ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ រង​ចាំ​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ របស់​សម្តេច​នាយក​រដ្ឋមន្ត្រី

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ដោយឡែក និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ចេញ​សារ​គាំទ្រ និង​រង​ចាំ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី…

រាជធានីភ្នំពេញ៖ ដោយឡែក និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ចេញ​សារ​គាំទ្រ និង​រង​ចាំ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅប្រទេស​ម៉ា​ឡេ​ស៊ី​ នៅ​ចុងខែ​គុ​ម្ភៈ ឆ្នាំ​២០២៤ ខាង​មុខ​នេះ​ ។

ការ​ចេញ​សារ​គាំទ្រ យ៉ាង​ផុសផុល​បែប​នេះ​បន្ទាប់​ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និងគណៈប្រតិភូ​កម្ពុជា នឹង​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​ផ្លូវការ​ ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​ នៅ​ថ្ងៃ​ទី​២៧ ខែ​គុ​ម្ភៈ ឆ្នាំ​២០២៤ ​។

យុវជន ម៉ូ ហាន់​ស៊ី ដែល​និស្សិត​ខ្មែរ​ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​សូម​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្រៃ​លែង​ ដែល​បានលឺ​ដំណឹង​ថាស​ម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី នឹង​ធ្វើ​ដំណើរ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤​ ខាង​មុខ​នេះ» ​។

រីឯ​យុវជន ម៉ា​ន់ អា​ហ្វី​ន ដែល​ជា​និស្សិត​ខ្មែរ​កំពុង​សិក្សា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ក៏​បាន​គាំទ្រ និង​រង់ចាំ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​មហា​បវរ​ធិ​បតី​។ និស្សិត​ខ្មែរ​រូប​នេះ ក៏​បាន​ជូន​សម្តេច និង​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទាំងអស់​ទទួល​បាន​ជោគជ័យ​លើ​ដំណើរ​មក​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​នេះ​ ៕ អត្ថបទសហការ