ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្រិត​បំណុល​កម្ពុជា​ និង​ពិភពលោក​ប្រែប្រួល​ដូច​ម្តេច ?

1 ខែ មុន

បំណុល​ជា​ប្រធានបទ​រសើប ប៉ុន្តែ​យើង​ត្រូវ​តែ​យល់​អោយ​ច្បាស់​អំពី​បំណុល​នេះ​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ពិភពលោក ។ នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិនិត្យ​មើល​ស្ថានភាព​បំណុល​ពិភពលោក ហើយ​បន្តមក​ទៀត គឺ​ស្ថានភាព​បំណុល​ប្រទេស​កម្ពុជា ។ តើ​ស្ថានភាព​បំណុល​ពិភពលោក និង​កម្ពុជា​មាន​កម្រិត​ធ្ងន់ធ្ងរ​កម្រិត​ណា?…

បំណុល​ជា​ប្រធានបទ​រសើប ប៉ុន្តែ​យើង​ត្រូវ​តែ​យល់​អោយ​ច្បាស់​អំពី​បំណុល​នេះ​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ពិភពលោក ។ នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិនិត្យ​មើល​ស្ថានភាព​បំណុល​ពិភពលោក ហើយ​បន្តមក​ទៀត គឺ​ស្ថានភាព​បំណុល​ប្រទេស​កម្ពុជា ។ តើ​ស្ថានភាព​បំណុល​ពិភពលោក និង​កម្ពុជា​មាន​កម្រិត​ធ្ងន់ធ្ងរ​កម្រិត​ណា?

កម្រិត​បំណុល​សកល នៅ​ក្នុង​ឆ្នាំ​២០២៣ កន្លង​ទៅ​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ដែល​មិន​ធ្លាប់​មាន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​សម្រាប់​កម្ពុជា​កម្រិត​បំណុល​នៅ​តែ​មាន​ចីរភាព និង​ហានិភ័យ​កម្រិត​ទាប ទោះបីជា​កម្ពុជា​នៅ​តែ​បន្ត​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពី​កត្តា​ខាងក្រៅ​ជា​បន្តបន្ទាប់​ក្តី ។

របាយការណ៍ «​ការ​ត្រួតពិនិត្យ​បំណុល​សកល​» ដែល​ចេញផ្សាយ​ដោយ​វិទ្យាស្ថាន ហិរញ្ញវត្ថុ អន្តរជាតិ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ​បំណុល​ប្រមាណ​ជា​១៥​ទ្រី​លាន​ដុល្លារ ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​បំណុល​សាកល​បន្ថែម​ទៀត​ដែល​នាំ​អោយ​ពិភពលោក​ធ្លាក់​នៅ​ក្នុង​បំណុល​ដែល​មាន​តម្លៃ​សរុប​ដល់​ទៅ​៣១៣​ទ្រី​លាន​ដុល្លារ ។

ប្រភព​ដដែល​បាន​អះអាង​ថា អនុ​បាត​បំណុល​ទៅ​នឹង​អត្រា​ផលិតផល​នៅ​ក្នុងស្រុក​សរុប​នៅ​ក្នុង​ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​ថ្មី កាលពី​ឆ្នាំ​មុន​ជាមួយនឹង​ការ​កើនឡើង​ខ្ពស់​បំផុត​ត្រូវ​បាន​គេ​សង្កេត​ឃើញ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា អា​ហ្ស​ង់​ទី​ន ចិន រុ​ស្ស៊ី ម៉ា​ឡេ​ស៊ី និង​អា​រ៉ា​ប៊ី​សា​អូឌីត ។ កំណើន​នៃ​បំណុល​ទាំងនេះ ត្រូវ​បាន​គេ​ដាក់បន្ទុក​ខ្លាំង​ទៅ​លើ​បញ្ហា​នៃ​ការ​ព្រួយបារម្ភ​មួយ​ចំនួន ជា​ពិសេស​គឺ ការ​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ការ​បែងចែក​ភូមិសាស្ត្រ​សាកល ជម្លោះ​ភូមិសាស្ត្រ នយោបាយ និង​ការ​កើនឡើង​នូវ​លទ្ធិ​គាំពារ​និយម​លើ​វិស័យ​ពាណិជ្ជកម្ម ។

ប្រភព​ដដែល​បាន​បន្ថែម​ថា រាល់​ការ​កើនឡើង​នូវ​ហានិភ័យ​ទាំងនេះ​អាច​ធ្វើ​អោយ​ភាព​ងាយ​រង​គ្រោះ​នៃ​បំណុល​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ។
នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ វិទ្យាស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ​បាន​និយាយ​ថា ឱនភាព​ថវិកា​របស់​រដ្ឋាភិបាល​នានា​នៅ​តែ​ដំណើរការ​បាន​ល្អ​លើស​ពី​កម្រិត​មុន ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ ១៩ តែ​ការ​បង្កើន​ល្បឿន​នៃ​ជម្លោះ​ក្នុង​តំបន់​អាច​បង្ក​ឱ្យ​មានការ​កើនឡើង​ភ្លាម​ៗ​នូវ​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ ។ សម្រាប់​កម្ពុជា​ព្រឹត្តិ​ប័ត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​បាន​បង្ហាញ​ថា ត្រឹម​ដំណាច់ត្រីមាស​ទី​៣​នៃ​ឆ្នាំ​២០២៣ កម្ពុជា​មាន​សន្និធិ​បំណុល​សាធារណៈ​សរុប​ចំនួន​១០,៧២ ពាន់​លាន​ដុល្លារ នៅ​ក្នុង​នោះ ៩៩,៥​ភាគរយ ត្រូវជា​១០,៦៧ ពាន់​លាន​ដុល្លារ ជា​បំណុល​សាធារណៈ​ក្រៅប្រទេស ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ក្នុង​ចំណោម​បំណុល​ទាំងនោះ​៤៧​ភាគរយ ជា​ដុល្លារ​អា​មេ​រិ​ក ២០​ភាគរយ​ជា​អេស​ដេ​អ៊ែ​រ ១១​ភាគរយ​ជា​យ័ន​ចិន​១១​ភាគរយ​ជា​យេ​ន​ជប៉ុន ៧​ភាគរយ​ជា​អឺ​រ៉ូ និង​៥​ភាគរយ​ជា​រូបិយ​វត្ថុ​ជាតិ និង​រូបិយប័ណ្ណ​ផ្សេង​ៗ ។ ប្រភព​ដដែល​បាន​បន្ត​ថា ប្រភព​នៃ​បំណុល​ដែល​កម្ពុជា​បាន​ជំពាក់​គេ​នៅ​ពេល​នេះ គឺ​នៅ​ក្រោម​ពិ​ដាន​នៃ​ច្បាប់​អនុញ្ញាត​ឲ្យ​ខ្ចី​នៅឡើយ​។

ជុំវិញ​ស្ថានភាព​នេះ អ្នកវិភាគ​មួយ​ចំនួន​ថា ទោះជា​នេះ​ជា​ស្ថិតិ​នៃ​បំណុល​នេះ គឺ​កត់ត្រា​ត្រឹមតែ​ត្រីមាស​ទី​៣ ពិតមែន ប៉ុន្តែ​វា​ហាក់ដូចជា សា្ថ​នភា​ពនៃ​បំណុល​ពេញ​មួយ​ឆ្នាំទៅ​ហើយ ពីព្រោះ​ថា នៅ​ត្រីមាស​ទី​៤ ពោល គឺ​ចន្លោះ​ពី​ខែតុលា ដល់​ខែធ្នូ ដូច​ជា មិន​មាន​គម្រោង​ហិរញ្ញប្បទាន​ណាមួយ​ចុះ​ធំដុំ​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​ឡើយ ។ នៅ​ក្នុងអំឡុងពេល​នេះ​ទំហំ​នៃ​បំណុល​បន្ថែម បើ​មាន​ក៏​មិនជា​ធំដុំ​រហូត​ដល់​លើស​ពី​កម្រិត​៤៥​ភាគរយ​នៃ​កម្រិត​ពិ​ដាន​បំណុល ដែល​កម្ពុជា​អាច​ខ្ចី​គេ​បាន​ដែរ ៕ ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ