ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សាយ​ផ្ទាល់​លក់​សំណាក​សត្វព្រៃ តាម​ហ្វេ​ស​ប៊ុ​ក សមត្ថកិច្ច​ចម្រុះ​ចុះ​ចាប់​ដល់​ផ្ទះ ក្នុង​ក្រុង​ស្ទឹង​ត្រែង

1 ខែ មុន

ខេត្តស្ទឹងត្រែង ៖ កម្លាំង​អន្តរាគមន៍​បង្ក្រាប​បទល្មើស​សត្វព្រៃ នៃ​រដ្ឋបាល​ព្រៃឈើ​កណ្ដាល នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៤​នេះ បាន​សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង និង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង…

ខេត្តស្ទឹងត្រែង ៖ កម្លាំង​អន្តរាគមន៍​បង្ក្រាប​បទល្មើស​សត្វព្រៃ នៃ​រដ្ឋបាល​ព្រៃឈើ​កណ្ដាល នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៤​នេះ បាន​សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង និង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ធ្វើការ​ឆែកឆេរ​លំនៅ​ឋាន​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​រា​ជានុ​កូ​ល​២ សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ។

ប្រភព​ព័ត៌មាន បានអោយ​ដឹង​ថា ការ​ចុះ​ឆែកឆេរ​លំនៅ​ឋាន​ខាងលើ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ម្ចាស់​លំនៅ​ឋាន​រូប​នោះ ឡាយ​ផ្ទាល់បង្ហោះ​លក់​សំណាកសត្វព្រៃ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ក្រោយ​ការ​តាមដាន​អង្កេត​ស្រាវជ្រាវ ទើប​កម្លាំង​អន្តរាគមន៍​បង្ក្រាប​បទល្មើស​សត្វព្រៃ នៃ​រដ្ឋបាល​ព្រៃឈើ​កណ្ដាល ដោយ​រួម​សហការ​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​ខេត្ត រួម​នឹង​កម្លាំង​អាវុធហត្ថ ចុះ​ដល់ទី​តាំង​និង​ឆែកឆេរ​រក​ឃើញ​សំណាក់​សត្វព្រៃ ជា​ច្រើន ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច ចុះ​ដល់​លំនៅ​ឋាន​ខាងលើ បាន​ជម្រាប​ម្ចាស់​លំនៅ​ឋាន​ឈ្មោះ អូន រស្មី ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ ដោយ​មានការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា ដើម្បី​ធ្វើការ​ឆែកឆេរ រុករក​វត្ថុ​តាង​បទល្មើស​សត្វព្រៃ មន្ត្រី​ជំនាញ​បាន​ឲ្យ​ម្ចាស់ផ្ទះ​ជូន​ទៅ​ធ្វើការ​ឆែក​ទីតាំង​គ្រប់​ទីកន្លែង ក្នុង​និង​ក្រៅ​បរិវេណ ក៏​បាន​ប្រទះ​ឃើញ និង​ដកហូត​បណ្ដោះអាសន្ន សត្វព្រៃ និង​សំណាក់​សត្វ រួម​មាន ៖
១. កន្ទុយក្ងោក ០១​កន្ទុយ
២. ក្រ​ពោះ​ប្រ​ម៉ា​ក្រៀម ០៥​ក្រពះ
៣. ស្នែង​ឈ្លូស ជាប់​ឆ្អឹង​ក្បាល ១០​ស្នែង
៤. ស្នែង​ប្រើស ០៦​ដុំ
៥. ច​ង្គូ​ម​ជ្រូកព្រៃ​(​ចែ​) ៣៦​ចង្កូម
៦. ក្រចក​ខ្លាឃ្មុំ ០៤​ក្រចក
៧. ធ្មេញ​ជ្រូកព្រៃ ៣៨​ឆ្មេ​ញ
៨. ស្វា​ក្រេស​ញី​០២​ក្បាល (​ញី​ទាំ​ពីរ​) ។

ម្ចាស់​លំនៅ​ឋាន ក្រោយ​ពី​ការ​ទទួល​ពិន័យ​តាម​ច្បាប់រដ្ឋបាល​ព្រៃឈើ​រួច​មក ព្រះរាជអាជ្ញា ក៏​សម្រេច​អោយ​ត្រឡប់​ទៅ​វិញ ចំណែក សត្វ​ស្វា​ក្រេស​ញី​២​ក្បាល ត្រូវ​នាំ​ទៅ​សង្គ្រោះ នៅ​នៅ​កន្លែង​មាន​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ