ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាកំប្លែងនាយ«ទីកូ»​ជួបទុក្ខធ្ងន់​បាត់បង់ឪពុក​​នៅ​ថ្ងៃនេះ​

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សូមចូលរួមសោកស្ដាយ សម្រាប់ការបាត់បង់មនុស្សជាទីស្រឡាញ់។ នាយទីកូ ឬយាយកូ តារាកំប្លែងមួយដួងដែលកំពុងមានប្រជាប្រិយភាពខ្ពស់បានជួបទុក្ខធំ ក្រោយអ្នកមានគុណបានលាចាកលោកទៅ គ្មានថ្ងៃត្រឡប់ត្រឹមមួយប៉ប្រិចភ្នែក ។…

រាជធានីភ្នំពេញ ៖ សូមចូលរួមសោកស្ដាយ សម្រាប់ការបាត់បង់មនុស្សជាទីស្រឡាញ់។ នាយទីកូ ឬយាយកូ តារាកំប្លែងមួយដួងដែលកំពុងមានប្រជាប្រិយភាពខ្ពស់បានជួបទុក្ខធំ ក្រោយអ្នកមានគុណបានលាចាកលោកទៅ គ្មានថ្ងៃត្រឡប់ត្រឹមមួយប៉ប្រិចភ្នែក ។

តារាកំប្លែងនាយទីកូ ដែលប្រិយមិត្តអ្នកគាំទ្រអាចនឹងស្គាល់ច្បាស់ក្នុងតួអង្គ «យាយកូ» ដែលតែងតែធ្វើឱ្យបងប្អូនទទួលបានសំណើចសើចក្អាកក្អាយនោះ កន្លងមក បានជួបបញ្ហាឥតល្ហែ ស្រាប់តែពេលនេះ តារាកំប្លែងរូបនេះជួបទុក្ខផ្ទួនៗ ព្រោះត្រូវបាត់បង់លោកឪពុកជាទីស្រឡាញ់។

មុនទទួលបានដំណឹងដ៏សោកសៅនេះ នាយទីកូ ធ្លាប់បានបង្ហាញជូនអ្នកគាំទ្រអំពីបញ្ហាសុខភាពម្តាយឪពុករបស់នាយដែលមានជំងឺ តែនៅតែតស៊ូក្នុងជីវិត ពោលទោះឪពុកម្តាយមានវ័យ​ចំណាស់ក៏ពិតមែន តារាកំប្លែងរូបនេះតែយកចិត្តទុក្ខជាមួយអ្នកមានគុណរបស់ខ្លួន ពេលទំនេរឬសម្រាកពីការថត នាយតែងគេងជិត និងតែធ្វើឱ្យអ្នកមានគុណមានភាពកក់ក្ដៅ ។

យ៉ាណាមិញ សង្ខាមនុស្សពិតជាមិនទៀងឡើយ ជាក់ស្តែង នៅព្រឹកនេះ ម៉ោង៦ ថ្ងៃទី២៩ ខែកុម្ភៈ ស្រាប់តែឪពុកនាយទីកូបានឃ្លាតឆ្ងាយគ្មានថ្ងៃវិលវិញ ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ ។ ដូច្នេះ ដំណឹងនេះសូមចូលរួមសោកស្ដាយចំពោះតារាកំប្លែងរូបនេះ ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ ខណៈខ្លួនទើបតែធូរធារ ឪពុកនាយក៏លាចាកលោកនោះ ដូច្នេះចំពោះការបាត់បង់នេះ នាយបានសម្តែងកាយសោកស្ដាយក្នុងបណ្តាញសង្គមដោយបានលើកឡើងថា «ចាប់ពីពេលនេះតទៅ កូនលែងមានប៉ាហៅដូចគេហើយ» ។ តាមរយៈសំណេរយ៉ាងខ្លីនេះ ធ្វើឱ្យមហាជន អ្នកសិល្បៈបានសម្ដែងការសោកស្ដាយចំពោះនាយ ដែលបានបាត់បង់ឪពុកនាយជាទីស្រឡាញ់នោះ។

តាមរយៈបទសម្ភាសជាមួយកម្មវិធី 60Buzz នៃសារព័ត៌មានកោះសន្តិភាព លោក ខុម សុខាក់ ហៅនាយទីកូ ឱ្យដឹងថា ឪពុកនាយជាអតីតនគរបាលកាលពីកន្លងទៅ ដោយនាពេលបច្ចុប្បន្ន លោកមានជំងឺប្រចាំកាយ ជំងឺស្លាប់មួយចំហៀងខ្លួន និងលើសឈាម ។

កាលពីម្សិលមិញ នាយថា លោកឪពុកមិនបានពិសាអ្វីច្រើនទេ ពោលបាយមិននឹកទឹកមិនស្រេក ដូច្នេះធ្វើឱ្យលោកគ្មានកម្លាំងកំហែងក៏ដូចជារោគជំងឺយារយីផងនោះ លុះមកដល់ព្រឹកនេះ ម៉ោង៦ព្រឹក លោកបានអនិច្ចកម្មក្នុងជន្មាយុ៧០ឆ្នាំ ហើយជំងឺដែលមានខ្លួនលោកនោះ គឺ៧ឆ្នាំហើយដែលបានទ្រាំទ្រមក ។

នាយទីកូបន្តថា ចំពោះការបាត់បង់នេះ លោកពិតជាមានការសោកស្ដាយជាខ្លាំង ព្រោះលោកបានបាត់បង់ប៉ាលោកជារៀងរហូត ព្រោះធ្លាប់តែមានប៉ាថ្នាក់ថ្នមពីតូច ប៉ាជាម្លប់ដល់កូនៗ ពេលនេះប៉ាបានឃ្លាតឆ្ងាយ នរណាមិនស្ដាយបាត់មនុស្សខ្លះស្រឡាញ់នោះ ទោះឪពុកមិនជួយអ្វីដល់កូនៗក៏ដោយ តែនាយរីករាយ ពេលនាយមកពីសម្ដែងវិញបានឃើញឪពុក និងមើលថែឪពុកដែលជាព្រះរស់នោះ។

ជីវិតមនុស្សជាអនត្តា គ្មានអ្វីទៀតទាត់នោះឡើយ កើតឡើងហើយ មានរូបមានទុក្ខជារឿងធម្មតា កើត ចាស់ ឈឺ ស្លាប់ គ្មាននរណាអាចគេចបាន ពីកងរង្វង់នៃទុក្ខ ដែលមនុស្សលោកតែជួប។
គួរបញ្ជាក់ដែរថា តារាកំប្លែងនាយទីកូ ជាតារាកំប្លែងមួយដួងដែលបានជួបរឿងលំបាកច្រើនចំពោះជីវិតលោក មិនថាការសម្ដែង ជីវិតពិត បញ្ហាគ្រោះថ្នាក់កាលពីកន្លងទៅ និងពេលនេះនាយបានបាត់បង់ឪពុកទៀតនោះ ដូច្នេះរឿងជាចូលរួមសោកស្ដាយចំពោះតារាកំប្លែងរូបនេះ៕ ដោយ៖លីហួ គីមឆាយ.

អត្ថបទសរសេរ ដោយ