ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារីចិនមុខគួរឱ្យខ្នាញ់ដែលល្បីពេញអ៊ីនធឺណេត តើជីវិតបច្ចុប្បន្នយ៉ាងណាទៅហើយ?

5 ខែ មុន

(ចិន)៖ មុខមាត់គួរឱ្យខ្នាញ់ គួរឱ្យស្រលាញ់ កុមារីជនជាតិចិន Sasa បានក្លាយជាតារាល្បីដែលអ្នកលេង​អ៊ី​ន​ធឺ​ណេ​តយករូបភាពនាងទៅប្រើប្រាស់ល្បីពេញពិភពលោក។ កើតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុង…

(ចិន)៖ មុខមាត់គួរឱ្យខ្នាញ់ គួរឱ្យស្រលាញ់ កុមារីជនជាតិចិន Sasa បានក្លាយជាតារាល្បីដែលអ្នកលេង​អ៊ី​ន​ធឺ​ណេ​តយករូបភាពនាងទៅប្រើប្រាស់ល្បីពេញពិភពលោក។ កើតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុង Xuzhou ខេត្ត Jiangsu ប្រទេសចិន ក្មេងស្រីតូចដែលមានរហស្សនាមថា “Sasa the meatball girl” ស្រាប់តែក្លាយជាតារាអ៊ីនធឺណេតដ៏ល្បីមួយនៅក្នុងប្រទេសចិននៅពេលដែលនាងមានអាយុប្រហែល ២ឆ្នាំ។

ជាមួយនឹងស្បែកស រង្វង់ភ្នែកធំៗ និងជាពិសេសមុខរាងមូលរបស់កុមារី Sasa បានឆក់យកបេះដូងអ្នកនិយមលេងអ៊ីនធឺណិតភ្លាមៗ ទាំងវីដេអូ រូបថត ដែលឪពុកម្តាយនាងបានបង្ហោះតាមអ៊ីនធឺណិត។

រូបភាព វីដេអូបង្ហាញពីទឹកមុខរបស់កុមារីរូបនេះ បានប្រែក្លាយទៅជារូបភាពកំប្លែង និងប្រើជាស្ទីគ័របញ្ចេញមតិលើបណ្ដាញសង្គម ធ្វើឱ្យរូបភាពរបស់នាងកាន់តែល្បីល្បាញ។

បន្ទាប់ពីមានភាពល្បីល្បាញមកកុមារី Sasa បានទាក់ទាញការអញ្ជើញជាច្រើនពីម៉ាកផ្សាយពាណិជ្ជកម្ម ទស្សនាវដ្ដី និងក្រុមហ៊ុនម៉ូដសម្លៀកបំពាក់កុមារ ហើយមានអ្នកគាំទ្រយ៉ាងច្រើន និងមានអ្នកតាមដានរហូតដល់ ៩លាននាក់នៅលើទំព័រផ្ទាល់ខ្លួន ដែលឪពុកម្តាយកំពុងគ្រប់គ្រង។

ប៉ុន្មានឆ្នាំចាប់តាំងពីនាងល្បីមកភ្លាម រូបភាពបែបកំប្លែង របស់ Sasa នៅតែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅលើបណ្តាញទំនាក់ទំនងសង្គម។ យ៉ាង​ណា​មិញ ជីវិត​និង​រូបរាង​របស់​នាង​មាន​ការ​ផ្លាស់​ប្តូរ​ខ្លះ​ៗ។ យោងតាម ​គេហទំព័រចិន ១៦៣ បច្ចុប្បន្ន sasa មានអាយុ៥ឆ្នាំ សិក្សានៅសាលាមតេ្តយ្យ ថ្វីត្បិតតែ វីដេអូ និងការបង្ហោះរូបថតនៅលើបណ្តាញសង្គមរបស់ Sasa មានកម្រិតជាងពេលមុនក៏ដោយ ប៉ុន្តែកុមារីរូបនេះនៅតែមានអ្នកតាមដានច្រើនដដែល។

យោងតាមរូបថតដែលឪពុកម្តាយរបស់ Sasa បង្ហោះក្នុងបណ្តាញសង្គម បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ក្រៅពីទៅរៀន Sasa នៅតែដើរលេងជាមួយគ្រួសារ និងបានបទពិសោធន៍កន្លែងល្បីៗជាច្រើន។ ម្តងម្កាល កុមារីរូបនេះក៏ទទួលយកការអញ្ជើញឱ្យបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ក្នុងប្រទេសចិន និងទទួលបានការសរសើរជាច្រើនចំពោះភាពគួរឱ្យស្រលាញ់ និងកំប្លែងរបស់កុមារីរូបនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ