ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីស្អាតចាយរាង៖ ប្រឹងហាត់យករាងស្អាតនិងបង្អួតតាមបណ្តាញសង្គម

1 ខែ មុន
  • ភ្នំពេញ

និន្នាការ​ថ្មី គឺ​ស្ត្រី​ចូល​ក្លឹ​ប​ហាត់ប្រាណ​ច្រើន​ជាង​បុរស ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​រាង​ស្អាត តាម​រយៈ វិធី​ធ្វើ​លំ​ហាត់ប្រាណ​នានា ដែល​អាច​ធ្វើ​ចង្កេះ​តូច ត្រគាក​ធំ ដើមទ្រូង​ពើង ដែល​ជាក្តី​ប្រាថ្នា សម្រាប់​នារី​មួយ​ចំនួន…

និន្នាការ​ថ្មី គឺ​ស្ត្រី​ចូល​ក្លឹ​ប​ហាត់ប្រាណ​ច្រើន​ជាង​បុរស ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​រាង​ស្អាត តាម​រយៈ វិធី​ធ្វើ​លំ​ហាត់ប្រាណ​នានា ដែល​អាច​ធ្វើ​ចង្កេះ​តូច ត្រគាក​ធំ ដើមទ្រូង​ពើង ដែល​ជាក្តី​ប្រាថ្នា សម្រាប់​នារី​មួយ​ចំនួន ដែល​ចង់បាន​រាង​កាយ​ស្រ​លូន​នោះ​។

ស្ត្រី​ខ្លះ​ក៏​មាន​មោទនភាព​បង្ហោះ​រូប​ហាត់ប្រាណ ​និង​រាង​ស្រ​លូន​របស់​ខ្លួន​ដើម្បី​បង្ហាញ​មិត្តភក្តិ នៅ​ក្នុង​បណ្តាញ​សង្គម​ផង​ដែរ​។ នារី​ចួ​ល​ក្លឹ​ប​ហាត់ប្រាណ​ច្រើន​ជាង​បុរស មិនមែន​មាន​ន័យ​ថា​ បុរស​មិន​ហាត់ប្រាណ​នោះ​ឡើយ​ ។ ត្រឹម​ថែរក្សា​សុខភាព​បុរស​មាន​វិធី​ហាត់ប្រាណ​ជា​ច្រើន​ដោយ​មិន បាច់​ចូល​ក្លឹ​ប ដូច​ជា​ជិះ​កង់ ដើរវាយ​សី លេង​ប៉េង​ប៉ុង ជាដើម ។ ប៉ុន្តែ​ដើម្បី​បាន​រាង​ស្អាត ដែល​ជា​ក្តី​ប្រាថ្នា​របស់​នារី​មួយចំនួន​នោះ គេ​មិន​អាច​ដើរ ឬ​លេង​កីឡា​បែប​ស្រាល​ៗ ទទួល​បាន​ផល​បែប​នោះ​ឡើយ​។

ដើម្បី​បាន​រាង​ស្អាត គេ​មាន​ក្បូន​ខ្នាត​ហាត់ប្រាណ​។ ហាត់​ដើម្បី​ស្រកសាច់​កន្លែង​នេះ គេ​ត្រូវធ្វើ​បែប​នេះ ហាត់​ដើម្បី​ឡើងសាច់​នៅ​កន្លែង​នោះ គឺ​គេ​ត្រូវ​បែប​នោះ​ជាដើម​។ ការ​ចង់បាន រាង​ស្អាត​តម្រូវ​ឱ្យ​មានការ​ព្យាយាម ហាត់ប្រាណ​តាម​ក្បួន មាន​គ្រូបង្វឹក​ត្រឹមត្រូវ ហាត់​ទៀង ទាត់ រួម​ទាំង​ការ​តម​អាហារ ឬ​មាន​ក្រិត​ក្រម​លើ​ការ​ហូប​ចុក​។

ដើម្បី​ទទួល​បាន​រាង​កាយ​សមសួន​ដែល​ជាទី​គយគន់​របស់​អ្នកផង​នោះ គេ​ត្រូវ ចំណាយ ពេល​ជា​ច្រើន​ខែ ជា​ច្រើន​ថ្ងៃ​នៅ​ក្នុង​ការ​ហាត់ប្រាណ​។ ដូច្នេះ​គេ​សង្កេត​ឃើញ​ថា នារី​ដែល ស្រឡាញ់​សុខ ភាព​និង​រាង​កាយ​ស្អាត ចេញចូល​ក្លឹ​ប​ហាត់ប្រាណ​ច្រើន​ជាង​បុរស​។ លើកលែងតែ​អ្នក​ស្រឡាញ់​សាចដុំ​ធំ​ៗ រាង​កាយ​មាំមួន​នោះ​ទេ ដែល​ពួក​គាត់​ក៏​ចេញ ចូល​ក្លឹ​ប​ហាត់ប្រាណ​ញឹកញាប់​ដែរ​។

ទាំង​បុរស​ស្រឡាញ់​សាច់ដុំ​ និង​នារី​ស្រឡាញ់​រាង​ស្អាត ពួក​គាត់ ត្រូវធ្វើ​លំ​ហាត់ប្រាណ ធ្ងន់​ៗ​ក្នុង​មួយ​ថ្ងៃ​ៗ​។ ពោល​ពួក​គាត់​ចំណាយពេល​ច្រើន​ម៉ោង​នៅ​ក្នុង ក្លឹ​ប​ហាត់ប្រាណ ក្នុង​មួយ​ថ្ងៃ​ៗ ដើម្បី​រាង​កាយ​ស្អាត ស្រស់​សោភា សុខភាព​បរិបូណ៌​។


នារី​ដែល​ទទួល​បាន​ផល​ពី​ការ​ហាត់ប្រាណ មិន​កំណាញ់​នៅ​ក្នុង​ការ​ចែកចាយ​រូបភាព រូបរាង​ដ៏​ស្រលួន​របស់​ខ្លួន​នៅ​លើ​បណ្តាញ​សង្គម​នោះ​ទេ​។ មិន​ថា នៅ​លើ Facebook មិន​ថា TikTok នារី ដែល​មាន​រាង​កាយ​សមសួន​ជា​ច្រើន បាន​ចែករំលែក ពី សកម្មភាព ហាត់ប្រាណ ឬ​ការ​ដើរ​បង្អួតរាង​របស់​ខ្លួន ឱ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​មើល​។

​ទូទៅ​នារី​ស្អាត​ៗ នៅ​លើ​បណ្តាញ​មាន​មិត្ត​ភ័ក្តិ​ច្រើន មាន​អ្នក​ចូល​ចិត្ត អ្នក​តាមដាន​ក្នុង បណ្តាញ​សង្គម​ច្រើន​។ ពេល​ខ្លះ​នារី​ស្រស់​សោភា​អាច​ប្រើប្រាស់​សម្រស់​ដ៏​ទាក់ទាញ​របស់​ខ្លួន ដើម្បី​ប្រកប​អាជីវកម្ម​ជំនួញ​អន​ឡាញ​ផង​ដែរ​។ ត្បិត​អី​ការ​លក់ដូរ ប្រកប​អាជីវកម្ម នៅ​លើ ប្រព័ន្ធ​អន​ឡាញ បាន​ផល​គឺ​ការ​ទាក់ទាញ​មាន​គេ​ចូល​ចិត្ត​មើល ចូល​ចិត្ត​តាមដាន ខ្លួន​នេះឯង​៕ ដោយ៖ សា រ៉ាន់

អត្ថបទសរសេរ ដោយ