ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ម៉ាក្រុង​ពន្លះ​ក្រុម​បស្ចិម​ប្រទេ​ស​១​រយ​ៗ​ពូកែ​ធ្វើ​កំសាក​ដាក់​រុស្ស៊ី

1 ខែ មុន

លោក​ម៉ាក្រុង​ពន្លះ​ពួក​បស្ចិម​ប្រទេស​ឡើង​បោរ​មុខ​ដោយ​សារ​ពួកគេ​ខ្លាច​រុស្ស៊ី​ជ្រុល​ពេក​។ គ្រាន់​តែ​វិមាន​ក្រឹម​ឡាំង​ស្រែក​កម្លា​ៗ​មួយ​ម៉ាត់​ពីរ​ម៉ាត់​ ឯង​រត់​បាត​ជើង​ស​ព្រាត​។ កាល​ពី​ខែ​កុម្ភៈ​ ម៉ូស្គូ​ព្រមាន​ផ្ទុះ​សង្គ្រាម​ជា​មួយ​ណាតូ​បើ​ហ៊ាន​បញ្ជូន​ទ័ព​ទៅ​អ៊ុយ​ក្រែន​។ ស្រាប់​តែ​អាមេរិក និង​ប្រទេស​អឺរ៉ុប​ខ្លះ​ចេញ​មក​ប្រកែក​ឡើង​ញ័រ​មាត់​ថា​ខ្លួន​គ្មាន​គម្រោង​ធ្វើ​បែប​នេះ​ទេ​។​ ទី​ក្រុង​ប៉ារីស៖ ​​ប្រធានា​ធិបតី​បារាំង លោក​ម៉ាក្រុង​…

លោក​ម៉ាក្រុង​ពន្លះ​ពួក​បស្ចិម​ប្រទេស​ឡើង​បោរ​មុខ​ដោយ​សារ​ពួកគេ​ខ្លាច​រុស្ស៊ី​ជ្រុល​ពេក​។ គ្រាន់​តែ​វិមាន​ក្រឹម​ឡាំង​ស្រែក​កម្លា​ៗ​មួយ​ម៉ាត់​ពីរ​ម៉ាត់​ ឯង​រត់​បាត​ជើង​ស​ព្រាត​។ កាល​ពី​ខែ​កុម្ភៈ​ ម៉ូស្គូ​ព្រមាន​ផ្ទុះ​សង្គ្រាម​ជា​មួយ​ណាតូ​បើ​ហ៊ាន​បញ្ជូន​ទ័ព​ទៅ​អ៊ុយ​ក្រែន​។ ស្រាប់​តែ​អាមេរិក និង​ប្រទេស​អឺរ៉ុប​ខ្លះ​ចេញ​មក​ប្រកែក​ឡើង​ញ័រ​មាត់​ថា​ខ្លួន​គ្មាន​គម្រោង​ធ្វើ​បែប​នេះ​ទេ​។​


ទី​ក្រុង​ប៉ារីស៖ ​​ប្រធានា​ធិបតី​បារាំង លោក​ម៉ាក្រុង​ ព្រមាន​ក្រុម​លោក​ខាង​លិច​ថា​បើ​ពួក​គេ​នៅ​តែ​បង្ហាញ​​​ភាព​កម្សោយ​របស់​ខ្លួន​ឱ្យ​រដ្ឋាភិបាល​ទី​ក្រុង​ម៉ូស្គូ​បាន​ឃើញ​​​​គឺ​ចប់​ហើយ​។ ជោគ​វាសនា​អនាគត​របស់​អ៊ុយ​ក្រែន និង​លោក​ខាង​លិច​មិន​ដឹង​ទៅ​ជា​យ៉ាង​ណា​​​ទេ​។ គ្រាន់​តែ​លោក​និយាយ​ថា​អាច​នឹង​បញ្ជូន​ទ័ព​ទៅ​អ៊ុយ​ក្រែន​​ ហើយ​​ក្រោយ​មក​ ម៉ូស្គូ​ព្រមាន​ផ្ទុះ​សង្គ្រាម​ជា​មួយ​ណាតូ ស្រាប់​តែ​បស្ចិម​ប្រទេស​​នាំ​គ្នា​ក្រាប​អស់​រលីង។​ ទាំង​អាមេរិក, អាល្លឺម៉ង់ និង​ប្រទេស​ដទៃ​ទៀត​ចេញ​មកបញ្ជាក់​ថា​​​​ខ្លួន​គ្មាន​គម្រោង​បញ្ជូន​ទ័ព​ទៅ​អ៊ុយ​ក្រែន​ទេ​។

លោក​ម៉ាក្រុង​បង្ហាញ​ចរិត​មិន​ចាញ់​ច្រាប​រុស្ស៊ី​ទេ​។ លោក​ប្រើ​សម្ដី​ធ្ងន់​នៅ​ថ្ងៃ​នេះ​ថា​រឿង​បញ្ជូន​ទ័ព​ទៅ​អ៊ុយ​ក្រែន​​លោក​មិន​ដក​ថយ​ជា​ដាច់​ខាត​​ ទោះ​បី​អស់​ប៉ុន្មាន​ក៏​អស់​ទៅ​។ គ្រាន់​តែ​ថា​សម្រាប់​ពេល​នេះ លោក​គ្មាន​ការ​ចាំ​បាច់​ដែល​ត្រូវ​បញ្ជូន​ទ័ព​ទៅ​ទេ​។ នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ទូរ​ទស្សន៍​​បារាំង​ លោក​ម៉ាក្រុង​ត្រូវ​គេ​សួរ​​ថា​តើ​លោក​មាន​គម្រោង​បញ្ជូន​ទ័ព​ទៅ​អ៊ុយ​ក្រែន​ទេ? លោក​ម៉ាក្រុង​ឆ្លើយ​ថា​សម្រាប់​ពេល​នេះ​យើង​មិន​ទាន់​ឈាន​ដល់​ថ្នាក់​ហ្នឹង​ទេ​។ ប៉ុន្តែ​ទៅ​ថ្ងៃ​មុខ​អា​ច​។​

លោក​ម៉ា​ក្រុង​ក្រៅ​ជា​​​ប្រធានា​ធិបតី​បារាំង លោក​ក៏​​​​ជា​អគ្គ​បញ្ជា​ការ​កង​ទ័ព​ផង​ដែរ​។ លោក​មិន​បាន​បញ្ជាក់​​ថា​ពេល​ណា​ទើប​រដ្ឋាភិបាល​បារាំង​បញ្ជូន​ទ័ព​ទៅ​អ៊ុយ​ក្រែន​ទេ​។ លោក​ថា​រឿង​បញ្ជូន​ទ័ព​ ឬ​មិន​បញ្ជូន​ចាំ​មើល​ជំហរ​របស់​ទី​ក្រុង​ម៉ូស្គូ​សិន​។ ​ប្រទេស​បារាំង​នឹង​មិន​បើក​ការ​វាយ​ប្រហារ​ចេញ​ពី​ទឹក​ដី​អ៊ុយ​ក្រែន​ចូល​ទឹក​ដី​រុស្ស៊ី​ទេ​។​ ប៉ុន្តែ​​លោក​បញ្ជាក់​ថា​យើ​ងមិន​ត្រូវ​បង្ហាញ​ភាព​កម្សោយ ឬ​កំសាក​ញី​របស់​យើង​​ទាល់​តែ​សោះ​ បើ​យើង​ពិត​ជា​ចង់​ឃើញ​ប្រទេស​អ៊ុយ​ក្រែន​​មាន​​សន្តិ​ភាព​។​​

លោក​ម៉ាក្រុង​ចាត់​ទុក​សង្គ្រាម​រវាង​រុស្ស៊ី​ និង​អ៊ុយ​ក្រែន​ជា​សង្គ្រាម​កំណត់​ជោគ​វាសនា​អនា​គត​នៃ​ភាព​រស់​រាន​មាន​ជីវិត​របស់​ប្រទេស​បារាំង និង​ទ្វីប​អឺរ៉ុប​។​ លោក​ចង់​មាន​ន័យ​ថា​សង្គ្រាម​នេះ​មិន​អាច​លេង​សើច និង​មើល​ស្រាល​បាន​ទេ​។ ស្រួល​មិនស្រួល​ ទ្វីប​អឺរ៉ុប​អាច​នឹង​រលាយ​បាត់​រូប​ពី​លើ​ផែន​ទី​ពិភព​លោក​ (Russia-Ukraine war as “existential” to France and Europe)​។

ឧប​មា​ថា​ទៅ​ថ្ងៃមុខ សង្គ្រាម​នេះ​រីក​រាល​ដាល​ទៅ​ទ្វីប​អឺរ៉ុប​ លោក​ម៉ាក្រុង​យល់​ថា​រុស្ស៊ី​ជា​អ្នក​ជ្រើស​រើស​ផ្លូវ​នេះ ហើយ​រុស្ស៊ី​ត្រូវ​តែ​ទទួល​ខុស​ត្រូវទាំង​ស្រុង​។ ប៉ុន្តែ​នៅ​ពេល​សង្គ្រាម​មិន​ទាន់​ផ្ទុះ​ឡើង​ផង​ យើង​បង្ហាញ​ចរិត​កំសាក​ញី​បាត់​ទៅ​ហើយ​​។ លោក​យល់​ថា​ធ្វើ​បែប​នេះ​មាន​ន័យ​​ស្មើ​នឹង​ចុះ​ចាញ់​​​​មុន​ពេល​ប្រយុទ្ធ​។ ​លោក​នឹង​មិន​ដើរ​តាម​សេណារីយោ​នេះ​ជា​ដាច់​ខាត​។​

សូម​រំលឹក​ថា​កាល​ពី​ខែ​កុម្ភៈ លោក​ម៉ាក្រុង​ហាក់​ដូច​ជា​នៅ​តែ​ម្នាក់​ឯង​នៅ​ពេល​អាមេរិក និង​ពួក​អឺរ៉ុប​​ចេញ​មក​ប្រកែក​ព្រម​ៗ​គ្នា​​ថា​ខ្លួន​គ្មាន​គម្រោង​បញ្ជូន​ទ័ព​ទៅ​អ៊ុយ​ក្រែន​។ កាល​នោះ រុស្ស៊ី​ប្រើ​ពាក្យ​សម្ដី​ផ្លែ​ផ្កា និង​លែប​ខាយ​ថា​កុំ​បញ្ជូន​ទ័ព​ទៅ​អ៊ុយ​ក្រែន​ប្រយ័ត្ន​មាន​ជោគ​វាសនា​ដូច​អធិរាជ​ណាប៉ូឡេអុង​កាល​ពី​ឆ្នាំ​១៨០០​ប្លាយ។ គាត់​​នាំ​ទ័ព​ជាង​កន្លះ​លាន​នាក់​ទៅ​ស្លាប់​គរ​ជើង​គ្នា​នៅ​លើ​ទឹក​ដី​រុស្ស៊ី រក​តែ​សព​ទាហាន​យក​មក​ធ្វើ​បុណ្យ​ឱ្យ​បាន​ត្រឹម​ត្រូវ​មិន​បាន​ផង​។​

កាល​នោះ អធិការ​បតី​អាល្លឺម៉ង់​ លោក​អូឡាហ្វ សូល​ ហាក់​ដូច​ជា​មាន​​គោល​ជំហរ​ផ្ទុយ​ពី​លោក​ម៉ាក្រុង​។ លោក​សូល​ថា​ពួក​សម្ព័ន្ធ​មិត្ត​បាន​ឯក​ភាព​​តាំង​ពី​ដំបូង​ដៃ​ថា​មិន​បញ្ជូន​ទ័ព​ជើង​គោក​ទៅ​អ៊ុយ​ក្រែន។ ​កាល​ពី​ថ្ងៃ​ពុធសប្ដាហ៍​នេះ​ ​លោក​សូល​បញ្ជាក់​ថា​គ្មាន​ការ​ប្រេះ​ឆា​គ្នា​រវាង​បារាំង និង​អាល្លឺម៉ង់​ទេ​។​ បារាំង​ និង​អាល្លឺម៉ង់​ជា​សសរ​ស្ដម្ភ​ធំ​ជាង​គេ​ និង​ជា​អ្នក​ជំហរ​ធំ​ជាង​គេនៅ​​​សហ​ភាព​អឺរ៉ុប​។ លោក​ម៉ាក្រុង​ចង់​ធ្វើ​យ៉ាង​ណា​ធានា​ថា​​​រុស្ស៊ី​មិន​អាច​មាន​ជ័យ​ជម្នះ​ជា​ដាច់​ខាត​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​​៕

ប្រភព៖ Associated Press
https://apnews.com/article/france-macron-ukraine-troops-caa788d2455dafb06dd87f79c4afe06f

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ