ស័យ​ម្នាក់ឡើងបើក​យក​ទៅ​បាត់ សមត្ថកិច្ច​តាម​ចាប់​ដល់​ខេត្តកំពង់ស្ពឺ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ បាន​បើករថយន្ត​មួយ​គ្រឿង មក​ដក​ប្រាក់​នៅ​ទូម៉ាស៊ីន​អេ​ធី​អឹ​ម (ATM) មួយ​កន្លែង ដោយ​ចុះ​ពីលើ​រថយន្ត ចូល​ទៅ​បើកប្រាក់ ហើយ​មិន​បាន​ពន្លត់​ម៉ាស៊ីនរថយន្ត…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ បាន​បើករថយន្ត​មួយ​គ្រឿង មក​ដក​ប្រាក់​នៅ​ទូម៉ាស៊ីន​អេ​ធី​អឹ​ម (ATM) មួយ​កន្លែង ដោយ​ចុះ​ពីលើ​រថយន្ត ចូល​ទៅ​បើកប្រាក់ ហើយ​មិន​បាន​ពន្លត់​ម៉ាស៊ីនរថយន្ត ភ្លេចខ្លួន​មួយ​ភ្លែត ក៏​ត្រូវ​ជនសង្ស័យ​ម្នាក់ បាន​ឡើង​រថយន្ត​នោះ បើក​យក​ចេញ​ទៅ​ភ្លាម​ៗ​បាត់​ស្រមោល​តែ​ម្តង ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​០១ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វត្ត​ភ្នំ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ស្វែងរក​រថយន្ត​គាត់​ត្រឡប់​មក​វិញ​។ រថយន្ត​ម៉ាក់ Mazda CX3 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BU-1606 ស៊េរី​ឆ្នាំ​២០២៤ ។

ដោយ​អនុវត្ត​តាម​បញ្ជា​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ម៉ៅ ចាន់​ថុ​ន អធិការរង​ទទួល​ការងារ​នគរបាល​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ធ្វើការ​ស្រាវជ្រាវ ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​លួច​យក​រថយន្ត​ម៉ាក់ Mazda CX3 ១​គ្រឿង​ដូច​ខាងលើ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ផល ណា​ន ភេទ​ប្រុស ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ព្រះ​ខែ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ។

ចំណែកឯ រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ម្ចាស់​រថយន្ត​វិញ តាម​ការ​ស្នើ​សុំ ។ បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ